ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើក្បាលត្រងោលជាម៉ូតសក់ថ្មីពេញនិយមនៅកម្ពុជា?

1 អាទិត្យ មុន

នៅ​ក្នុង​ខណៈ​ពេល​ដែល​ទៅ​ណា​មក​ណា​នៅ​សង្គម​ខ្មែរ​ឧស្សាហ៍​ឃើញ​មនុស្ស​ក្បាល​ត្រងោល​ជាង​ពី​មុន​ជាងកាត់សក់​ម្នាក់​បាន​អះអាង​ថា វា​គឺជា​ម៉ូ​ដែល​សក់ ដែល​មាន​ទំនោរ​កើនឡើង​ជាង​ពី​មុន ។ ជាងកាត់សក់​ម្នាក់ ដែល​សុំ​មិន​បញ្ចេញ​អត្តសញ្ញាណ​បាន​ប្រាប់​កោះសន្តិភាព​ថា ពី​មុន​ពលរដ្ឋ​ខ្មែរ​មាន​ភាព​អាម៉ាស់ នៅ​ពេល​ដែល​ខ្លួន​មាន​សភាព​ទំពែក ជា​ពិសេស គឺ​ត្រងោល…

នៅ​ក្នុង​ខណៈ​ពេល​ដែល​ទៅ​ណា​មក​ណា​នៅ​សង្គម​ខ្មែរ​ឧស្សាហ៍​ឃើញ​មនុស្ស​ក្បាល​ត្រងោល​ជាង​ពី​មុន​ជាងកាត់សក់​ម្នាក់​បាន​អះអាង​ថា វា​គឺជា​ម៉ូ​ដែល​សក់ ដែល​មាន​ទំនោរ​កើនឡើង​ជាង​ពី​មុន ។

ជាងកាត់សក់​ម្នាក់ ដែល​សុំ​មិន​បញ្ចេញ​អត្តសញ្ញាណ​បាន​ប្រាប់​កោះសន្តិភាព​ថា ពី​មុន​ពលរដ្ឋ​ខ្មែរ​មាន​ភាព​អាម៉ាស់ នៅ​ពេល​ដែល​ខ្លួន​មាន​សភាព​ទំពែក ជា​ពិសេស គឺ​ត្រងោល ។ ប៉ុន្តែ​បច្ចុប្បន្ន​មាន​អ្នក​ឧស្សាហ៍​មក​រក​ជាង​ឲ្យ​កោរ​ត្រងោល​អោយ​ណាស់ ។

បុរស​ជា​ជាងកាត់សក់ ដែល​មាន​អាយុ​៣៤​ឆ្នាំ រូប​នេះ​បាន​បញ្ជាក់​ថា «​ខ្ញុំ​ឧស្សាហ៍​ជួប​ណាស់ ហើយ​អ្នក​មក​កាត់ គឺ​មាន​ទាំងចាស់ទាំងក្មេង » ។ លោក​បាន​បន្ត​ទៀត​ថា នៅ​ក្នុង​ចំណោម​អ្នក​ដែល​ពេញ​និយម​កោរ​ត្រងោល​បែប​នេះ គឺ​តែងតែ​និយាយ​លេងសើច​ថា កោរ​ត្រងោល​ស្រួល​មិន​ចាំបាច់​កក់សក់ ឬ​សិត​អី​ទេ ដឹង​តែ​ងូតទឹក​ហើយ​ជូត​ខ្លួន​ស្លៀកពាក់​ស្រួល​បំផុត ។

ជា​សេចក្តី​ពិត នៅ​ក្នុង​សង្គម​បច្ចុប្បន្ន​នេះ មនុស្ស​ដែល​តែងតែ​កោរ​ត្រងោល​នេះ​គឺ​មាន​សឹងតែ​គ្រប់​មជ្ឈដ្ឋាន​ទាំង​អ្នកនយោបាយ សិល្បៈ ហើយ​ក៏​មាន​ជួរ​មន្ត្រី​រដ្ឋាភិបាល​ជាន់ខ្ពស់​មួយ​ចំនួន​ដែរ ខណៈ​ដែល​យុវវ័យ​ខ្លះ​ក៏​ចូល​ចិត្ត​ដែរ ។

លោក ទេព សុ​ផា​ន ជា​ប្រជាពលរដ្ឋ​មួយ​រូប​បាន​ឲ្យ​ដឹង​ថា អ្នក​ដែល​កោរសក់ ភាគច្រើន​គេ​ដឹង ឬ​សម្គាល់ថា គេ​មានទុក្ខ ដោយ​មាន​សាច់ញាតិ​ណា​ម្នាក់​ទទួលមរណៈភាព ហើយ​ការ​កោរ​នេះ គឺ​ដើម្បី​បញ្ជាក់​អំពី​ការ​កាន់ទុក្ខ ហើយ​អ្នកខ្លះ​ទៀត​គាត់​អាច​មាន​បញ្ហា​សុខភាព​ដោយសារ ត្រូវ​ចាក់​គីមី​ព្យាបាល​ជំងឺ​បណ្តាល​ឲ្យ​ជ្រុះ​សក់ ប៉ុន្តែ​សម័យនេះ​អ្នកខ្លះ​មិន​ដូច្នេះ​ទេ ។ លោក​បាន​បញ្ជាក់​ថា «​ឥឡូវ​ឃើញ​គេ​កោរសក់ តិច​គិត​បែប​នោះ​ទៀត គឺ​អាច​ផ្ទុយ​ស្រឡះ​ពីព្រោះ​មនុស្ស​ជា​ច្រើន​ចូល​ចិត្ត​បែប​នេះ​» ។

បើ​តាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន​បរទេស​ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា ក្បាល​ត្រងោល​ជា​មូល​ដែល​សក់​ពេញ​និយម​មួយ ហើយ​មនុស្ស​ជា​ច្រើន​កំពុង​តែ​ពេញ​និយម​រហូត​ដល់​អ្នកខ្លះ​បាន​គិតការ​ដែល​ខ្លួន​ជ្រើសរើស​នូវ​ម៉ូ​ដែល​សក់​បែប​នេះ គឺជា​ការ​ពង្រឹង​នូវ​ភាព​ជឿជាក់ និង​ភាព​ប៉ិន​ប្រសប់​ទៅ​វិញ ។

តាម​សេចក្តីរាយការណ៍​នោះ បាន​ឲ្យ​ដឹង​ថា ត្រងោល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ល្អ​ឬ​អាក្រក់ គឺ​អាស្រ័យ​លើ​ចំណង់​ចំណូលចិត្ត​ផ្ទាល់ខ្លួន និង​បទដ្ឋាន​វប្បធម៌ ។ មនុស្ស​មួយ​ចំនួន​ចាត់​ទុក​ការ​រក្សា​ក្បាល​ត្រងោល​ថា ជា​សញ្ញា​នៃ​ភាព​ចាស់ ឬ​យល់​ឃើញ​ថា វា​អវិជ្ជមាន​ដោយសារ​តែ​ស្តង់ដារ​សោភ័ណ​ភាព​សង្គម​ដែល​តែងតែ​ផ្តល់​អាទិភាព​ដល់​សក់ ។

ទោះជា​យ៉ាងណា​ក៏​ដោយ អ្នក​ផ្សេង​ទៀត​ជា​ច្រើន​បាន​រក​ឃើញ​ថា ក្បាលទំពែក មាន​ភាព​ទាក់ទាញ ហើយ​ថែម​ទាំង​ភ្ជាប់​វា​ជាមួយនឹង​គុណសម្បត្តិ​ដូច​ជា ទំនុកចិត្ត និង​ភាព​ជា​បុរស​ទៅ​វិញ ៕ ដោយៈ  សា ផាន់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ