កម្ស.ត់ណាស់! ក្មេងស្រី២នាក់បងប្អូនដើររើសអេតចាយ ផ្គត់ផ្គង់ជីវភាព និងការសិក្សា
- ស្វាយរៀង
ខេត្តស្វាយរៀង ៖ សូមបងប្អូនងាកមកមើលជីវិតក្មេងស្រី២នាក់បងប្អូន ខំតស៊ូដើររើសអេតចាយ
ខេត្តស្វាយរៀង ៖ សូមបងប្អូនងាកមកមើលជីវិតក្មេងស្រី២នាក់បងប្អូន ខំតស៊ូដើររើសអេតចាយ
ខេត្តស្វាយរៀង ៖ សូមបងប្អូនងាកមកមើលជីវិតក្មេងស្រី២នាក់បងប្អូន ខំតស៊ូដើររើសអេតចាយ ដើម្បីលក់យកប្រាក់ជួយឪពុកម្ដាយ ក្នុងការផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃនិងទិញសម្ភារៈសិក្សា។
កុមារី ឆន ភីណា អាយុ១០ឆ្នាំ រៀនថ្នាក់ទី៥ នៅសាលាបឋមសិក្សា០២ធ្នូ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង នាងបានរៀបរាប់ប្រាប់អ្នកសារព័ត៌មានយើងទាំងមុខក្រៀមក្រំថា ដោយជីវភាពគ្រួសារក្រីក្រ ក្រៅម៉ោងសិក្សា រូបនាងនិងបងស្រីតែងតែដើររើសអេតចាយដើម្បីលក់យកប្រាក់ឱ្យឪពុកម្ដាយផ្គត់ផ្គង់ជីវភាពក្នុងគ្រួសារនិងសម្រាប់ទិញសំលៀកបំពាក់និងសម្ភារៈសិក្សា។

បើតាមបុរស់ជាឪពុកឈ្មោះយ៉ង់ ចន្ធីម អាយុ៤២ឆ្នាំ មុខរបរកម្មករសំណង់ បានឱ្យដឹងថា គាត់មានប្រពន្ធឈ្មោះអ៊ុយ សាខុម អាយុ៣៦ឆ្នាំ មុខរបរដើររើសអេតចាយ ។
គាត់មានកូនស្រី០២នាក់កូនទី១ឈ្មោះអ៊ុយស្រីរ័ត្ន អាយុ១៣ឆ្នាំ រៀនថ្នាក់ទី០៦ នៅសាលបឋមសិក្សា០២ធ្នូជាសិស្សពូកែរៀនជាប់លេខ១រាល់ឆ្នាំ និងកូនទី២ ឈ្មោះឆនភីណា ភេទស្រី អាយុ១០ឆ្នាំ រៀននៅសាលាបឋមសិក្សា០២ធ្នូ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង។ គាត់មានទីលំនៅភូមិឈូកឃុំក្រសាំង ស្រុករមាសហែក ដោយជីវភាពក្រីក្រ លំបាកក៏សម្រេចចិត្តនាំប្រពន្ធកូនមករស់នៅក្រុងស្វាយរៀង ដោយរូបគាត់ប្រកបមុខរបរជាកម្មករសំណង់ ចំណែកប្រពន្ធឱ្យដើររើសអេតចាយដើម្បីលក់ទិញអង្ករ ហូបប្រចាំថ្ងៃ ។

មុនដំបូងកាលពី៧ឆ្នាំមុន គឺរស់នៅតាមតង់កន្លែងធ្វើសំណង់ ដោយមានភ្លៀងខ្យល់ ពិបាកដល់កូនៗតូច ក៏សម្រេចចិត្តទៅជួលផ្ទះគេរស់នៅឯជាយក្រុងស្វាយរៀង ដើម្បីឱ្យកូនស្រីច្បងបានចូលរៀន ផង ដោយម្ចាស់ផ្ទះគេគ្រាន់តែធ្វើខ្ទមតូចឱ្យរស់នៅ ហើយឱ្យចាំដីឱ្យគេផង គេយកថ្លៃផ្ទះ១ខែ៨០,០០០រៀល ក្រោយមកគេក៏លែងជួលឱ្យនៅ ក៏ដើររកផ្ទះនៅបាន១ខែ២ខែ កន្លែងខ្លះនៅបាន១ឆ្នាំក៏គេឈប់ជួល ត្រូវដើររកផ្ទះជួលនៅទៀត ។ នៅឆ្នាំ២០២៤ នេះ ម្ចាស់ផ្ទះគេទៅរស់នៅក្រុងបាវិត គេទុកផ្ទះចោល ពេលគេឃើញគាត់អត់ផ្ទះនៅក៏អាណិតបានជួលផ្ទះឈើ១ខ្នងឱ្យរស់នៅនិងចាំផ្ទះឱ្យគេផង និងថែដំណាំឱ្យគេផង ដោយគេយកថ្លៃផ្ទះ១ខែ ១៥ម៉ឺនរៀល ដូច្នេះបើគិតទាំងថ្លៃភ្លើង ថ្លៃទឹកនិងថ្លៃផ្ទះក្នុង១ខែត្រូវចំណាយប្រាក់២០ម៉ឺនរៀល។ ផ្ទះជួលរស់នៅសពថ្ងៃស្ថិតនៅភូមិសួនថ្មីសង្កាត់ព្រៃឆ្លាក់ក្រុងស្វាយរៀង។

បច្ចុប្បន្នផ្នែកសំណង់ គេមិនសូវមានសាងសង់ គាត់ក៏មិនបានធ្វើសំណង់ទេ ជួនកាលទៅលីស៊ីម៉ង់ដ៏ឬលើកអីវ៉ាន់ឱ្យគេ ជួនក៏គ្មានអ្វីធ្វើ ដើរទៅចាំរកការងារធ្វើរអត់មាន ។ ចំណែកស្ត្រីជាប្រពន្ធឈ្មោះអ៊ុយ សាខុម និយាយថា គាត់ដើររើសអេតចាយ ចាប់ពីព្រឹកម៉ោង៧ដល់ម៉ោង១១ព្រឹកត្រឡប់មកផ្ទះវិញដើម្បីដាំបាយធ្វើម្ហូបឱ្យកូនញ៉ាំ ពេលកូនៗត្រឡប់មកពីររៀនវិញ ។
ចំណែកកូនស្រីទាំងពីអ្នករៀនតែពេលព្រឹកទេ ដូច្នេះពេលរសៀលម៉ោង២និង០០នាទីគឺ ចេញទៅរើសអេតចាយដែរ រហូតម៉ោង០៧យប់ទើបត្រឡប់មកផ្ទះវិញ ជួនកាលដើររើសមិនសូវបាន ក៏ទិញកំប៉ុងគេតាមផ្ទះនិងតាមតូបគេលក់ដូរគ្រឿងកំប៉ុង ។ ហើយក្នុង១ថ្ងៃ ទាំងអស់គ្នា អេតចាយលក់បាន១៥,០០០រៀលទៅ២ម៉ឺនរៀលប៉ុណ្ណោះ ដោយអ្នករើសអេតចាយច្រើន។ដបទឹកសុទ្ធ ក្នុង១គីឡូ៥០០រៀល បើរើសបានសំបកកំប៉ុង បានថ្លៃគួសម១គីឡូ៥,០០០រៀល។

សព្វថ្ងៃអាណិតកូនៗ កូនៗចង់រៀនសូត្រ ម្ដាយឪពុកគ្មានលទ្ធភាព បើនាំប្រពន្ធកូនទៅស្រុកវិញក៏មិនដឹងថារកស៊ីអី មករស់នៅទីក្រុង ថាងាយស្រួលរកការងារធ្វើ គឺមិនស្រួលទេបើគ្មានជំនាញ ដូច្នេះមានតែ តស៊ូ ទោសបីរកមួយថ្ងៃ បានហូបមួយថ្ងៃ ក៏ត្រូវតែតស៊ូហើយពេលនេះកូនៗនៅរៀនថ្នាក់បឋម ដល់ពេល រៀនដល់អនុវិទ្យាល័យ សាលារៀនព្រឹកល្ងាចមិនដឹងថា អាចទៅរួចឬយ៉ាងណាទេ ក៏ប៉ុន្តែកូនៗ គេនិយាយថា នាងត្រូវតែតស៊ូ រៀនរហូតចប់ថ្នាក់ទី១២ ។
បច្ចុប្បន្ន ក្មួយស្រីខ្វះខាតសំលៀកបំពាក់សិក្សា និងសម្ភារៈសិក្សា សូមអំពាវនាវដល់សប្បុរសជនមេត្តាជួយដល់ក្មេងស្រីទាំងពីរនាក់នេះផង ៕

ចែករំលែកព័តមាននេះ