ខេត្តបន្ទាយមានជ័យ ៖ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង១៥និង៣០នាទី ដល់ម៉ោង១៦:៣០នាទី នៅក្នុងភូមិសាស្ត្រស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ មានភ្លៀងធ្លាក់មួយមេធំលាយឡំជាមួយខ្យល់កន្ត្រាក់ បណ្តាលអោយមានផលប៉ះពាល់របើកដំបូលផ្ទះប្រជាពលរដ្ឋចំនួន០៣ឃុំ។
លោកវរសេនីយ៍ទោ ឈឿន គឹមឈុន អធិការនគរបាលស្រុកថ្មពួក បានឲ្យដឹងថា ភ្លៀងកក់ខែលាយឡំជាមួយខ្យល់កន្ត្រាក់ បង្កឲ្យលំនៅឋានរបស់ប្រជាពលរដ្ឋរងការខូចខាតមាន ឃុំថ្មពួក(ប៉ះពាល់ចំនួន០៥ភូមិ ៖ វត្តចាស់,ថ្មពួក,កសិណ,ភូមិស្វាយ,អ្នកតា) របើកដំបូលផ្ទះចំនួន៤៣ខ្នង/ក្នុងនោះធ្ងន់១២ខ្នង របើកស័ង្កសីចំនួន៨០៣សន្លឹក ។
ឃុំគំរូ(ប៉ះពាល់០៤ភូមិ៖ គំរូ,អណ្តូងខ្លុង,ផ្សារថ្មី,ស្វាយជ្រុំ) របើកដំបូលផ្ទះចំនួន១៩ខ្នង, ជម្រុកស្រូវ០១ខ្នង , រោងគោ០១ខ្នង,បន្ទប់ទឹក០១ខ្នង និងរោងដាក់ឡាន០១ខ្នង របើកស័ង្កសីចំនួន១៦២សន្លឹក ។
ចំពោះឃុំបន្ទាយឆ្មារ(ប៉ះពាល់ចំនួន០១ភូមិ៖ដងរ៉ែក) របើកដំបូលផ្ទះចំនួន០៣ខ្នង របើកស័ង្កសីចំនួន៧៦សន្លឹក ។
លោកអធិការបញ្ជាក់ថា សរុបការខូចខាតទាំង០៣ឃុំ របើកដំបូលផ្ទះចំនួន៦៥ខ្នង ខ្នង/ក្នុងនោះធ្ងន់១២ខ្នង និងជម្រុក០១ខ្នង,រោងគោ០១ខ្នង,រោងដាក់ឡាន០១ខ្នង,បន្ទប់ទឹក០១ របើកស័ង្កសីសរុបចំនួន១០៤៣សន្លឹក ៕
ចែករំលែកព័តមាននេះ