ខេត្តកំពង់ស្ពឺ ៖ កាលពីវេលាម៉ោង៥ជិតភ្លឺ ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤ នៅក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានភ្លៀង និងខ្យល់កន្ត្រាក់យ៉ាងខ្លាំងក្នុងនោះបណ្ដាលឲ្យផ្ទះប្រជាពលរដ្ឋចំនួន១០ខ្នង ត្រូវបានរងការខូចខាតធ្ងន់ស្រាល ដោយគ្រោះធម្មជាតិ(ខ្យល់កន្ត្រាក់) ។

អាជ្ញាធរស្រុកគងពិសី បានឱ្យដឹងថា នៅវេលាជិតភ្លឺថ្ងៃកើតហេតុ មានភ្លៀងធ្លាក់លាយឡំខ្យល់កន្ត្រាក់ ដែលបានបោកបក់យ៉ាងខ្លាំង មកលើផ្ទះប្រជាពលរដ្ឋ ស្ថិតក្នុងភូមិត្រពាំងមាន ភូមិអង្គកន្ទច ភូមិបល្ល័ង្គរាជា ភូមិក្រាំងពន្លៃ នៃឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បណ្តាលឱ្យផ្ទះប្រជាពលរដ្ឋចំនួន១០ខ្នងខូចខាត ។

ផ្ទះទាំងនោះមានរបស់ឈ្មោះ ណៃ សុខ នឿន ភេទប្រុស អាយុ៣៩ រលំផ្ទះទាម ៤×៥ ភូមិត្រពាំងមាន (ខូចខាតទាំងស្រុង), ផ្ទះរបស់ឈ្មោះ ឆាយ ធឿង ប្រុស អាយុ៥៣ឆ្នាំ របើកស័ង្កសី១០សន្លឹក ផ្ទះទាម ៤×5 ។ ផ្ទះរបស់ឈ្មោះ សំ រិទ្ធី ភេទប្រុស អាយុ៣២ឆ្នាំ របើកស័ង្កសី១៥សន្លឹក ផ្ទះទាម ៥× ។ ផ្ទះរបស់ឈ្មោះ ឃឹម សុខគា ភេទប្រុស អាយុ៣៥ឆ្នាំ របើកក្បឿង១៥សន្លឹក។ ផ្ទះរបស់ឈ្មោះ ធុយ សុខជា ភេទប្រុស អាយុ៣៤ឆ្នាំ ក្បឿង១០សន្លឹក ផ្ទះថ្ម ៦×១២។ ផ្ទះរបស់ឈ្មោះ ណុប ស្រីតូច ភេទស្រី អាយុ៤៥ឆ្នាំ ផ្ទះមួយខ្នង របើកដំបូល ភូមិអង្គកន្ទច ផ្ទះទាម ៤×៦, ផ្ទះរបស់ឈ្មោះ យុទ្ធ ស្រីពេជ្រ ភេទស្រី អាយុ៣៨ឆ្នាំ ផ្ទះមួយខ្នង របើកដំបូល ផ្ទះឈើប្រកក្បឿង ៥×៨ ភូមិអង្គកន្ទច ។ផ្ទះរបស់ឈ្មោះ ណន ស្រីភា អាយុ២៥ឆ្នាំ របើកក្បឿង១០សន្លឹក ផ្ទះឈើ ប្រកក្បឿង ៦×៨ ។ ផ្ទះរបស់ឈ្មោះ ថុន ភេទប្រុស អាយុ៤២ឆ្នាំ របើកក្បឿង៧សន្លឹក ភូមិក្រាំងពន្លៃ ផ្ទះឈើ ប្រកក្បឿង ៦×៨, ផ្ទះរបស់ឈ្មោះ សុខ ចំរើន ប្រុស អាយុ៤៧ឆ្នាំ របើកស័ង្គសីដំបូលឃ្លាំងដែក ភូមិត្រាំខ្នា២០×៤០ ។

ឧបទ្ទវហេតុនៃខ្យល់កន្ត្រាក់នេះ អាជ្ញាធរមូលដ្ឋាននៃស្រុកគងពិសី ក៏បានក្រើនរំឭកដល់ប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះធម្មជាតិនេះ ដោយក្នុងនោះអាជ្ញាធរបានលើកឡើងថា ភ្លៀងនឹងចាប់ធ្លាក់រាយប៉ាយនៅគ្រប់ភូមិស្រុក ដោយលាយឡំនឹងខ្យល់កន្ត្រាក់ ផ្គរន្ទះ ដែលងាយនឹងបង្កជាហានិភ័យជាយថាហេតុ ពិសេសបង្កឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សសត្វ ។ ដូច្នេះត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះឧបទ្ទវហេតុគ្រោះធម្មជាតិនេះ៕




ចែករំលែកព័តមាននេះ