ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​ស្គាល់​ទេ? ឈ្មុសប្រែង ​ជា​សត្វ​កម្រ​របស់​កម្ពុជា​ និង​មាន​ក្លិន​ពិសេស

2 អាទិត្យ មុន

ឈ្មុសប្រែង ដែល​មានឈ្មោះ​ជា​ភាសា​អង់គ្លេស​ថា Enigmatic Binturong គឺជា​ថនិកសត្វ​ម្យ៉ាង​ដែល​មាន​រូបរាង​ស្រ​ដៀង​គ្នា​នឹង​ពពួកសត្វ​សំពោច ។អង្គការ​សម្ព័ន្ធ​មិត្រ​សត្វព្រៃ​កម្ពុជា​បាន​អះអាង​ថា ឈ្មុសប្រែង គឺជា​ប្រភេទ​សត្វព្រៃ ដែល​កំពុង​តែ​មាន​ដែន​ជម្រក​នៅ​តាម​បណ្តា​ព្រៃ​ព្រឹក្សា​ដ៏​អាថ៌​កំបាំង​របស់​កម្ពុជា ដែល​ជា​ញឹកញាប់​ត្រូវ​បាន​គេ​ស្គាល់​ថា…

ឈ្មុសប្រែង ដែល​មានឈ្មោះ​ជា​ភាសា​អង់គ្លេស​ថា Enigmatic Binturong គឺជា​ថនិកសត្វ​ម្យ៉ាង​ដែល​មាន​រូបរាង​ស្រ​ដៀង​គ្នា​នឹង​ពពួកសត្វ​សំពោច ។
អង្គការ​សម្ព័ន្ធ​មិត្រ​សត្វព្រៃ​កម្ពុជា​បាន​អះអាង​ថា ឈ្មុសប្រែង គឺជា​ប្រភេទ​សត្វព្រៃ ដែល​កំពុង​តែ​មាន​ដែន​ជម្រក​នៅ​តាម​បណ្តា​ព្រៃ​ព្រឹក្សា​ដ៏​អាថ៌​កំបាំង​របស់​កម្ពុជា ដែល​ជា​ញឹកញាប់​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​ពពួក «​សំពោច​» ។

ឈ្មុសប្រែង ពិតជា​មាន​សម្រស់​គួរ​ជាទី​ទាក់ទាញ ដោយសារ​តែ​ភិនភាគ​ល្អ​ឯក គ្មាន​ពីរ​មាន​កន្ទុយ​វែង​ដែល​អាច​ពត់ពេន​តោង​ពី​ចុងឈើ​មួយ​ទៅ​ចុងឈើ​មួយ ។ ឈ្មុសប្រែង​មាន​មាឌធំ​មាំ​គ្រប់​ដណ្តប់​ដោយ​រោម​ក្រាស់​ៗ ពណ៌​ក្រ​ម៉ៅ​លាយ​ត្នោត និង​មានមុខមាត់​គួរ​អោយ​ស្រលាញ់​អម​ដោយ​ពុកមាត់​វែង​ៗ​ពណ៌​ស ។

អង្គការ​អភិរក្ស​សត្វ​ដ៏​សកម្ម​នៅ​កម្ពុ​ជាមួយ​នេះ​បាន​អះអាង​ថា នៅ​ក្បែរ​កន្ទុយ​របស់​ឈ្មុសប្រែង​មាន​អវៈយវៈ​ម្យ៉ាងដែ​លអាច​បញ្ចេញ​ក្លិនក្រអូប​យ៉ាង​ពិសេស​ស្រ​ដៀង​ក្លិន​ពោត​លីង​ប័​រ ! ក្លិន​នេះ​ត្រូវ​បាន​ឈ្មុសប្រែង​ប្រើ​ជា​ការ​កំណត់​ទឹកដី និង​ការ​ទាក់ទង​ជាមួយ​ឈ្មុសប្រែង​ដទៃ​ទៀត ។

ឈ្មុសប្រែង ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​ថនិកសត្វ​រាត្រីចរ​ចូល​ចិត្ត​រស់នៅ​ក្នុង​តំបន់​ព្រៃស្រោង​ក្រាស់​ៗ​នៃ​ព្រៃ​ត្រូពិច​របស់​កម្ពុជា ជា​កន្លែង​ដែល​ពួក​គេ​ដើរតួ​នាទី​ដ៏​សំខាន់​ក្នុង​ការ​ពង្រាយ​គ្រាប់​រុក្ខជាតិ ដែល​រួមចំណែក​ដល់​សុខុមាលភាព និង​ភាព​សម្បូរ​បែប​នៃ​ប្រព័ន្ធ​អេកូឡូស៊ី ។

តាម​របាយការណ៍​របស់​អង្គការ​សហភាព​អភិរក្ស​ធម្មជាតិ​អន្តរជាតិ​ដែល​ហៅ​កាត់​ថា IUCN បាន​បញ្ជាក់​ថា ឈ្មុសប្រែង​នៅ​មិន​ទាន់​ក្លាយជា​សត្វ​ដែល​រងគ្រោះថ្នាក់​នៅឡើយ​ទេ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ ចំនួន​សត្វ​ប្រភេទ​នេះ នៅ​ក្នុង​លំនឹង​ធម្មជាតិ​នៅ​ក្នុង​ប្រទេស​នានា​ដូច​ជា កម្ពុជា នេ​ប៉ា​ល់ ប៊ូ​តាន បង់​ក្លា​ដេ​ស ចិន ឥណ្ឌា ឥណ្ឌូ​នេ​ស៊ី ឡាវ ម៉ា​ឡេ​ស៊ី មី​យ៉ា​ន់​ម៉ា ហ្វី​លី​ពិន ថៃ និង​វៀតណាម មាន​សេចក្តីរាយការណ៍​ថា បាន​ធ្លាក់​ចុះ​ប្រមាណ​ជា​៣០​ភាគរយ នៅ​ក្នុង​រយៈពេល​១៨​ឆ្នាំ​ចុង​ក្រោយ​។

ផ្អែក​តាម​លក្ខណៈ​សំខាន់​នៃ​តួនាទី​របស់​វា​នៅ​ក្នុង​លំនឹង​ធម្មជាតិ អ្នក​អភិ​រក្សា​បាន​ជំរុញ​ឲ្យ​ចាត់វិធានការ​ជា​បន្ទាន់ ដើម្បី​ការពារ​ការ​បន្ត​ធ្លាក់​ចុះ​របស់​ប្រភេទ​សត្វ​នេះ​បន្ថែម​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ