ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ម៉ូស្គូ​ថ្កោល​ទោស​អ្នក​ចង់​ឱ្យ​អ៊ុយ​ក្រែនប្រើ​អា.វុ​ធ​អាមេរិក​បា.ញ់​ទៅ​រុស្ស៊ី

3 អាទិត្យ មុន

ទី​ក្រុង​ម៉ូស្គូ៖ រុស្ស៊ី​ថ្លែង​ថា​កំពុង​តែ​ជួញ​រឿង​ហើយ​​អ្នក​ដែល​និយាយ​ពន្យុះ​ឱ្យ​អ៊ុយ​ក្រែន​ប្រើ​អាវុធ​របស់​អាមេរិក​បាញ់​ចូល​ទឹក​ដី​រុស្ស៊ី​។ អស់​ពី​រដ្ឋ​មន្ត្រី​អង់គ្លេស​និយាយ​​ថា​​អ៊ុយ​ក្រែន​​​មាន​សិទ្ធិ​ប្រើ​អាវុធ​អង់​គ្លេស​បាញ់​ចូល​ទឹក​ដី​រុស្ស៊ី​ ឥឡូវ​នេះ​ដល់​វេន​​ក្រុម​អ្នក​នយោបាយ​អាមេរិក​ចង់​ឱ្យ​អ៊ុយ​ក្រែន​ប្រើ​អាវុធ​អាមេរិក​បាញ់​ចូល​ទឹក​ដី​រុស្ស៊ី​វិញ​ម្ដង​។ តាម​មើល​ទៅ​ សភាព​ការណ៍​ពិភព​លោក​ហាក់​ដូច​ជា​មិន​សូវ​ស្រួល​ប៉ុន្មាន​ទេ​បន្ទាប់​ពី​ក្រុម​ប្រទេស​លោក​ខាង​លិច​និយាយ​ជា​ហូរ​ហែ​អំពី​បំណង​លូក​ដៃ​កាន់​តែ​ជ្រៅ និង​ប៉ះ​ទង្គិច​គ្នា​កាន់​តែ​ផ្ទាល់​ជា​មួយ​រុស្ស៊ី​។ ថ្មី​ៗ​នេះ ទី​ក្រុង​ម៉ូស្គូ​និយាយ​​ពន្លះ​១០០%​ទៅ​​ក្រុម​អ្នក​តំណាង​រាស្ត្រ​អាមេរិក​ខ្លះ​រួម​ទាំង​ប្រធាន​រដ្ឋ​សភា​អាមេរិក លោក​ចន​សុន​​ផង​ដែរ​ដែល​​មក​ពី​គណ​បក្ស​សាធារណ​រដ្ឋ​​។…


ទី​ក្រុង​ម៉ូស្គូ៖ រុស្ស៊ី​ថ្លែង​ថា​កំពុង​តែ​ជួញ​រឿង​ហើយ​​អ្នក​ដែល​និយាយ​ពន្យុះ​ឱ្យ​អ៊ុយ​ក្រែន​ប្រើ​អាវុធ​របស់​អាមេរិក​បាញ់​ចូល​ទឹក​ដី​រុស្ស៊ី​។ អស់​ពី​រដ្ឋ​មន្ត្រី​អង់គ្លេស​និយាយ​​ថា​​អ៊ុយ​ក្រែន​​​មាន​សិទ្ធិ​ប្រើ​អាវុធ​អង់​គ្លេស​បាញ់​ចូល​ទឹក​ដី​រុស្ស៊ី​ ឥឡូវ​នេះ​ដល់​វេន​​ក្រុម​អ្នក​នយោបាយ​អាមេរិក​ចង់​ឱ្យ​អ៊ុយ​ក្រែន​ប្រើ​អាវុធ​អាមេរិក​បាញ់​ចូល​ទឹក​ដី​រុស្ស៊ី​វិញ​ម្ដង​។ តាម​មើល​ទៅ​ សភាព​ការណ៍​ពិភព​លោក​ហាក់​ដូច​ជា​មិន​សូវ​ស្រួល​ប៉ុន្មាន​ទេ​បន្ទាប់​ពី​ក្រុម​ប្រទេស​លោក​ខាង​លិច​និយាយ​ជា​ហូរ​ហែ​អំពី​បំណង​លូក​ដៃ​កាន់​តែ​ជ្រៅ និង​ប៉ះ​ទង្គិច​គ្នា​កាន់​តែ​ផ្ទាល់​ជា​មួយ​រុស្ស៊ី​។

ថ្មី​ៗ​នេះ ទី​ក្រុង​ម៉ូស្គូ​និយាយ​​ពន្លះ​១០០%​ទៅ​​ក្រុម​អ្នក​តំណាង​រាស្ត្រ​អាមេរិក​ខ្លះ​រួម​ទាំង​ប្រធាន​រដ្ឋ​សភា​អាមេរិក លោក​ចន​សុន​​ផង​ដែរ​ដែល​​មក​ពី​គណ​បក្ស​សាធារណ​រដ្ឋ​​។ ពួក​គេ​យល់​ថា​​លោក​បៃដិន​គួរ​ណាស់​អនុញ្ញាត​ឱ្យ​អ៊ុយ​ក្រែន​ប្រើ​​អាវុធ​​​អាមេរិក​ដើម្បី​ចាត់​ការ​ប្រទេស​រុស្ស៊ី​ខ្លះ​ទៅ​។ កុំ​រង់​ចាំ​ឱ្យ​តែ​រុស្ស៊ី​វាយ​ចូល​អ៊ុយ​ក្រែន​ខ្លាំង​ពេក​។ លោក​ចន​សុន​​ប្រាប់​អ្នក​សារ​ព័ត៌​មាន​ថា​នយោបាយ​របស់​លោ​កបៃដិន​មិន​សូវ​ល្អ​​ទាល់​តែ​សោះ​ដែលមិន​អនុញ្ញាត​ឱ្យ​​អ៊ុយ​ក្រែន​​​ប្រើ​អាវុធ​អាមេរិក​បាញ់​ចូល​ទឹក​ដី​រុស្ស៊ី​។​

ជា​ការ​បញ្ចេញ​ប្រតិ​កម្ម​ចំពោះ​ការ​លើក​ឡើង​នេះ អ្នក​នាំ​ពាក្យ​វិមាន​ក្រឹម​ឡាំង​ថ្លែង​ថា​​​​អ្នក​ខ្លះ​ចង់​យក​សាំង​ចាក់​ទៅ​លើ​ភ្លើង​​កំពុង​ឆេះ​។ អ្នក​នាំពាក្យ​រូប​នេះ​ប្រកាស​ថ្កោល​ទោស​អ្នក​ទាំង​នោះ​​​ និង​ចាត់​ទុក​ថា​នេះ​ជា​ការ​និយាយ​​​គ្មាន​ការ​ទទួ​លខុស​ត្រូវ​ទាល់​តែ​សោះ​។ បើ​ធ្វើ​ដូចពាក្យ​សម្ដី​របស់​ពួកគេ​មែន​ មាន​ន័យ​ថា​​​គ្រោះ​ថ្នាក់​នឹង​កើត​មាន​។​ ​កុំ​ស្មាន​ថា​​​​​អ៊ុយ​ក្រែន​​អាច​ដណ្ដើម​យក​ទឹក​ដី​ដែល​រុស្ស៊ី​កំពុង​កាន់​កាប់​ទោះ​បី​ពួក​គេ​ខំ​ផ្ដល់​អាវុធ​ច្រើន​ប៉ុណ្ណា​ក៏​ដោយ​។ រុស្ស៊ី​នឹង​បន្ត​ច្បាំង​គ្នា​រហូត​ដល់​សម្រេច​​គោល​ដៅ​របស់​ខ្លួន។

ថ្មី​ៗ​នេះ លោក​ចន​សុន​​ប្រធាន​រដ្ឋ​សភា​អាមេរិក​ថ្លែ​ង​ថា​​យើង​គួរ​តែ​បណ្ដោយ​ឱ្យ​អ៊ុយ​ក្រែន​លៃ​លក​ប្រើ​ប្រាស់​អាវុធ​តាម​ការ​គួរ​ទៅ​តាម​កាលៈ​ទេសៈ​ជាក់​ស្ដែង​។ លោក​អំពាវ​នាវ​​ឱ្យ​លោក​បៃដិន​ឈប់​ដាក់​កំហិត​លើ​អ៊ុយ​ក្រែន​​ត​ទៅ​ទៀត​។ លោក​ចន​សុន​យល់​ថា​​​ពេល​ខ្លះ​​អ៊ុយ​ក្រែន​ទ្រាំ​មិន​បាន​ចង់​​វាយ​បក​​​ទៅ​លើ​​ប្រទេស​​រុស្ស៊ីវិញ​។​ ដូច្នេះ យើង​ក៏​គួរ​តែ​អនុញ្ញាត​ឱ្យ​ពួក​គេ​វាយ​ខ្លះ​​ទៅ​​។​

អ៊ុយ​ក្រែន​ឧស្សាហ៍​​បាញ់​ឆ្លង​ព្រំ​ដែន​ចូល​ទឹក​ដី​រុស្ស៊ី​ ជា​ពិសេស​បាញ់​ចូល​តំបន់​បែល​ហ្គោរ៉ូត (Belgorod)។ អ៊ុយ​ក្រែន​យល់​ថា​ធ្វើ​បែប​នេះ​គឺ​ជា​ការ​សម​ហេតុ​ផល​បំផុត​​ដើម្បី​កុំ​ឱ្យ​រុស្ស៊ី​វាយ​ចូល​អ៊ុយ​ក្រែន​តែ​​ម្ខាង​។​ ចំណែក​​អ៊ុយ​ក្រែន​មិន​ដែល​វាយ​ចូល​រុស្ស៊ី​ម្ដង​ណា​​សោះ​។ ​អ៊ុយ​ក្រែន​បញ្ជាក់​ថា​រាល់​អាវុធ​ដែល​បាញ់​ចូល​ទឹក​ដី​រុស្ស៊ី​នោះ​ទាំង​គ្រាប់​រ៉ុក​កែត​ក្ដី ទាំង​យន្ត​ហោះ​ដ្រូន​ក្ដី​គឺ​ជា​របស់​អ៊ុយ​ក្រែន​សុទ្ធ​សាធ​។​​ ចង់​មាន​ន័យ​ថា​ជា​ផលិត​ផល​របស់​អ៊ុយ​ក្រែន, មិន​មែន​ជា​អាវុធ​របស់​បស្ចិម​ប្រទេស​ទេ​។

រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិក​ថ្លែង​នៅ​ទី​ក្រុង​កៀវ​កាល​ពី​សប្ដាហ៍​មុន​ថា​លោក​មិន​ដែល​បាន​លើក​ទឹក​ចិត្ត​ ឬ​និយាយ​ពន្យុះ​ឱ្យ​អ៊ុយ​ក្រែន​វាយ​ប្រហារ​ទៅ​ខាង​ក្រៅ​ដែន​ដី​របស់​​ខ្លួន​ឡើយ​។ កុំ​ថា​ឡើយ​ដល់​ទៅ​លើក​ទឹក​ចិត្ត​ឱ្យ​អ៊ុយ​ក្រែន​ប្រើ​ប្រាស់​អាវុធ​របស់​អាមេរិក​បាញ់​ចូល​ទឹក​ដីរុស្ស៊ី​។ ប៉ុន្តែ​លោក​យល់​ថា​នៅ​ទី​បញ្ចប់​មាន​តែ​អ៊ុយ​ក្រែន​ខ្លួន​ឯង​ទេ​ដែល​មាន​សិទ្ធិ​ស្វ័យ​សម្រេច​ថា​ត្រូវ​ចាត់​ការ​បែប​ណា​​នៅ​ក្នុង​សង្គ្រាម​។

រដ្ឋ​មន្ត្រី​អង់គ្លេស​ លោក​ក្រាំ​ម៉្រុន ក៏​និយាយ​ដូច​គ្នា​ថាការ​វាយ​ចូល​ទឹក​ដី​រុស្ស​ឬ​យ៉ាង​ណា​គឺជា​សិទ្ធិ​​ស្វ័យ​សម្រេច​របស់​អ៊ុយ​ក្រែន​ផ្ទាល់​។ គ្រាន់​តែ​លោក​ចង់​សង្កត់​ធ្ងន់​ថា​អ៊ុយ​ក្រែន​ត្រូ​វតែ​ទទួល​ខុស​ត្រូវ​ដោយ​ខ្លួន​ឯង​ដើម្បី​ជៀស​វាង​នៅ​ពេល​មាន​រឿង​ធំ​បែរ​ជា​អ៊ុយ​ក្រែន​​លើក​ហេតុ​ផល​ថា​មក​ពី​ប្រទេស​មហា​អំណាច​និយាយ​ពន្យុះ​ឱ្យ​ខ្លួន​ធ្វើ​ដូច្នេះ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ