ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀង១មេធំ​ជិត​៤ម៉ោង លិចផ្លូវ​ក្នុង​សង្កាត់ចំនួន​២ នៅក្រុងប៉ោយប៉ែត

3 ខែ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយមានជ័យ ៖ ​កាលពី​ល្ងាច​ថ្ងៃទី​២៥ មិថុនា ឆ្នាំ២០២៤ ភ្លៀង​ធ្លាក់​មួយមេធំ មាន​រយៈពេល

ខេត្ត​បន្ទាយមានជ័យ ៖ ​កាលពី​ល្ងាច​ថ្ងៃទី​២៥ មិថុនា ឆ្នាំ២០២៤ ភ្លៀង​ធ្លាក់​មួយមេធំ មាន​រយៈពេលជិត៤ម៉ោង បណ្តាល​ឱ្យ​លិចផ្លូវ​ក្នុង​សង្កាត់ចំនួន២ គឺសង្កាត់អូរជ្រៅ និងសង្កាត់ប៉ោយប៉ែត ក្នុងក្រុងប៉ោយប៉ែត បានបង្កផលប៉ះពាល់​ប្រជាពលរដ្ឋជួបការលំបាកក្នុងការធ្វើដំណើរ ។

ប្រជាពលរដ្ឋបានប្រាប់ឱ្យដឹង​ថា នៅក្រុងប៉ោយប៉ែតមានភ្លៀងធ្លាក់មួយមេធំរយៈពេលជិត៤ម៉ោងចាប់ពីម៉ោង២រសៀលរហូត​ដល់ម៉ោង៥ល្ងាចទើបរាំងភ្លៀង បណ្តាលឱ្យ​ប្រឈមទឹកលិចផ្លូវ​ក្នុង​សង្កាត់​ចំនួន​២ គឺ​សង្កាត់អូរជ្រៅ និងសង្កាត់ប៉ោយប៉ែត ដែលបង្កអោយប្រជាពលរដ្ឋជួបការលំបាកធ្វើដំណើរនិងនិងទឹកហូរចូលផ្ទះប៉ះពាល់សម្ភារៈដែលបណ្តាលខូចខាត។

ប្រជាពលរដ្ឋបានបញ្ជាក់ថា ផ្លូវដែលប្រឈមលិចទឹកខ្លាំងនិងជ្រៅក្នុងភូមិសាស្គ្រសង្កាត់អូរជ្រៅ មានផ្លូវ០១៦ និងផ្លូវពីផ្សារត្រីទៅដល់បូរី​ហ្គូដ​ឡាក់ និងផ្លូវឆ្លងកាត់សាលាអូរជ្រៅ ក្នុងភូមិសាស្គ្រសង្កាត់អូរជ្រៅ និងសង្កាត់ប៉ោយប៉ែត ត្រូវបានលិចផ្លូវមួយចំនួន តែមិនធ្ងន់ធ្ងរ ហើយផ្លូវលិចទឹកភ្លៀងត្រូវបាន​លិចស្ទើរាល់ឆ្នាំនៅពេលមានភ្លៀងធ្លាក់ខ្លាំង ទឹកហូរមិនទាន់ អាចបណ្តាលមកពីប្រព័ន្ធលូតូចគួរអាជ្ញាធរសង្កាត់អូរជ្រៅ និងអភិបាលក្រុងប៉ោយប៉ែតជួយរកដំណោះស្រាយ កុំ​អោយប៉ះ​ពាល់ដោយជំនន់ទឹកភ្លៀង។

លោក វ៉ា ជឹមណារ៉េត ចៅសង្កាត់អូរជ្រៅ បានឱ្យ​ដឹង​ថា ភ្លៀងមួយមេធំនេះ បង្កអោយមានការលិចផ្លូវក្នុងភូមិសាស្គ្រសង្កាត់អូរជ្រៅ អាចប៉ះពាល់ដល់ប្រជាពលរដ្ឋធ្វើដំណើរ និងទឹកហូរចូលផ្ទះប៉ះពាល់សម្ភារៈ ។ ដូច្នេះ​សូមអោយបងប្អូនមានការប្រុងប្រយ័ត្ននៅពេលមានភ្លៀងលិចផ្លូវនិងទឹកហូរ​ចូលផ្ទះ​ការពារឆ្លងចរន្តគ្រោះថ្នាក់គ្រប់ពេល។

លោកបានបញ្ជាក់ថា ទឹកលិចផ្លូវក្នុងភូមិសាស្គ្រសង្កាត់អូរជ្រៅមិន​យូរទេ បើគ្មានភ្លៀងធ្លាក់បន្ត អាចព្រឹកឡើងទឹកស្រកអស់ពីផ្លូវ បើមានភ្លៀងនៅបន្តធ្លាក់អាចប្រឈមខ្លាំងជាងនេះតែនៅចុងឆ្នាំ២០២៤ និងដើមឆ្នាំ២០២៥ខាងមុខនេះ ផ្លូវដែលប្រឈមលិចលង់ក្នុងភូមិសាស្គ្រសង្កាត់អូរជ្រៅនិងកសាងឡើង ដោយដាក់លូប្រអប់ដើម្បីរំដោះជំនន់ទឹកភ្លៀង មិនអោយមានការលិចលង់បន្តទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ