ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីប្រឹក្សា​រាជរដ្ឋាភិបាល​១រូបបើករថយន្ត​វង្វេងផ្លូវ​ចូល​ស្រែ​លិច​ទឹក​ជាប់ផុង ​​រួចបានគាំ.ង​បេះដូង​ស្លា.ប់ក្នុងរថយន្ត​

7 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញៈ​ទីប្រឹក្សារ​រាជរដ្ឋាភិបាល​ម្នាក់​បាន​បើករថយន្ត​វង្វេងផ្លូវ​ចូល​ស្រែ​លិច​ទឹក​ជាប់ផុង​ទៅ​មុខ​មិន​រួច ដោយសារ​ជន​រង​គ្រោះ​មាន​ជំងឺ​បេះដូង​ប្រចាំ​កាយ ទើប​ជំងឺ​ធ្វើទុក្ខ​ បណ្ដាល​ឲ្យ​ស្លាប់​នៅក្នុងរថយន្ត​ ។ ហេតុការណ៍​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​១២ និង​១២​នាទី ថ្ងៃ​ទី​២១ ខែកញ្ញា ឆ្នាំ​២០២៥…

រាជធានី​ភ្នំពេញៈ​ទីប្រឹក្សារ​រាជរដ្ឋាភិបាល​ម្នាក់​បាន​បើករថយន្ត​វង្វេងផ្លូវ​ចូល​ស្រែ​លិច​ទឹក​ជាប់ផុង​ទៅ​មុខ​មិន​រួច ដោយសារ​ជន​រង​គ្រោះ​មាន​ជំងឺ​បេះដូង​ប្រចាំ​កាយ ទើប​ជំងឺ​ធ្វើទុក្ខ​ បណ្ដាល​ឲ្យ​ស្លាប់​នៅក្នុងរថយន្ត​ ។

ហេតុការណ៍​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​១២ និង​១២​នាទី ថ្ងៃ​ទី​២១ ខែកញ្ញា ឆ្នាំ​២០២៥ នៅ​ចំណុច​ដីស្រែ​លិច​ទឹក ភូមិ​សំរោង​ទាវ សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។

តាម​ក្រុមការងារ​ប្រតិកម្ម​រហ័ស​នៃ​ស្នងការ​នគរបាល​រា​ធានី​ភ្នំពេញ​បានអោយ​ដឹង​ថា ករណីមានមនុស្ស​ស្លាប់ ​នៅ​វេលា​ម៉ោង​១២ និង​១២​នាទីថ្ងៃ​ទី​២១ ខែកញ្ញា ឆ្នាំ​២០២៥ នៅ​ចំណុច​ដីស្រែ​លិច​ទឹក ភូមិ​សំរោង​ទាវ សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។

​ជន​រង​គ្រោះ ឈ្មោះ ហែម ប្រសើរ ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ មុខរបរ​ទីប្រឹក្សារ​រាជរដ្ឋាភិបាល ទីលំនៅ​ក្រាំង​ដូន​ទី សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

សមត្ថកិច្ច​និង​គ្រូពេទ្យ​ចុះ​ទៅ​ត្រួតពិនិត្យ​និង​ធ្វើ​កោសល្យវិច័យ​សព​គឺ​នៅ​លើ​ខ្លួនប្រាណ​មិន​មាន​ស្លាកស្នាម​អ្វី​ទេ​។

តាម​ក្រុម​កា​ងារ​ប្រតិកម្ម​រហ័ស​បានអោយ​ដឹង​ទៀត​ថា នៅ​វេលា​ម៉ោង​២២ និង​១០​នាទី ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០២៥ អ្នក​ផ្ទះ​ជន​រង​គ្រោះ​បាន​ទទួល​ទូរស័ព្ទ​ពី​ជន​រង​គ្រោះ​ប្រាប់​ថា រថយន្ត​ជាប់ផុង​ដី​។

ក្រោយមក​ជន​រង​គ្រោះ​បាន​ទំនាក់ទំនង​តាម​លេខ​ទូរស័ព្ទ​នៅ​លើ​របង​ដី​ឡូ​តិ៍​នៅ​ក្បែរ​កន្លែង​កើតហេតុ​ចម្ងាយ​ប្រហែល​២៥០​ម៉ែត្រ​ដើម្បី​ឲ្យ​ម្ចាស់​ទីតាំង​ចេញ​មក​ជួយ​រក​សម្ភារ​គាស់​កង់​ឡាន​ជាប់ផុង ខណៈនោះ​ម្ចាស់​ទីតាំង​ដី​ឡូត៍​ប្រាប់​ថា ខ្លួន​មិន​នៅ​ភ្នំពេញ​ទេ ឲ្យ​ទំនាក់ទំនង​ទៅ​ក្រុម​កា​ងារ​ខ្លួន ហើយ​ម្ចាស់​ទីតាំង​ដី​ឡូត៍​បាន​ទូរស័ព្ទ​ទំនាក់ទំនង​ទៅ​ក្រុមការងារ​ខ្លួន​ថាបើ​ជន​រង​គ្រោះ​សុំ​ក្ដារ​គាស់​កង់​រថយន្ត​ឲ្យ​ជន​រង​គ្រោះ​ខ្ចី​យក​ទៅ​ប្រើ​ផង​។ លុះ​នៅ​វេលា​ម៉ោង​ដឹង​កើតហេតុ​ខាងលើ​ស្រាប់​មាន​មនុស្ស​ប្រទះ​ឃើញ​ជន​រង​គ្រោះ​ស្លាប់​នៅ​ក្នុង​រថយន្ត​នៅ​កន្លែង​កើតហេតុ ទើប​ផ្ដល់​ដំណឹង​ឲ្យ​សមត្ថកិច្ច​។

តាម​ការ​បញ្ជាក់​ពី​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ថា​ជន​រង​គ្រោះ​មាន​ជំងឺ​បេះដូង​ប្រចាំ​កាយ​។

តាម​ការ​ពិនិត្យ​កន្លែង​កើតហេតុ​ជា​ដី​ផ្លូវ​ទាល់​មានទឹក​លិច នៅ​ចំងាយ​ពី​ផ្លូវ​បេតុង​ខាងលើ​ប្រវែង​១,៥០​គីឡូម៉ែត្រ​ឃើញ​មាន​រថយន្ត​១​គ្រឿង​ម៉ាក​LEXUS RX300 ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ​ភ្នំពេញ​2L-8047 បាន​ធ្លាក់​ផ្លូវ​ចូល​ទៅ​ក្នុង​ដីស្រែ​លិច​ទឹក ក្បាល​រថយន្ត​ចេញ កង់​ទាំង​៤​ជាប់ផុង​ដី​ភក់ ស្ថានភាព​កង់​រុល​ឡើង​ពី​ដី​លិច​ទឹក​, ទ្វា​ចំហៀង​ខាងស្តាំ​បើកចំហរ កូនសោរ​កាច់​បើក ចង្កៀង​ខាង​មុខ​បើកភ្លើង ម៉ាស៊ីនត្រជាក់​បើក​, នៅ​លើ​កៅអី​ខាង​មុខ​ចំហៀង​ខាងស្តាំ មាន​សាកសព​មនុស្ស​ប្រុស​ម្នាក់​ស្លា ប់​ខ្នង​ផ្អែក​កៅអី ពាក់​អាវយឺត​ដៃខ្លី ស្លៀកខោ​ជើង​ខ្លី ជើង​ខោ​ទាំង​សងខាង​មាន​ស្នាម​ដាន​ទឹក​ប៉ុន្ដែ​មាន​សភាព​ស្ងួត ហើយ​ជាប់​ស្មៅ បាត់ជើង​ទាំង​សងខាង​ប្រឡាក់​ភក់​។

តាម​ការ​សន្និដ្ឋាន​ជន​រង​គ្រោះ​ស្លាប់​ដោយ​គាំងបេះដូង អាច​បណ្ដាល​មក​ពី​ជំងឺ​បេះដូង (​ជន​រង​គ្រោះ​បាន​បើករថយន្ត​វង្វេងផ្លូវ រួច​ក៏​បាន​ធ្លាក់​ចូល​ដីស្រែ​លិច​ទឹក ដោយសារ​ជន​រង​គ្រោះ​មាន​ជំងឺ​បេះដូង​ប្រចាំ​កាយ ទើប​ជំងឺ​ធ្វើទុក្ខ​បណ្ដាល​ឲ្យ​ស្លាប់​) ។

សពជនរងគ្រោះត្រូវបាន​សមត្ថ​កិ​ច្ចយ​ក​ទៅ​តម្កល់​ក្នុង​វត្ត​ស្ទឹង​មាន​ជ័យ​រង់​ចាំ​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ