ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុន​ជាប់​ស្នេហ៍​កំពង់​ផែ​ក្រុងព្រះសីហនុ ហើយ​សន្យា​ជួយ​អោយទៅ​ជា​កំពង់​ផែ​តំបន់

2 ខែ មុន
  • ព្រះសីហនុ

លោក យូ​អ៊ី​ណូ អា​តស៊ូ​ស៊ី (UENO Atsushi) ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា បាន​អះអាង​ថា ជប៉ុន​នឹង​បន្ត​គាំទ្រ​ផែនការអភិវឌ្ឍន៍​កំពង់​ផែ​ក្រុងព្រះសីហនុ តាម​ផែនការ​ដែល​បាន​គ្រោង

លោក យូ​អ៊ី​ណូ អា​តស៊ូ​ស៊ី (UENO Atsushi) ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា បាន​អះអាង​ថា ជប៉ុន​នឹង​បន្ត​គាំទ្រ​ផែនការអភិវឌ្ឍន៍​កំពង់​ផែ​ក្រុងព្រះសីហនុ តាម​ផែនការ​ដែល​បាន​គ្រោង​នៅ​ឆ្នាំ​២០៥០ ។

លោក​បាន​ថ្លែង​នៅ​ពេល​ចូលរួម​បើក​សិក្ខាសាលា​ផ្សព្វផ្សាយ​ច្បាប់​ស្ដី​ពី​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវទឹក នៅ​ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០២៤ ថា រដ្ឋាភិបាល​ជប៉ុន នឹង​បន្ត​ការ​គាំទ្រ​នៅ​ការ​សាងសង់​ស្ថានីយ​កុងតឺន័រ​ថ្មី ក្នុង​កំពង់​ផែ​ក្រុងព្រះសីហនុ ក៏​ដូច​ជា​ការ​អភិវឌ្ឍន៍​ផែនការមេ ដើម្បី​ប្រែក្លាយ​កំពង់​ផែ​ក្រុងព្រះសីហនុ ទៅ​ជា​កំពង់​ផែ​ក្នុង​តំបន់ និង​មជ្ឈមណ្ឌល​ដឹក​ជញ្ជូន នា​ឆ្នាំ​២០៥០​។

ដោយឡែក លោក សានូ​អ៊ី កា​ស៊ូ​ម៉ាសា (SANUI KAZUMASA) ប្រធាន​ទីភ្នាក់ងារ JICA ប្រចាំ​នៅ​កម្ពុជា ក៏​បាន​លើក​ឡើង​ថា ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន និង​ទីភ្នាក់ងារ JICA ក្នុង​វិស័យ​រដ្ឋបាល​កំពង់​ផែ បាន​ចាប់ផ្តើម​ធ្វើ​សហប្រតិបត្តិការ​គ្នា​តាំងពី​ឆ្នាំ​២០០៩ ដែល​ក្នុង​នោះ គម្រោង​កិច្ច​សហប្រតិបត្តិការ​បច្ចេកទេស ត្រូវ​បាន​អនុវត្ត​នា​ពេល​នោះ គឺ​គម្រោង​បង្កើត​គោលនយោបាយ​កំពង់​ផែ​ជាតិ និង​ប្រព័ន្ធ​រដ្ឋបាល នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។

កំពង់​ផែ​ក្រុងព្រះសីហនុ គឺជា​កំពង់​ផែ​សមុទ្រ​ទឹក​ជ្រៅ​ដ៏​សំខាន់​បំផុត​មួយ​នៅ​កម្ពុជា ដែល​មាន​ផ្ទៃដី​ប្រតិបត្តិ​ការប្រមាណ​១២៥​ហិ​កតា ។ កំពង់​ផែ​នេះ ដែល​ជា​កំពង់​ផែ​ទឹក​ជ្រៅ​មួយ ដែល​កំពុង​សម្រួល​ដល់​ការ​ដឹក​ជញ្ជូន​តាម​សមុទ្រ ដែល​ទទួល​បាន​ភាព​អនុគ្រោះ​ពី​ធម្មជាតិ ដូច​ជា ៖​មាន​ជម្រៅ​ទឹក​ជ្រៅ មាន​កោះ​ជា​របាំង​ខ្យល់ និង​រលក​ធំ​ៗ ហើយ​ស្ថិត​នៅ​ចំ​ទីតាំង​ដែល​ពុំ​តម្រូវ​ឱ្យ​មានការ​បូម​ស្តារ​ឃ្ល​ង​នាវា​ជា​ប្រចាំ​ឡើយ ។

កំពុង​ផែ​នេះ កសាង​នៅ​ឆ្នាំ​១៩៥៦ ហើយ​បាន​ពង្រីក និង​ពង្រឹងសមត្ថភាព​ជា​បន្តបន្ទាប់ ដើម្បី​ក្លាយជា​កំពង់​ផែ​លំដាប់​អន្តរជាតិ ដែល​អាច​សម្រួលការ​ដឹក​ជញ្ជូន​របស់​នាវា​គ្រប់​ប្រភេទ​តាម​គោលដៅ​នៅ​ឆ្នាំ​២០៥០ ។

ដោយ ៖ ស ផា​ន់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ