ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសម្នាក់ភ្ញាក់ខ្លួនដឹងកំហុសរឿងលួចបច្ច័យវត្ត កាល២៧ឆ្នាំមុន ដោយសងវិញទាំងការទាំងដើម

3 ខែ មុន

ថៃ ៖ បុរស​ជនជាតិ​កូរ៉េ​ខាងត្បូង​ម្នាក់​បាន​ផ្ញើ​លុយ​ទៅ​សង​ព្រះ​វិហារ​មួយ​កន្លែង ភ្ជាប់​ជាមួយ​លិខិត​សុំ​ទោស ដោយ​បាន​សារភាព​ពី​ទោស​កំហុស​របស់​ខ្លួន​ដែល​បាន​លួច​លុយ​ពី​ព្រះ​វិហារ​ខាងលើ កាលពី​ជិត​៣​ទសវត្សរ៍​មុន ។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន thestar ដែល​ចេញផ្សាយ…

ថៃ ៖ បុរស​ជនជាតិ​កូរ៉េ​ខាងត្បូង​ម្នាក់​បាន​ផ្ញើ​លុយ​ទៅ​សង​ព្រះ​វិហារ​មួយ​កន្លែង ភ្ជាប់​ជាមួយ​លិខិត​សុំ​ទោស ដោយ​បាន​សារភាព​ពី​ទោស​កំហុស​របស់​ខ្លួន​ដែល​បាន​លួច​លុយ​ពី​ព្រះ​វិហារ​ខាងលើ កាលពី​ជិត​៣​ទសវត្សរ៍​មុន ។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន thestar ដែល​ចេញផ្សាយ នៅ​ថ្ងៃ​ទី​១៩ ខែកញ្ញា ឆ្នាំ​២០២៤ ដោយ​ដកស្រង់​ប្រភព ពី South China Morning Post ។

ប្រភព​ដដែល​បញ្ជាក់​ថា បុរស​ម្នាក់​នេះ​បាន​លួច​លុយ​ពី​ក្នុង​ព្រះ​វិហារ ៣​ម៉ឺន​វ៉ុ​ន កាលពី​ឆ្នាំ​១៩៩៧ ហើយ​ឈាន​មក​ដល់​ឆ្នាំ​២០២៤ នា​ពេល​ថ្មី​ៗ​នេះ​គាត់​បាន​សង​វិញ​នូវ​ទឹកប្រាក់​ចំនួន​២​លាន​វ៉ុ​ន ដែល​ស្មើនឹង​ជាង​៦៦​ដង​នៃ​ចំនួន​ដែល​គាត់​បាន​លួច កាលពី​២៧​ឆ្នាំ​មុន ។

ដើមហេតុ​នៃ​រឿង​កើត​ចេញ​អ្នកបម្រើ​ការងារ​ក្នុង​ព្រះ​វិហារ Jajangam(​ឆា​ឆាំង​ងាំ​) ដែល​ជាទី​សក្ការៈ​ដ៏​ស្រស់​ស្អាត​មួយ ក្នុង​ប្រាសាទ Tongdosa(​ថុ​ង​ទូ​ហ្សា​) ខេត្ត Gyeongsang (​ក្យុ​ង​សាំង​) ប្រទេស​កូរ៉េ​ខាងត្បូង បាន​រាយការណ៍​ប្រាប់​កាសែត Korean Time ក្រោយ​ពី​គាត់​បាន​ប្រទះ​ឃើញ​សំបុត្រ​អនាមិក​មួយ នៅ​ក្នុង​ហិប​បរិច្ចាគ កាលពី​ថ្ងៃ​ទី​២០ ខែសីហា ។

ក្នុង​ស្រោមសំបុត្រ​នោះ​មាន​ប្រាក់​២​លាន​វ៉ុ​ន (១៥០០​ដុល្លារ​អា​មេ​រិ​ក​) រួម​ទាំង​សំ​ណេ​រដែ​ល​បាន​រៀបរាប់​ថា ៖ «​ក្នុង​ឆ្នាំ​១៩៩៧ ខ្ញុំ​ជា​ក្មេង​ប្រុស​ម្នាក់ ដែល​បាន​លួច​ប្រាក់​ចំនួន​៣​ម៉ឺន​វ៉ុ​ន​ពី​ព្រះ​វិហារ ។ ហើយ​ប៉ុន្មាន​ថ្ងៃ​ក្រោយមក​ខ្ញុំ​ក៏​ប៉ុនប៉ង​លួច​ម្ដងទៀត ប៉ុន្តែ​ត្រូវ​ព្រះសង្ឃ​មួយ​អង្គ​ចាប់​បាន ។ ព្រះសង្ឃ​រូប​នោះ មាន​ក្តី​សន្តោស​គាត់​មិន​បាន​ប្តឹង​ប៉ូលិស ឬ​ប្រាប់​ឪពុក​ម្តាយ​របស់ខ្ញុំ ដោយ​គាត់​បាន​ដាក់​ដៃ​លើ​ស្មា​របស់ខ្ញុំ ដោយ​បិទ​ភ្នែក និង​គ្រវី​ព្រះ​កេស​ដោយ​ស្ងៀមស្ងាត់ ។ គ្រានោះ​ហើយ ជា​ពេលវេលា​ដ៏​សំខាន់​បំផុត​ដែល​បាន​ផ្លាស់​ប្តូរជីវិត​របស់ខ្ញុំចាប់តាំងពី​ថ្ងៃ​នោះ​មក ខ្ញុំ​មិន​ដែល​ចង់បាន​អ្វី​ដែល​មិនមែន​ជា​របស់ខ្ញុំ​ទេ !​ក្តី​សន្តោស​របស់​ព្រះសង្ឃ​បាន​នាំ​ផ្លូវ​ឱ្យ​ខ្ញុំ​ឲ្យ​ក្លាយជា​មនុស្ស​ល្អ​» ។

យ៉ាងណា​ក៏​ដោយ បុរស​ខាងលើ​មិន​បាន​បង្ហើប​ពី​ព័ត៌មាន​ផ្ទាល់ខ្លួន ឬ​អាជីព​ការងារ​បច្ចុប្បន្ន​របស់​គាត់​នោះ​ឡើយ ដោយ​គ្រាន់តែ​បង្ហើប​ថា បច្ចុប្បន្ន​លោក​បាន​ប្រឹងប្រែង​ធ្វើការ ខិតខំ​ធ្វើអំពើ​ល្អ និង​ទទួល​បានការ​គោរព​ស្រលាញ់​ពី​មនុស្ស​ជុំវិញ​ខ្លួន ។ បុរស​រូប​នេះ​បញ្ជាក់​ទៀត​ថា ដើមហេតុ​ដែល​គាត់​សម្រេចចិត្ត​សារភាព​ទោស​កំហុស និង​សងគុណ​ទៅ​កាន់​ព្រះ​វិហារ​នោះ​ដោយសារ​គាត់​កំពុង​ជិត​ក្លាយជា​ឪពុក​គេ ហើយ​កូន​របស់​គាត់​នឹង​មាន​មោទនភាព​ជាមួយនឹង​ភាព​ទទួលខុសត្រូវ​របស់​គាត់​ដែល​ជា​ឪពុក ព្រះសង្ឃ​សប្បុរស​ដែល​បុរស​ខាងលើ​បាន​រៀបរាប់​ក្នុង​សំបុត្រ ត្រូវ​បាន​គេ​ស្គាល់​ថា​ជា ព្រះ​តេជគុណ ហ៊ី យ៉ុ​ន​មុន មក​ដល់​បច្ចុប្បន្ន​ព្រះ​អង្គ​នៅ​តែ​បន្ត​គង់នៅ​ក្នុង​ព្រ​វិហារ​មួយ​នេះ ។ ព្រះ​តេជគុណ​មាន​សង្ឃដីកា​ប្រាប់​កាសែត Korea Times ដោយ​រំលឹក​ថា កាលពី​ឆ្នាំ​១៩៩៧ គឺ​វា​ជា​ពេលវេលា​ដ៏​លំបាក​សម្រាប់​មនុស្ស​ជា​ច្រើន​នៅ​ក្នុង​សហគមន៍ ហើយ​ក្រៅពី​ក្មេង​ប្រុស​ដែល​បាន​លួច​លុយ​ពី​ហិប​បរិច្ចាគ អ្នកស្រុក​ជា​ច្រើន​បាន​ព្យាយាម​លួច​យក​ទាំង​ហិប​បរិច្ចាគ​របស់​ព្រះ​វិហារ ។

វិបត្តិ​ហិរញ្ញវត្ថុ​អាស៊ី ឆ្នាំ​១៩៩៧ បាន​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង ទៅ​លើ​សេដ្ឋកិច្ច​របស់​ប្រទេស​កូរ៉េ​ខាងត្បូង ដែល​បណ្តាល​ឱ្យ​ក្រុមហ៊ុន​ជា​ច្រើន​ក្ស័យធន ធ្វើ​ឱ្យ​មនុស្ស​ជា​ច្រើន​អត់​ការងារ​ធ្វើ ។ ព្រះ​តេជគុណ​បន្ត​ថា គ្រប់​គ្នា​កំពុង​តែ​ត្រដាបត្រដួស ដូច្នេះ​យើង​មិន​បាន​ស្តី​បន្ទាស អ្នក​លួច​ប្រាក់​នោះ​ទេ ហើយ​ម្តងម្កាល​ក៏​បើក​ហិប​ប្រាក់​នោះ ដើម្បី​ឱ្យ​អ្នក​ដែល​ត្រូវការ​យក​វា​ទៅ​ប្រើ​ការ ។ ព្រះ​តេជគុណ ហ៊ី យ៉ុ​ន​មុន ក៏​បាន​ជូនពរ​ទៅ​បុរស​ខាងលើ​ថា «​ខ្ញុំ​ជឿ​ថា អ្នក​នឹង​ក្លាយជា​ឪពុក​ដ៏​អស្ចារ្យ ។ ខ្ញុំ​សូម​ជូនពរ​ឱ្យ​ជីវិត​របស់​អ្នក​ពោរពេញ​ដោយ​រឿង​ល្អ​ៗ»៕

កែសម្រួលដោយ