ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បេក្ខជន​ចូលរួម​ប្រឡង បាក់​ឌុ​ប ឆ្នាំ​២០២៤ មាន​ជាង​១៣​ម៉ឺន​នាក់ ចែក​ជា​៥,៥៣៤​បន្ទប់

3 ខែ មុន

រាជធានី​ភ្នំពេញ ៖ បេក្ខជន​ដែល​ចុះ​ឈ្មោះ​ចូលរួម​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ហៅ​ថា សញ្ញាបត្រ​បាក់​ឌុ​ប នៅ​ឆ្នាំ​២០២៤​នេះ​មាន​ចំនួន​ជាង​១៣​ម៉ឺន​នាក់ ដោយ​ចែក​ចេញ​ជា ៥,៥៣៤​បន្ទប់ នេះ​បើ​តាម​អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន…

រាជធានី​ភ្នំពេញ ៖ បេក្ខជន​ដែល​ចុះ​ឈ្មោះ​ចូលរួម​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ហៅ​ថា សញ្ញាបត្រ​បាក់​ឌុ​ប នៅ​ឆ្នាំ​២០២៤​នេះ​មាន​ចំនួន​ជាង​១៣​ម៉ឺន​នាក់ ដោយ​ចែក​ចេញ​ជា ៥,៥៣៤​បន្ទប់ នេះ​បើ​តាម​អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា ។

លោកស្រី ឃួ​ន វិច្ឆិកា អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០២៤ ថា សម្រាប់​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង ០៨ តុលា ២០២៤ មាន​បេក្ខជន​សរុប ចំនួន​១៣៧,០៤០​នាក់ ស្រី​៧៤,៨៨២​នាក់​។ នៅ​ក្នុង​នោះ​ថ្នាក់​វិទ្យាសាស្ត្រ មាន​ចំនួន​៣៩,៣៥៨​នាក់ ស្រី ២៣,៧១៥​នាក់ និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​មាន​ចំនួន ៩៧,៦៨២​នាក់ ស្រី ៥១,១៦៧​នាក់ ។

ជាមួយ​គ្នា​នោះ​ដែរ លោកស្រី​អ្នកនាំពាក្យ ក៏​បាន​ឲ្យ​ដឹង​ថា សម្រាប់​មណ្ឌល​សំ​ណេ​រ មាន​ចំនួន ២៣០​មណ្ឌល មាន​មណ្ឌល​វិទ្យាសាស្ត្រ​មាន ៧៣​មណ្ឌល និង​មណ្ឌល​វិទ្យាសាស្ត្រ​សង្គម មាន​១៥៧​មណ្ឌល​។ បន្ទប់​សម្រាប់​បេក្ខជន​ប្រឡង សរុប​មាន​ចំនួន​៥,៥៣៤​បន្ទប់ បន្ទប់​ថ្នាក់​វិទ្យាសាស្ត្រ​មាន ១,៦០៣​បន្ទប់ និង​វិទ្យាសាស្ត្រ​សង្គម ៣,៩៣១​បន្ទប់ ។

សូម​រំ​ពឹ​កថា នៅ​ឆ្នាំ​២០២៣ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​ថា មាន​បេក្ខជន​ប្រឡង​ជាប់​បាក់​ឌុ​ប សរុប​ចំនួន ៩៨,៤៦០​នាក់ ត្រូវជា ៧២,៨៩% ក្នុង​ចំណោម​បេក្ខជន​ដាក់​ពាក្យ​ប្រឡង​ជាង​១៣​ម៉ឺន​នាក់ (១៣៧,៤១២​នាក់​) ។

ក្នុង​ចំណោម​អ្នក​ជាប់​ទាំង​ជិត​១០​ម៉ឺន​នាក់​នេះ សិស្ស​ទទួល​បាន​និទ្ទេស A ចំនួន ១,៦៧៣​នាក់​, សិស្ស​ទទួល​បាន​និទ្ទេស B ចំនួន ៦,៩៦៤​នាក់​, សិស្ស​ទទួល​បាន​និទ្ទេស C ចំនួន ១៨,៣០៨ នាក់​, សិស្ស​ទទួល​បាន​និទ្ទេស D ចំនួន ៣៤,២៤៦​នាក់ និង​សិស្ស ទទួល​បាន​និទ្ទេស E ចំនួន ៣៧,២៦៩​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ