រាជធានីភ្នំពេញ ៖ ទីបំផុត លោក រ៉ុង ឈុន ទីប្រឹក្សារបស់គណបក្សកម្លាំងជាតិ ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក ទិតសុទ្ធី បូរ៉ាឆាត បានចេញដីកាសម្រេចដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ «ប្រៀបដូចវាស់ដីឲ្យដើរ» ក្រោយពីបញ្ចប់ការសាកសួរអស់រយៈពេលជាច្រើនម៉ោង ។
អមដំណើរដោយលោក ជួង ជូងី មេធាវីការពារក្តី លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២ ៤ នេះ បានចូលបំភ្លឺទៅបំភ្លឺនៅចំពោះមុខចៅក្រមស៊ើបសួរ ពាក់ ពន្ធនឹងការចោទប្រកាន់ពីបទ«ការមិនរាងចាលក្នុងបទមជ្ឈិមបន្ទា ប់ពីការផ្ដន្ទាទោសបទមជ្ឈិម» និងបទ«ញុះញង់បង្កឱ្យមានភាពវិកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ប្រព្រឹត្តនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៤ តាមបញ្ញត្តិមាត្រា ៨៨ មាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ ។ ខណៈពេលលោក រ៉ុង ឈុន បានចូលទៅឆ្លើយបំភ្លឺចំពោះមុខតុលាការ គេបានសង្កេតឃើញមានថ្នាក់ដឹក នាំ និងសមាជិកគណបក្សកម្លាំងជាតិ ប្រមាណ៥០ នាក់ទៅហែរ ហមគាំទ្រ និងឃ្លាំមើលខ្លាចក្រែងមានការឃាត់ខ្លួនលោក រ៉ុង ឈុន ដែលក្នុងនោះមាន ៖
១.លោក ជា មុនី ប្រធានគណបក្សកម្លាំងជាតិ
២.លោក សុខ គឹមសេង អនុប្រធានគបក្សកម្លាំងជាតិ
៣.អ្នកស្រី ឡឹក រដ្ឋា សមាជិកគណៈកម្មាធិការនាយក
៤.លោក ផុន សុភា សមាជិកណៈកម្មាធិការនាយក
៥.លោក ឡេង សេងហុង នាយករងខុទ្ទកាល័យគណបក្ស
៦.លោក ហ៊ុយ ធី សមាជិកគណៈម្មាធិការនាយក
៧.លោក អឿ សំអុល សមាជិកគណៈកម្មាធិការនាយក ។
អ្នកសង្កេតការបានពិនិត្យឃើញទៀតថា ក្នុងពេលនោះដែរកម្លាំងសមត្តកិច្ចបានដាក់បារ៉ាស់ការពារ២ ជាន់ជុំវិញបរិវេណសាលាដំ បូងរាជធានីភ្នំពេញ ដោយមិនអនុញ្ញាតឲ្យអ្នកគាំទ្រលោក រ៉ុង ឈុ ន ទាំងអស់នោះ បានចូលទៅក្បែររបងតុលាការទេ រួមទាំងអ្នកកា សែតផងដែរ ពោលគឺបានចូលមេធាវីការពារក្តីឲ្យលោក រ៉ុង ឈុន តែប៉ុណ្ណោះ ។ នេះសបញ្ជាក់ឲ្យឃើញថា សមត្តកិច្ចតម្រូវការការ ពារ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ខ្លាចកើតមានហេតុការអ្វីមួយប៉ះពាល់ដល់តុលាការ ជាស្ថាប័នច្បាប់ ។
សូមជម្រាបថា លោក ទិតសុទ្ធី បូរ៉ាឆាត ចៅក្រមស៊ើបសួរសា លាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤ បានចេញដីកាបង្គា់ប់ទៅលើបុគ្គល រ៉ុង ឈុន ឲ្យចូលខ្លនមកកាន់សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង០៩ ព្រឹក ដេីម្បីឆ្លើយបំភ្លឺអំពីដំណើររឿង «ការមិនរាងចា លក្នុងបទមជ្ឈិមបន្ទាប់ពីការផ្តន្ទាទោសបទមជ្ឈិម និង ញុះញង់បង្កឲ្យមានភាពវិកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ។
តាមដីកាបង្គាប់ឲ្យចូលខ្លួន លេខ៧៣៨ ព្រ.ទ របស់លោក ទិតសុទ្ធី បូរ៉ាឆាត ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បញ្ជាក់ថា បានឃើញដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរលេខ ៤១៦២ អ.យ.ន ចុះថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ ដែលបានបើកការស៊ើបសួរលើជនត្រូវចោទឈ្មោះ រ៉ុង ឈុន ភេទប្រុស កើតថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦៩ ជាតិខ្មែរ ពីបទ.ការមិនរាងចាល ក្នុងបទមជ្ឍឹមបន្ទាប់ពីការផ្តន្ទាទោសបទមជ្ឍឹម និង ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ប្រព្រឹត្តនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៤ តាមបញ្ញត្តិមាត្រា ៨៨ មាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ ។
ដីកាបង្គាប់មកឈ្មោះ រ៉ុង ឈុន មានទីលំនៅបច្ចុប្បន្នផ្ទះលេខ៨៨ ផ្លូវលេខ៩ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ឲ្យចូលខ្លួនមកកាន់សាលាដំបូងរាជធានីភ្នំពេញ បន្ទប់ស៊ើបសួរ”ន” ជាន់ទី៣ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង០៩ ព្រឹក ។
ដូច្នេះ ក្រុមឆ្លុះកង្កែបរង់ចាំតាមមើល តើលោក រ៉ុង ឈុន ជួបវាសនាអាក្រក់ដូចលើកមុនៗទៀតទេ នៅពេលចូលទៅឆ្លើយបំភ្លឺចំពោះមុខចៅក្រមស៊ើបសួរ ករណីមិនរាងចាល នោះ ៕
ចែករំលែកព័តមាននេះ