ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តិច​អត់​ដឹង​! មាន​សណ្ឋាគារ​តែ​២៨​ប៉ុណ្ណោះ​លើ​ពិភពលោក ដែល​មាន​បន្ទប់​ចាប់ពី​៣​ពាន់​ឡើង​ទៅ

5 ម៉ោង មុន

សហរដ្ឋអាមេរិក ៖ បច្ចុប្បន្ន​នេះ​មាន​សណ្ឋាគារ​ចំនួន​តែ​២៨​ប៉ុណ្ណោះ នៅ​លើ​ពិភពលោក​ដែល​មាន​បន្ទប់​ស្នាក់​នៅ​ចំនួន​៣​ពាន់ ឬ​ច្រើន​ជាង​នេះ​។ ហើយ​សណ្ឋាគារ​ចំនួន ១៧ ក្នុង​ចំណោម​នោះ​ស្ថិត​លើ​ទឹកដី​សហរដ្ឋអាមេរិក និង ១៥…

សហរដ្ឋអាមេរិក ៖ បច្ចុប្បន្ន​នេះ​មាន​សណ្ឋាគារ​ចំនួន​តែ​២៨​ប៉ុណ្ណោះ នៅ​លើ​ពិភពលោក​ដែល​មាន​បន្ទប់​ស្នាក់​នៅ​ចំនួន​៣​ពាន់ ឬ​ច្រើន​ជាង​នេះ​។ ហើយ​សណ្ឋាគារ​ចំនួន ១៧ ក្នុង​ចំណោម​នោះ​ស្ថិត​លើ​ទឹកដី​សហរដ្ឋអាមេរិក និង ១៥ ក្នុង​ចំណោម​នោះ​ទៀត​សោត ស្ថិត​ក្នុង​ទីក្រុង​ឡាស​វេ​ហ្គា​ស (Las Vegas) រដ្ឋ​ណេ​វ៉ា​ដា (Nevada)​។ នេះ​បើ​តាម​ប្រភព​ពី​គេហទំព័រ World of Statistics ចេញផ្សាយ​នៅ​ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០២៤​។

បើ​តាម​ទិន្នន័យ​ពី​គេហទំព័រ RankingRoyals ស្តី​អំពី​សណ្ឋាគារ​ធំ​បំផុត​លើ​ពិភពលោក​ប្រចាំឆ្នាំ ២០២៤ តាម​រយៈ​ចំនួន​បន្ទប់​ស្នាក់​នៅ​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា សណ្ឋាគារ First World Hotel & Plaza ដែល​មាន​ទីតាំង​លើ​កំពូលភ្នំ​អ៊ូ​លូ​កាលី (Ulu Kali) រដ្ឋ​ប៉ាហាំង (Pahang) ប្រទេស​ម៉ា​ឡេ​ស៊ី មាន​ចំនួន ៧,៣៥១​បន្ទប់ និង​កំពុង​តែ​កាន់កាប់​កំណត់​ត្រា​ពិភពលោក Guinness World Records សម្រាប់​សណ្ឋាគារ​ធំ​បំផុត​លើ​ពិភពលោក តាម​រយៈ​ចំនួន​បន្ទប់​ស្នាក់​នៅ តាំងពី​ឆ្នាំ ២០១៥ មក​ម្ល៉េះ​។ សណ្ឋាគារ​មួយ​នេះ បាន​បង្កើន​ចំនួន​បន្ទប់​ពី ៦,១១៨ រហូត​ដល់ ៧,៣៥១​បន្ទប់ ជាមួយនឹង​ការ​សាងសង់​អគារ​ដ៏​ធំ​ចំនួន ២ ទន្ទឹម​គ្នា​។

ដោយឡែក សណ្ឋាគារ​ទាំង ១៧ នៅ​លើ​ទឹកដី​សហរដ្ឋអាមេរិក​ក្នុង​ចំណោម​សណ្ឋាគារ​តែ ២៨ នៅ​លើ​ពិភពលោក ដែល​មាន​បន្ទប់​ស្នាក់​នៅ​ចាប់ពី​៣​ពាន់​ឡើង​ទៅ រួម​មាន ៖

-The Venetian Resort ទីក្រុង​ឡាស​វេ​ហ្គា​ស មាន ៧,១១៥​បន្ទប់ ឈរ​លេខ​រៀង​ទី​២​ក្នុង​បញ្ជី
-MGM Grand Las Vegas ក្រុង​ឡាស​វេ​ហ្គា​ស មាន ៦,៨៥២​បន្ទប់ ឈរ​លេខ​រៀង​ទី​៣​ក្នុង​បញ្ជី
-Wynn Las Vegas & Encore Resort ទីក្រុង​ឡាស​វេ​ហ្គា​ស មាន ៤,៧៤៨​បន្ទប់ ឈរ​លេខ​រៀង​ទី​៧​ក្នុង​បញ្ជី

-Mandalay Bay Resort and Casino ទីក្រុង​ឡាស​វេ​ហ្គា​ស មាន ៤,៤២៦​បន្ទប់ ឈរ​លេខ​រៀង​ទី​៩​ក្នុង​បញ្ជី
-Luxor Las Vegas ទីក្រុង​ឡាស​វេ​ហ្គា​ស មាន ៤,៤០៧​បន្ទប់ ឈរ​លេខ​រៀង​ទី​១០​ក្នុង​បញ្ជី
-Aria Resort & Casino ទីក្រុង​ឡាស​វេ​ហ្គា​ស មាន ៤,០០៤ បន្ទប់ ឈរ​លេខ​រៀង​ទី​១២​ក្នុង​បញ្ជី
-Excalibur Hotel and Casino ទីក្រុង​ឡាស​វេ​ហ្គា​ស មាន ៣,៩៨១​បន្ទប់ ឈរ​លេខ​រៀង​ទី​១៤​ក្នុង​បញ្ជី
-Caesars Palace ទីក្រុង​ឡាស​វេ​ហ្គា​ស មាន ៣,៩៧០​បន្ទប់ ឈរ​លេខ​រៀង​ទី​១៥​ក្នុង​បញ្ជី

-Bellagio ស្ថិត​នៅ​ទីក្រុង​ឡាស​វេ​ហ្គា​ស មាន ៣,៩៣៣​បន្ទប់ ឈរ​លេខ​រៀង​ទី​១៦​ក្នុង​បញ្ជី
-Circus Circus Las Vegas ទីក្រុង​ឡាស​វេ​ហ្គា​ស មាន ៣,៧៧៣​បន្ទប់ ឈរ​លេខ​រៀង​ទី​១៧​ក្នុង​បញ្ជី
-Fontainebleau Las Vegas ទីក្រុង​ឡាស​វេ​ហ្គា​ស មាន ៣,៦៤៤​បន្ទប់ ឈរ​លេខ​រៀង​ទី​១៩​ក្នុង​បញ្ជី
-Resorts World Las Vegas ទីក្រុង​ឡាស​វេ​ហ្គា​ស មាន ៣,៥០៦​បន្ទប់ ឈរ​លេខ​រៀង​ទី​២០​ក្នុង​បញ្ជី
-Flamingo Las Vegas ទីក្រុង​ឡាស​វេ​ហ្គា​ស មាន ៣,៤៦០​បន្ទប់ ឈរ​លេខ​រៀង​ទី​២១​ក្នុង​បញ្ជី

-Hilton Hawaiian Village ទីក្រុង​ហូ​ណូ​លូ​លូ (Honolulu) រដ្ឋ​ហា​វ៉ៃ (Hawaii) មាន ៣,៣៨៦​បន្ទប់ ឈរ​លេខ​រៀង​ទី​២៤​ក្នុង​បញ្ជី
-Disney’s Port Orleans Resort ទីក្រុង​ឡេ​ក ប៊ុ​យ​ណា វី​ស្តា (Lake Buena Vista) រដ្ឋ​ផ្ល​រី​ដា (Florida) មាន ៣,០៥៦​បន្ទប់ ឈរ​លេខ​រៀង​ទី​២៥​ក្នុង​បញ្ជី
-The Mirage ទីក្រុង​ឡាស​វេ​ហ្គា​ស មាន ៣,០៤៤​បន្ទប់ ឈរ​លេខ​រៀង​ទី​២៦​ក្នុង​បញ្ជី
-The Cosmopolitan ទីក្រុង​ឡាស​វេ​ហ្គា​ស មាន ៣,០២៧​បន្ទប់ ឈរ​លេខ​រៀង​ទី​២៧​ក្នុង​បញ្ជី

ក្រៅពី​ម៉ា​ឡេ​ស៊ី និង​សហរដ្ឋអាមេរិក ដែល​ជាប់​នៅ​ក្នុង​បញ្ជី​នេះ ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត ម៉ា​កាវ​ដែល​ជា​តំបន់​រដ្ឋបាល​ពិសេស​នៃ​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន ប្រទេស​រុ​ស្ស៊ី ថៃ ជប៉ុន បា​ហា​ម៉ា និង​ប្រទេស​ម៉ិ​ក​ស៊ិ​ក ក៏​ជាប់​ក្នុង​បញ្ជី​នេះ​ដែរ ដោយ​ក្នុង​នោះ​រួម​មាន ៖

-Abraj Al Bait ទីក្រុង​មេកកា (Mecca) ប្រទេស​អា​រ៉ា​បី​សា​អូឌីត មាន ៦​ពាន់​បន្ទប់ ឈរ​លេខ​រៀង​ទី​៤​ក្នុង​បញ្ជី
-The Londoner Macao តំបន់​តៃ​ប៉ា (Taipa) ម៉ា​កាវ មាន ៦​ពាន់​បន្ទប់ ឈរ​លេខ​រៀង​ទី​៥​ក្នុង​បញ្ជី
-Izmailovo Hotel ទីក្រុង​មូ​ស្គ (Moscow) ប្រទេស​រុ​ស្ស៊ី មាន ៥​ពាន់​បន្ទប់ ឈរ​លេខ​រៀង​ទី​៦​ក្នុង​បញ្ជី
-Barkhatnye Sezony ទីក្រុង​សូ​ឈី (Sochi) ប្រទេស​រុ​ស្ស៊ី មាន ៤,៦៨៨​បន្ទប់ ឈរ​លេខ​រៀង​ទី​៨​ក្នុង​បញ្ជី

-Ambassador City Jomtien ទីក្រុង​ប៉ា​តា​យ៉ា (Pattaya) ប្រទេស​ថៃ មាន ៤,២១៩ បន្ទប់ ឈរ​លេខ​រៀង​ទី​១១​ក្នុង​បញ្ជី
-Sheraton Grand Macao តំបន់​កូ​តៃ (Cotai) ម៉ា​កាវ មាន ៤,០០១​បន្ទប់ ឈរ​លេខ​រៀង​ទី​១៣​ក្នុង​បញ្ជី
-Shinagawa Prince Hotel ទីក្រុង​តូ​ក្យូ (Tokyo) ប្រទេស​ជប៉ុន មាន ៣,៦៨០​បន្ទប់ ឈរ​លេខ​រៀង​ទី​១៨​ក្នុង​បញ្ជី

-Atlantis Paradise Island កោះ​ឋានសួគ៌ (Paradise) ប្រទេស​បា​ហា​ម៉ា មាន ៣,៤១៤​បន្ទប់ ឈរ​លេខ​រៀង​ទី​២២​ក្នុង​បញ្ជី
-Moon Palace Golf & Spa Resort ទីក្រុង​កាន​គុន (Cancun) ប្រទេស​ម៉ិ​ក​ស៊ិ​ក មាន ៣,៤០៧​បន្ទប់ ឈរ​លេខ​រៀង​ទី​២៣​ក្នុង​បញ្ជី
-The Venetian Macao តំបន់​កូ​តៃ (Cotai) ម៉ា​កាវ មាន ៣​ពាន់​បន្ទប់ ឈរ​លេខ​រៀង​ទី​២៨​ចុង​ក្រោយ​គេ​ក្នុង​បញ្ជី​៕ (ដកស្រង់ ៖ World of Statistics, RankingRoyals និង Wealth)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ