ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រឿង​ស្រវឹង​ជា​ឃា.ត​ករ​លាក់​មុខ​ស.ម្លាប់​មនុស្ស​រាប់​លាន​នាក់​ក្នុង១​ឆ្នាំ​ៗ

5 ខែ មុន

ទី​ក្រុង​ញូយ៉ក៖​ ​អង្គ​ការ​សុខ​ភាព​​ពិភព​លោក​រក​ឃើញ​ថា​គ្រឿង​ស្រវឹង​សម្លាប់​មនុស្ស​ជិត​បី​លាន​នាក់​ក្នុង​មួយ​ឆ្នាំ​ៗ​។ ​ថ្វី​ដ្បិត​អត្រា​មរណ​ភាព​ដោយ​សារ​គ្រឿង​ស្រវឹង​ថយ​ចុះ​បន្តិច​វិញ​នៅ​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ប៉ុន្តែ​អង្គ​ការ​សុខ​ភាព​ពិភព​លោក​​យល់​ថា​អត្រា​នេះ​នៅ​តែ​មិន​ទាន់​អាច​ទទួល​យក​បាន​នៅ​ឡើយ​ទេ​។ ​​របាយការណ៍​ថ្មី​បំផុត​ស្ដីពី​​​​គ្រោះ​ថ្នាក់​នៃ​​​ការ​ទទួល​ទាន​​គ្រឿង​ស្រវឹង​បង្ហាញ​ថា​នៅ​ក្នុង​ចំណោម​អ្នក​ស្លាប់​​ទូទាំង​ពិភព​លោក​ ៥%​ស្លាប់​ដោយ​សារ​គ្រឿង​ស្រវឹង​។​​ គ្រោះ​ថ្នាក់​នេះ​មិន​មែន​មាន​ន័យ​ថា​​គ្រឿង​ស្រវឹង​​ជា​អ្នក​សម្លាប់​ដោយ​ផ្ទាល់​នោះ​ទេ​។​ ប៉ុន្តែ​ស្លាប់​ដោយ​ប្រយោល​ដោយ​​សារ​ការ​ប្រើ​គ្រឿង​ស្រវឹង​។ ឧទាហរណ៍ បើក​បរ​​​ក្រោម​ឥទ្ធិ​ពល​គ្រឿង​ស្រវឹង​ក៏​បណ្ដាល​ឱ្យ​ស្លាប់​,…

ទី​ក្រុង​ញូយ៉ក៖​ ​អង្គ​ការ​សុខ​ភាព​​ពិភព​លោក​រក​ឃើញ​ថា​គ្រឿង​ស្រវឹង​សម្លាប់​មនុស្ស​ជិត​បី​លាន​នាក់​ក្នុង​មួយ​ឆ្នាំ​ៗ​។ ​ថ្វី​ដ្បិត​អត្រា​មរណ​ភាព​ដោយ​សារ​គ្រឿង​ស្រវឹង​ថយ​ចុះ​បន្តិច​វិញ​នៅ​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ប៉ុន្តែ​អង្គ​ការ​សុខ​ភាព​ពិភព​លោក​​យល់​ថា​អត្រា​នេះ​នៅ​តែ​មិន​ទាន់​អាច​ទទួល​យក​បាន​នៅ​ឡើយ​ទេ​។ ​​របាយការណ៍​ថ្មី​បំផុត​ស្ដីពី​​​​គ្រោះ​ថ្នាក់​នៃ​​​ការ​ទទួល​ទាន​​គ្រឿង​ស្រវឹង​បង្ហាញ​ថា​នៅ​ក្នុង​ចំណោម​អ្នក​ស្លាប់​​ទូទាំង​ពិភព​លោក​ ៥%​ស្លាប់​ដោយ​សារ​គ្រឿង​ស្រវឹង​។​​

គ្រោះ​ថ្នាក់​នេះ​មិន​មែន​មាន​ន័យ​ថា​​គ្រឿង​ស្រវឹង​​ជា​អ្នក​សម្លាប់​ដោយ​ផ្ទាល់​នោះ​ទេ​។​ ប៉ុន្តែ​ស្លាប់​ដោយ​ប្រយោល​ដោយ​​សារ​ការ​ប្រើ​គ្រឿង​ស្រវឹង​។ ឧទាហរណ៍ បើក​បរ​​​ក្រោម​ឥទ្ធិ​ពល​គ្រឿង​ស្រវឹង​ក៏​បណ្ដាល​ឱ្យ​ស្លាប់​, ការ​ប្រើ​ប្រាស់​អំពើ​ហិង្សា​ ឬ​ការ​បៀត​បៀន​ធ្ងន់​ធ្ងរ​ក៏​បណ្ដាល​ឱ្យ​ស្លាប់​ ហើយ​នឹង​ការ​កើត​ជំងឺ​តម្កាត់​ផ្សេង​ៗ​ទាំង​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ត​ក៏​បណ្ដាល​ឱ្យ​ស្លាប់​​ដូច​គ្នា​។

របាយ​ការណ៍​របស់​អង្គ​ការ​សុខ​ភាព​ពិភព​លោក​បង្ហាញ​ថា​​កាល​ពី​ឆ្នាំ​២០១៩​ មនុស្ស​ស្លាប់​​​២,៦​លាន​នាក់​​ដោយ​សារ​​​គ្រឿង​ស្រវឹង​។ មាន​ន័យថា​វា​មាន​ចំណែក​​​៤,៧%​នៃ​អត្រា​មរណ​ភាព​សរុប​។ ជិត​៣៥%​នៃ​ជន​រង​គ្រោះ​ជា​បុរស​។​ នាយក​អង្គ​ការ​សុខ​ភាព​ពិភព​លោក​ លោក​ថេ​ដ្រូស (Tedros) ថ្លែង​ថា​ការ​ប្រើ​ប្រាស់​គ្រឿង​ស្រវឹង​ពិត​ជា​បង្ក​គ្រោះ​ថ្នាក់​ខ្លាំង​ណាស់​សម្រាប់​សុខ​ភាព​មនុស្ស​ ធ្វើ​​ឱ្យ​កើត​ជំងឺ​រ៉ាំ​រ៉ៃ និង​មាន​បញ្ហា​សុខ​ភាព​ផ្លូវ​ចិត្ត​។ នៅ​ទី​បំផុត​​​ធ្វើ​ឱ្យ​មនុស្ស​ស្លាប់​រាប់​លាន​នាក់​ក្នុង​មួយ​ឆ្នាំ​ៗ។

លោក​​ទទួល​ស្គាល់​ថា​ការ​ប្រើ​ប្រាស់​គ្រឿង​ស្រវឹង​​​ថយ​ចុះ​ចាប់​ពី​ឆ្នាំ​២០១០ ហើយ​​គ្រោះ​ថ្នាក់​ផ្សេង​ៗ​​ដោយ​សារ​គ្រឿង​ស្រវឹង​​ក៏​ថយ​ចុះ​ផង​ដែរ​។ ប៉ុន្តែ​បញ្ហា​ចោទ​ចំពោះ​សុខ​ភាព និង​ចំពោះ​សង្គម​​នៅ​តែ​មាន​កម្រិត​ខ្ពស់​ដែល​មិន​ទាន់​អាច​ទទួល​យក​បាន​នៅ​ឡើយ​ទេ​។ ចំណុច១​​ទៀត​ យុវ​ជន​ក្មេងៗ​​ចាប់​ផ្ដើម​ប្រឡូក​នៅ​ក្នុងវិស័យ​​គ្រឿង​ស្រវឹង​កាន់​តែ​ច្រើន​។ ជាក់​ស្ដែង​ ​នៅ​ក្នុង​ចំណោម​អ្នក​ស្លាប់​​ដោយ​សារ​គ្រឿង​ស្រវឹង​​កាល​ពី​ឆ្នាំ​២០១៩​ ភាគ​ច្រើន​ជា​​មនុស្ស​ដែល​មាន​អាយុ​ចន្លោះ​ពី​២០-៣៩​ឆ្នាំ។​​


ជំងឺ​មហា​រីក និង​គ្រោះ​ថ្នាក់​ចរាចរណ៍​ដោយ​សារ​គ្រឿង​ស្រវឹង​
ការ​សេព​គ្រឿង​ស្រវឹង​​​ជាប់​ពាក់​ព័ន្ធ​យ៉ាង​ជិត​ស្និទ្ធ​នឹង​​ការ​ចុះ​ទ្រុឌ​ទ្រោម​​ផ្នែក​សុខ​ភាព​រួម​ទាំង​ការ​កើត​​ជំងឺ​​រលាក​ថ្លើម​ និង​ជំងឺ​មហា​រីក​ផង​ដែរ​​។ នៅ​ក្នុង​ចំណោម​អត្រា​មរណ​ភាព​ដោយ​សារ​គ្រឿង​ស្រវឹង​កាល​ពី​ឆ្នាំ​២០១៩​​ របាយ​ការណ៍​របស់​អង្គ​ការ​សុខ​ភាព​ពិភព​លោក​រក​ឃើញ​ថា​មនុស្ស​១,៦​លាន​នាក់​ស្លាប់​ដោយ​សារ​ជំងឺ​មិន​ឆ្លង​, ជាង​៤៧​ម៉ឺន​នាក់​ស្លាប់​ដោយ​សារ​ជំងឺ​ស្ទះ​សរសៃ​បេះ​ដូង​, ជាង​៤០​ម៉ឺន​នាក់​ស្លាប់​ដោយ​សារ​ជំងឺ​មហា​រីក និង​ជាង​៧២​ម៉ឺន​នាក់​ស្លាប់​ដោយ​សារ​គ្រោះ​ថ្នាក់​ចរាចរណ៍​ និង​ការ​ធ្វើ​អត្ត​ឃាត​។

ការ​ទទួល​ទាន​គ្រឿង​ស្រវឹង​ហួស​ប្រមាណ​ក៏​អាច​ធ្វើ​ឱ្យ​មនុស្ស​កើត​ជំងឺ​របេង អេដស៍ និង​រលាកសួត​ផង​ដែរ​។ ​​ក្នុង​ចំណោម​អ្នក​ទទួល​ទាន​គ្រឿង​ស្រវឹង​​ច្រើន​ៗ​ហួស​ប្រមាណ​​ បើ​តាម​របាយ​ការណ៍​​​ស្រាវ​ជ្រាវ​ឆ្នាំ​២០១៩​ ពួក​គេ​ទទួល​​ទាន​ជាតិ​អាល់​កុល​សុទ្ធ​ចូល​ទៅ​​​ក្នុ​ងខ្លួន​ជា​មធ្យម​​២៧​ក្រាម​​ក្នុង​មួយ​ថ្ងៃ​​​។ មាន​ន័យ​ថា​ពួក​គេ​អាច​ជា​អ្នក​​ផឹក​ស្រា​​ទំពាំង​បាយ​ជូរ​១​ថ្ងៃ​២​កែវ, ​ផឹក​ស្រាបៀរ​ដប​១​​​ថ្ងៃ​២​ដប ឬ​ស្រា​ស​១​ថ្ងៃ​​២​កែវ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ