ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រាវជ្រាវ​ចាប់ចោរលួច​​ឡាន​បានហើយ ខណៈ​ម្ចាស់បញ្ឆេះចតឱ្យម្តាយនិងកូននៅខាងក្នុង

3 អាទិត្យ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ អនុវត្ត​តាម​ការ​ណែនាំ​ និង​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ កម្លាំង​ផែន​ព្រហ្មទណ្ឌ កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត បាន​បើក​ប្រតិបត្តិការ​ចុះ​ស្រាវជ្រាវ…

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ អនុវត្ត​តាម​ការ​ណែនាំ​ និង​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ កម្លាំង​ផែន​ព្រហ្មទណ្ឌ កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត បាន​បើក​ប្រតិបត្តិការ​ចុះ​ស្រាវជ្រាវ ករណី​​មាន​ចោរលួច​រថយន្ត ខណៈ​ម្ចាស់​កំពុង​ចុះ​ទិញ​ឥ​វ៉ា​ន់ ដោយ​​ចោរនោះ​បាន​​ឡើង​បើករថយន្ត​រត់គេច​ខ្លួន រួច​បាន​យក​ទៅ​ប្លុង​ចោល ម្ដុំ​ក្រោយ​ផ្សារ​សមាគម​ន៍ ក្រុង​ប៉ោយ​ប៉ែ​ត កាលពី​វេលា​ម៉ោង​២០ និង២៣​នាទី យប់ ថ្ងៃ​ទី​២១ ខែឧសភា ឆ្នាំ​២០២៤​។ សូមរំលឹកថា៖ ចោរ​ស្លុយ! ​បញ្ឆេះ​ឡាន​​​ឱ្យ​ម្តាយ​ចាស់និង​កូន​នៅ​ខាងក្នុង​ ស្រាប់តែ​​ឡើង​បើក​រត់​

ប្រភពបន្តថា ​ពលរដ្ឋ​រង​គ្រោះ​មានឈ្មោះ សំ សុវណ្ណ ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ មុខរបរ​ជាង​ម៉ាស៊ីនត្រជាក់ និង​ប្រពន្ធ​ឈ្មោះ ឈឹ​ម ស៊ី​ណា អាយុ៤៧​ឆ្នាំ រស់នៅ​ភូមិ​ផ្សារ​កណ្តាល សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ​ មានកូន​ប្រុស​១​នាក់ និង​ម្តាយ​ចាស់​​ម្នាក់​ រួម​ដំណើរ​ជាមួយ ។

នៅ​វេលា​ម៉ោង​កើតហេតុ ជន​រង​គ្រោះ​បាន​នាំ​គ្នា ជិះ​រថយន្ត​របស់​ខ្លួន ម៉ាក​លុ​ច្ស​ស៊ី​ស RX330 ពណ៌​ស ពាក់​ផ្លា​ក​លេខ បន្ទាយ​មាន​ជ័យ 2C-4361 ឈប់​នៅ​មុខ​តូប​លក់​ខោអាវ​ជជុះ​មួយ​កន្លែង ត្រង់​ចំណុច​ខាងកើត​បេនឡាន​តូច​ ស្ថិត​ក្នុងភូមិ​បា​លិ​លេ​យ្យ​១ សង្កាត់​ប៉ោយ​ប៉ែ​ត ដើម្បី​ចុះ​ទៅ​ទិញ​ខោអាវ ដោយ​កូន​និង​ម្ដាយ អង្គុយ​រង់ចាំ​នៅ​ក្នុង​រថយន្ត ប្រហែល​១០​នាទី​ ស្រាប់តែ​ក្រោយមក មាន​បុរស​ម្នាក់​ពុំ​ស្គាល់​អត្តសញ្ញាណ បាន​លួច​ចូល​ក្នុង​រថយន្ត​បើក​ចេញ​ទៅ​តាម​បណ្តោយ​ផ្លូវ​ស្តង់​តា
​ងួ​ន ដល់​ចំណុច​ស្រះ​បេះដូង បានអោយ​ក្មេង​ប្រុស ខាងលើ​ចុះ​ពីលើ​រថយន្ត រួច​បន្តដំណើរ​ទៅ​តាម​ផ្លូវជាតិ​លេខ​៥៨ ដល់​ចំណុច​ផ្លូវបំបែក​អូរ​នាង បាន​ដាក់​អ៊ុំ​ស្រី​ខាងលើ រួច​អ្នកបើកបរ​បាន​បើក​ត្រឡប់​ទៅ​ទិស​ខាងត្បូង​វិញ​។

ជា​លទ្ធផល​នៅ​វេលា​ម៉ោង​២២ និង៣០​នាទី​យប់​ថ្ងៃ​ដដែល កម្លាំង​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ចុះ​ស្រាវជ្រាវ និង​រក​ឃើញ​រថយន្ត​ត្រូវ​បាន​ជនសង្ស័យ​ផ្លុ​ង​ចោល​នៅ​ខាងលិច​ផ្សារ​សហគមន៍ និង​បាន​ប្រគល់​រថយន្ត​ទៅ​ម្ចាស់​ដើម​វិញ​រួចរាល់​។

ករណី​ខាងលើ​នេះ ពុំ​បាន​បណ្តាល​អោយ​មាន​មនុស្ស​រង​របួស​នោះ​ទេ ចំណែក​សំភារៈ​នៅ​ក្នុង​រថយន្ត​មាន​ទូរស័ព្ទ​ចំនួន ០២​គ្រឿង (​ម៉ាក​oppo និង​អាយ​ហ្វូ​ន​Xsmax ក្នុង​រថយន្ត​ត្រូវ​បាន​បាត់​។ បច្ចុប្បន្ន​នគរបាល​កំពុង​បន្ត​ការ​ស្រាវជ្រាវ លើ​ករណី​នេះ​៕​

អត្ថបទសរសេរ ដោយ