ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ស្រុក​ក្រគរ ឃាត់ខ្លួន​ជនសង្ស័យប្រុសស្រី​ ៧​នាក់ ដកហូត​ថ្នាំ​ញៀន ៣៦​កញ្ចប់

3 ខែ មុន

ខេត្តពោធិ៍សាត់ ៖ អនុវត្ត​តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ទោ ស ថេ​ង ស្នងការ​នគរបាល​ខេត្តពោធិ៍សាត់ កម្លាំង​ផ្នែក​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ក្រគរ សហការ​ជាមួយ​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក…

ខេត្តពោធិ៍សាត់ ៖ អនុវត្ត​តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ទោ ស ថេ​ង ស្នងការ​នគរបាល​ខេត្តពោធិ៍សាត់ កម្លាំង​ផ្នែក​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ក្រគរ សហការ​ជាមួយ​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ហែម មុន្នី ឋានៈ ស្នងការ​រង និង​ដោយ​មានការ​សម្របសម្រួល​ពី​លោក កូយ កាន់​យ៉ា ព្រះរាជា​អាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តពោធិ៍សាត់ បាន​ចុះ​បង្ក្រាប​មុខសញ្ញា ជួញដូរ រក្សា​ទុក និង​ប្រើប្រាស់​ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន​ចំនួន ៤​ទីតាំង កាលពី​ថ្ងៃ​ទី​២៣-២៤ ខែកក្កដា ឆ្នាំ​២០២៤ ។

លោក​វរសេនីយ៍ឯក មោក ភារ​ម្យ អធិការ​នគរបាល​ស្រុក​ក្រគរ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៧​នាក់ លើ​ករណី រក្សា​ទុក ជួញដូរ និង​ប្រើប្រាស់​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ ចំនួន​៤​ទីតាំង ជា​បន្តបន្ទាប់ រួម​មាន ៖

ទីតាំង​ទី​១ ៖ កាលពី​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០២៤ វេលា​ម៉ោង​១៤​និង​២៦​នាទី​រសៀល សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​មុខសញ្ញា ជួញដូរ រក្សា​ទុក និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ចំនួន​១​នាក់ ឈ្មោះ ហែម ស៊ី​ណា​ក់ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិ​ខ្មែរ រស់នៅ​ភូមិ​សែន​ពេន ឃុំ​ត្នោត​ជុំ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ដកហូត​វត្ថុ​តាង រួម​មាន ៖ ម្ស៉ៅ​ក្រាម​ពណ៌​ស​ថ្លា សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន​១៧​កញ្ចប់ ទម្ងន់ ៩,៨១​ក្រាម​(​ថ្លឹង​សាច់​ថ្នាំ​សុទ្ធ​) ,​ទូរ​សព្ទ​ដៃ​ចំនួន​២​គ្រឿង​, ដែកកេះ​ចំនួន​៣ និង​បាន​ធ្វើតេស្ត​ទឹកនោម​វិជ្ជមាន ។

ទីតាំង​ទី​២ ៖ ចុះ​បង្ក្រាប​នៅ​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០២៤ វេលា​ម៉ោង​១២​និង​៣២​នាទី​ថ្ងៃត្រង់ នៅ​ចំណុច​ផ្ទះ​របស់​ឈ្មោះ ហែម ស៊ី​ណា​ក់ ដដែល ឃាត់ខ្លួន​ជនសង្ស័យ មុខសញ្ញា ជួញដូរ រក្សា​ទុក និង​ប្រើប្រាស់​ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន​ចំនួន​២​នាក់ ១-​ឈ្មោះ កុ​ល ឧសភា ភេទ​ស្រី អាយុ​២៣​ឆ្នាំ ជនជាតិ​ខ្មែរ រស់នៅ​ភូមិ​សែន​ពេន ឃុំ​ត្នោត​ជុំ ស្រុក​ក្រគរ និង​២-​ឈ្មោះ ហេង ទី​ឡុ​ង ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិ​ខ្មែរ រស់នៅ​ភូមិ​រលាប សង្កាត់​រលាប ក្រុង​ពោធិ៍សាត់ ដកហូត​វត្ថុ​តាង ម្ស៉ៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន​២​កញ្ចប់ ទម្ងន់​៤៧,៨​ក្រាម (​ថ្លឹង​សាច់​ថ្នាំ​សុទ្ធ​) ,​ទូរស័ព្ទ​ដៃ​១​គ្រឿង ,​ម៉ូតូ​១​គ្រឿង ,​ជញ្ជីង​អេ​ឡិច​ត្រូ​និ​ច​ចំនួន​១​គ្រឿង​, អំ​ពូ​ល​កែ​ឆ្នៃ​សម្រាប់​ជក់​ថ្នាំ​ញៀន​ចំនួន​១​អំ​ពូ​ល​,​កាបូបស្ពាយ​ពណ៌​ក្រហម​ចំនួន​១ និង​បាន​ធ្វើតេស្ត​ទឹកនោម​វិជ្ជមាន ទាំង​២​នាក់ ។

ទីតាំង​ទី​៣ ៖ បង្ក្រាប​នៅ​ថ្ងៃខែ​ឆ្នាំ​ដដែល វេលា​ម៉ោង​១៤​និង​១២​នាទី​រសៀល នៅ​ចំណុច​ផ្ទះ​របស់​ឈ្មោះ ប្រាក់ ដា​រ៉ា​រ័​ត្ម ស្ថិត​នៅ​ភូមិ​ដូង​ជ្រុំ សង្កាត់​រលាប ក្រុង​ពោធិ៍សាត់ ឃាត់ខ្លួន​ជនសង្ស័យ មុខសញ្ញា ជួញដូរ រក្សា​ទុក​និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ចំនួន​២​នាក់ ១-​ឈ្មោះ ប្រាក់ ដា​រ៉ា​រ័​ត្ម​(​ហៅ​ត្រ​ង៉ោ​ល​) ភេទ​ស្រី អាយុ​៣២​ឆ្នាំ ជនជាតិ​ខ្មែរ ២-​ឈ្មោះ ប៊ូ បញ្ញា ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិ​ខ្មែរ រស់នៅ​ភូមិ​សង្កាត់​ខាងលើ និង​បាន​ដកហូត​វត្ថុ​តាង ម្ស៉ៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន​១២​កញ្ចប់​(​រុំ​ស្គុ​ត​ពណ៌​ក្រហម​និង​ទឹកប៊ិច​ចាស់​) ទម្ងន់ ២,១៨​ក្រាម​(​ថ្លឹង​សាច់​ថ្នាំ​សុទ្ធ​) ,​ទូរ​សព្ទ​ដៃ​១​គ្រឿង ,​អំ​ពូ​ល​កែ​ឆ្នៃ​សម្រាប់​ជក់​ថ្នាំ​ញៀន​ចំនួន​២​អំ​ពូ​ល ,​កូន​កាបូប​តូច​ពណ៌​ស្វាយ​ចំនួន​១ និង​បាន​ធ្វើតេស្ត​ទឹកនោម​វិជ្ជមាន ទាំង​២​នាក់ ។

ទីតាំង​ទី​៤ ៖ បង្ក្រាប​នៅ​ថ្ងៃខែ​ឆ្នាំ​ដដែល វេលា​ម៉ោង​១៤​និង​៣៨​នាទី​រសៀល នៅ​ចំណុច​ផ្លូវ​បេតុង ស្ថិត​នៅ​ភូមិ​ដូង​ជ្រុំ សង្កាត់​ព្រៃ​ញី ក្រុង​ពោធិ៍សាត់ ឃាត់ខ្លួន​ជនសង្ស័យ​មុខសញ្ញា ជួញដូរ រក្សា​ទុក និង​ប្រើប្រាស់​ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន​ចំនួន​២​នាក់ ១-​ឈ្មោះ ម៉ៅ វិសាល​(​ហៅ​ទូ​) ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជនជាតិ​ខ្មែរ ២-​ឈ្មោះ រ៉​សេត ហាំ​មាត់ ភេទ​ប្រុស អាយុ​២២​ឆ្នាំ (​ទាំង​០២​នាក់​រស់នៅ​ភូមិ​សង្កាត់​កើតហេតុ​ខាងលើ​) នឹង​ដកហូត​វត្ថុ​តាង​រួម​មានៈ​ម្ស៉ៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន​៥​កញ្ចប់ ទម្ងន់​៣០,៨៥​ក្រាម (​ថ្លឹង​សាច់​ថ្នាំ​សុទ្ធ​), ទូរ​សព្ទ​ដៃ​២​គ្រឿង ,​សម្ភារៈ​ជក់​២​កំ​ប្លេ​រ​, ម៉ូតូ​១​គ្រឿង​, សម្រាប់​ចូក​ថ្នាំ​ញៀន​ចំនួន​១ ស្លាក​លេខ​ម៉ូតូ ចំនួន​១​សន្លឹក​(​ពោធិ៍សាត់​1M-6054) និង​បាន​ធ្វើតេស្ត​ទឹកនោម​វិជ្ជមាន ទាំង​២​នាក់ ។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៧​នាក់ រួម​និង​វត្ថុ​តាង​ខាងលើ​សមត្ថកិច្ច សមត្ថកិច្ច​បាន​ឃាត់ខ្លួន​បណ្តោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ក្រគរ ដើម្បី​រៀបចំ​នីតិវិធី​បញ្ជូន​ទៅ​សាលាដំបូង​ចាត់ការ​បន្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ