ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលាក្រុង​កំពង់ឆ្នាំង​ដាក់​ឱ​សាន​វាទ១ស​ប្តា​ហ៍​ត្រូវ​​ទម្លាក់​ផ្លា​ក​​ពាណិជ្ជកម្មស្រាបៀរ​ចេញ​

11 ខែ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ សាលាក្រុង​កំពង់ឆ្នាំង​​ បាន​ដាក់​ឱ​សាន​វាទ​ដល់​គ្រប់​បណ្ដា​ក្រុមហ៊ុនស្រា​បៀរ ក្នុង​ក្រុង​កំពង់ឆ្នាំង​ទាំងអស់​ ត្រូវ​ទម្លាក់​ផ្លា​ក​ផ្សាយពាណិជ្ជកម្ម​តាម​ដងផ្លូវ​នានា​ក្នុង​ក្រុង​ឲ្យ​អស់​ត្រឹម​ថ្ងៃ​ទី​៣១ ​ខែកក្កដា ​ខាងមុខនេះ ដែល​លោក​​អភិបាល​រង​ក្រុង​បានថ្លែង​នៅក្នុង​​កិច្ចប្រជុំ​នេះ​​កាលពី​រសៀល​ថ្ងៃ​ទី​២៥​ ខែកក្កដា​…

ខេត្តកំពង់ឆ្នាំង ៖ សាលាក្រុង​កំពង់ឆ្នាំង​​ បាន​ដាក់​ឱ​សាន​វាទ​ដល់​គ្រប់​បណ្ដា​ក្រុមហ៊ុនស្រា​បៀរ ក្នុង​ក្រុង​កំពង់ឆ្នាំង​ទាំងអស់​ ត្រូវ​ទម្លាក់​ផ្លា​ក​ផ្សាយពាណិជ្ជកម្ម​តាម​ដងផ្លូវ​នានា​ក្នុង​ក្រុង​ឲ្យ​អស់​ត្រឹម​ថ្ងៃ​ទី​៣១ ​ខែកក្កដា ​ខាងមុខនេះ ដែល​លោក​​អភិបាល​រង​ក្រុង​បានថ្លែង​នៅក្នុង​​កិច្ចប្រជុំ​នេះ​​កាលពី​រសៀល​ថ្ងៃ​ទី​២៥​ ខែកក្កដា​ ឆ្នាំ​២០២៤​ ។

លោក ទូច លី​ហួត អភិបាលរង​ក្រុង​កំពង់ឆ្នាំង នៅ​រសៀល​ថ្ងៃ​ទី​២៦ ខែកក្កដា នេះ បាន​បញ្ជាក់​ថា សាលាក្រុង​បាន​បើក​កិច្ចប្រជុំ​មួយ​ជាមួយនឹង​ម្ចាស់​ក្រុមហ៊ុនស្រា​បៀរ​ទាំងអស់​ដែល​បាន​លើក​ផ្លា​ក​ផ្សាយពាណិជ្ជកម្ម​តាម​ដងផ្លូវ​នានា​ ជាពិសេស​នៅ​តាម​ផ្លូវជាតិ​លេខ​៥​ត្រូវ​​រុះរើ​ផ្លា​ក​របស់​ខ្លួន​ឲ្យ​រួចរាល់​ក្នុង​រយៈពេល​មួ​យស​ប្តា​ហ៍​។ ហើយ​បើ​មិន​អនុវត្ត​ទេ​ ចាប់ពី​ថ្ងៃ​ទី​១ ខែសីហា​ ទៅ​ សាលាក្រុង​នឹង​​មាន​វិធានការ​ឲ្យ​ម្ចាស់​ក្រុមហ៊ុនទទួលខុសត្រូវ​ដោយ​ខ្លួនឯង​ ។

អភិបាលរង​ក្រុង​កំពង់ឆ្នាំង​ក៏​បាន​បន្ត​ថា​ ក្រុមហ៊ុន​អាច​បិទ​ផ្សាយពាណិជ្ជកម្ម​ជា​ភេសជ្ជៈ​ដូច​ជា​ទឹកក្រូច​ ឬ​ទឹក​ផ្លែ​ឈើ​បាន ប៉ុន្តែ​មិន​អនុញ្ញាត​ឲ្យ​ផ្សាយពាណិជ្ជកម្ម​ស្រា​បៀរ​នោះ​ទេ ។

សូម​រំលឹក​ថា កន្លង​មក​ និង​ថ្មី​ៗ​នេះ​ ផ្លា​ក​ផ្សាយពាណិជ្ជកម្ម​ស្រា​បៀរ​នៅ​តាម​បណ្ដា​រាជធានី​ក្រុង​មួយ​ចំនួន ​ត្រូវ​បាន​ទម្លាក់​ចេញ​អស់ហើយ ។​ ចំណែក​សាលា​ក្រុង​កំពង់ឆ្នាំង​ចាប់ផ្ដើម​អនុវត្ត​នៅ​ចុងខែ​កក្កដា​នេះ គឺជា​អ្វី​ដែល​ប្រជាពលរដ្ឋ​ចង់​បានជា​យូរណាស់​មក​ហើយ​   ហើយ​វិធានការ​នេះ ត្រូវ​បាន​ប្រជាពលរដ្ឋ​សាទរ​ក្រៃ​លែង​ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ