ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ុយ​ក្រែន​ពន្លះ​រុស្ស៊ី​វិញ​មួយ​អស់​ដៃ​,​ស្លា.ប់​៣​នាក់​ និង​រ.បួ.ស​ធ្ងន់​រាប់​សិប​នាក់

11 ម៉ោង មុន

ទី​ក្រុង​កៀវ៖ មនុស្ស​បីនាក់​ស្លាប់ និង​៣៥​នាក់​រង​របួស​នៅ​ក្នុង​ហេតុ​ការណ៍​វាយ​ប្រហារ​ពី​សំណាក់​ដ្រូន​របស់​អ៊ុយ​ក្រែន​ទៅ​លើ​រោង​ចក្រ​របស់​រុស្ស៊ី​នៅ​ទី​ក្រុង​អ៊ី​ហ្សេវ​ (Izhevsk)។ នេះ​បើ​យោង​តាម​អភិបាល​តំបន់​​​ ​លោក​អាឡិច​សាន់​ដឺ​ ប្រេ​ឆា​ឡូស (Alexander Brechalov) ដែល​បង្ហោះ​សារ​នៅ​​លើ​តេ​ឡេ​ក្រាម​។…

ទី​ក្រុង​កៀវ៖ មនុស្ស​បីនាក់​ស្លាប់ និង​៣៥​នាក់​រង​របួស​នៅ​ក្នុង​ហេតុ​ការណ៍​វាយ​ប្រហារ​ពី​សំណាក់​ដ្រូន​របស់​អ៊ុយ​ក្រែន​ទៅ​លើ​រោង​ចក្រ​របស់​រុស្ស៊ី​នៅ​ទី​ក្រុង​អ៊ី​ហ្សេវ​ (Izhevsk)។ នេះ​បើ​យោង​តាម​អភិបាល​តំបន់​​​ ​លោក​អាឡិច​សាន់​ដឺ​ ប្រេ​ឆា​ឡូស (Alexander Brechalov) ដែល​បង្ហោះ​សារ​នៅ​​លើ​តេ​ឡេ​ក្រាម​។ លោក​ប្រេ​ឆេ​ឡូស​មិន​បាន​ប្រាប់​ថា​​ទី​តាំង​ដែល​រង​ការ​វាយ​ប្រហារ​នោះ​ឈ្មោះ​អ្វី​ទេ​។

ប៉ុន្តែ​មន្ត្រី​សន្តិ​សុខ​របស់​អ៊ុយ​ក្រែន​ម្នាក់​ប្រាប់ទី​ភ្នាក់​ងារ​ព័ត៌​មាន​រ៉យ​ទ័រ​អ៊ុយ​ក្រែន​បញ្ជូន​ដ្រូន​ដែល​អាច​ចេញ​ប្រតិ​បត្តិ​ការ​សឹក​បាន​ឆ្ងាយ​យ៉ាង​តិច​២​គ្រឿង​​ទៅ​វាយ​ប្រហារ​រោង​ចក្រ​ឃូ​ប៉ូល (Kupol) បណ្ដាល​ឱ្យ​មាន​ភ្លើង​ឆេះ​យ៉ាង​សន្ធោ​សន្ធៅ​។ រោង​ចក្រ​នេះ​ផលិត​ដ្រូន និង​ប្រព័ន្ធ​ការ​ពារ​ដែន​អាកាស​។ ​តាម​រយៈ​រូប​វីឌីអូ​ឃ្លីប​របស់​សាក្សី​នៅ​នឹង​កន្លែង​កើត​ហេតុ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ គេ​ឃើញ​ថា​ទី​តាំង​ដែល​រង​ការ​វាយ​ប្រហារ​នោះ​ផ្ទុះ​ឆេះ​ និង​បញ្ចេញ​ផ្សែង​ហុយ​ផ្អោង​ទៅ​លើ​អាកាស​។

​លោក​ប្រេ​ឆា​ឡូស​ថ្លែង​ថា​លោក​បាន​ជូន​ដំណឹង​ទៅ​លោក​ពូទីន​រួច​ហើយ​អំពី​ហេតុ​ការណ៍​វាយ​ប្រហារ​នេះ​​។ ឃូ​ប៉ូល​ជា​សហ​គ្រាស​ស្រាវ​ជ្រាវ​ និង​អភិ​វឌ្ឍ​ និង​ជា​ផ្នែក​មួយ​នៃ​ក្រុម​ហ៊ុនរបស់​រដ្ឋ​រុស្ស៊ី​។ រី​ឯ​ទី​ក្រុង​អ៊ី​ហ្សេវ​ក៏​ជា​ទី​កន្លែង​ផលិត​គ្រឿង​បរិក្ខារ​យោធា​ដ៏​ល្បី​លំដាប់​ពិភព​លោក​ផង​ដែរ​។ យោង​​តាម​សារ​ព័ត៌​មាន​ដឹ​ ម៉ូស្គូ​ ថាម​ស៍ (The Moscow Times) លោក​ប្រេឆា​ឡូស​ថ្លែង​​ថា​មនុស្ស​រាប់​សិប​នាក់​ស្ថិត​​ក្នុង​ស្ថាន​ភាព​របួស​ធ្ងន់​ធ្ងរ​។ គ្រូ​ពេទ្យ​កំពុង​ខិត​ខំ​អស់​ពី​សមត្ថ​ភាព​​​ដើម្បី​ជួយ​សង្គ្រោះ​ពួក​គេ​​។

វិមាន​ក្រឹម​ឡាំង​​បញ្ជាក់​ថា​លោក​ពូទីន​បានទទួល​ដំណឹង​នេះ​រួច​ហើយ​ ហើយ​លោក​​សូម​ចូល​រួម​​​មរណ​ទុក្ខ​ជា​មួយ​​ក្រុម​គ្រួ​សារ​សព​ដែល​បាន​ស្លាប់​នៅ​ក្នុង​ការ​វាយ​ប្រហារ​លើក​នេះ​។ ម៉ូស្គូ​ថាម​ស៍​ដក​ស្រង់​សម្ដី​របស់​លោក​អាន​ឌ្រី​ កូវ៉ា​ឡឹន​កូ (Andriy Kovalenko) ​ជា​ប្រធាន​ក្រុម​ប្រឆាំង​ព័ត៌​មាន​ក្លែង​ក្លាយ​។​ លោក​ទទួល​ស្គាល់​ថា​នេះ​ជា​ព័ត៌​មាន​ពិត​​​ដែល​ថា​អ៊ុយ​ក្រែន​វាយ​ប្រហារ​រោង​ចក្រ​ឃូ​ប៉ូល​ដែល​ផលិត​ដ្រូន​អត្ត​ឃាត​ហោះ​ទៅ​វាយ​ប្រហារ​ទីក្រុង​តូច​ធំ​របស់​អ៊ុយ​ក្រែន​សា្លប់​ជន​ស៊ីវិល​រាល់​ថ្ងៃ​។

ក្រសួង​ការ​ពារ​ជាតិ​រុស្ស៊ី​មិន​ទាន់​ធ្វើ​អត្ថា​ធិប្បាយ​លើ​សំណុំ​រឿង​វាយ​ប្រហារ​ទៅ​លើ​ទី​ក្រុង​អ៊ីហ្សេវ​ទេ​។ ក្រសួង​គ្រាន់​តែ​និយាយ​ដោយ​សង្ខេប​ថា​​យោធា​របស់​​ខ្លួន​បាញ់​ទម្លាក់​ដ្រូន​របស់​អ៊ុយ​ក្រែន​៦០​គ្រឿង​កាល​ពី​យប់​មិញ​។ ដ្រូន​ទាំង​នេះ​ហោះ​ទៅ​វាយ​ប្រហារ​ទី​តាំង​៦​កន្លែង, តំបន់​គ្រី​ម៉េ, សមុទ្រ​ខ្មៅ និង​សមុទ្រ​អាហ្សូស​ (Azov)៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ