ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ជប៉ុន​រង​គ្រោះ​ដោយ​សារ​ជំនន់​ទឹក​ភ្លៀង និង​ការ​បាក់​ដី​នៅ​ភាគ​ខាង​ជើង

1 ខែ មុន

ទី​ក្រុង​តូក្យូ៖ ប្រទេស​ជប៉ុន​​កំពុងរង​គ្រោះ​ខ្លាំង​ដោយ​សារ​គ្រោះ​ទឹក​ជំនន់ និង​ការ​បាក់​ដី​ទាំង​ផ្ទាំង​ៗ​ជា​ច្រើន​កន្លែង​បន្ទាប់​ពី​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​មួយ​មេ​ធំ​កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍​នៅ​​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​នៅ​ភាគ​ខាង​ជើង​។ ​ប្រឈម​នឹង​បញ្ហា​នេះ​, អាជ្ញាធរ​បាន​ចាត់​វិធាន​ការ​​ជម្លៀស​មនុស្ស​យ៉ាង​តិច​៤ពាន់​នាក់​ចេញ​ពី​តំបន់​គ្រោះ​ថ្នាក់​​។ ​ទឹក​ទន្លេ​ចាប់​ផ្ដើម​ហក់​ឡើង​ខ្ពស់​​ដោយ​សារ​ទឹក​ហូរ​ចាក់​ពី​តំបន់​ខ្ពង់​រាប​ និង​ថែម​ទាំង​ស្រូប​ទាញ​យាន​ជំនិះ​ឱ្យ​ហូរ​រសាត់​តាម​ខ្សែ​ទឹក​ហូរ​។ មនុស្ស​បី​នាក់​ក៏​បាន​បាត់​ខ្លួន​ដោយ​សារ​ហេតុ​ការណ៍​នេះ​ផង​ដែរ​​។​ ​អាជ្ញា​ធរ​​បាន​​ប្រកាស​អាសន្ន​នៅ​ខេត្ត​យ៉ាម៉ា​ហ្កាតា (Yamagata)…

ទី​ក្រុង​តូក្យូ៖ ប្រទេស​ជប៉ុន​​កំពុងរង​គ្រោះ​ខ្លាំង​ដោយ​សារ​គ្រោះ​ទឹក​ជំនន់ និង​ការ​បាក់​ដី​ទាំង​ផ្ទាំង​ៗ​ជា​ច្រើន​កន្លែង​បន្ទាប់​ពី​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​មួយ​មេ​ធំ​កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍​នៅ​​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​នៅ​ភាគ​ខាង​ជើង​។ ​ប្រឈម​នឹង​បញ្ហា​នេះ​, អាជ្ញាធរ​បាន​ចាត់​វិធាន​ការ​​ជម្លៀស​មនុស្ស​យ៉ាង​តិច​៤ពាន់​នាក់​ចេញ​ពី​តំបន់​គ្រោះ​ថ្នាក់​​។ ​ទឹក​ទន្លេ​ចាប់​ផ្ដើម​ហក់​ឡើង​ខ្ពស់​​ដោយ​សារ​ទឹក​ហូរ​ចាក់​ពី​តំបន់​ខ្ពង់​រាប​ និង​ថែម​ទាំង​ស្រូប​ទាញ​យាន​ជំនិះ​ឱ្យ​ហូរ​រសាត់​តាម​ខ្សែ​ទឹក​ហូរ​។ មនុស្ស​បី​នាក់​ក៏​បាន​បាត់​ខ្លួន​ដោយ​សារ​ហេតុ​ការណ៍​នេះ​ផង​ដែរ​​។​

​អាជ្ញា​ធរ​​បាន​​ប្រកាស​អាសន្ន​នៅ​ខេត្ត​យ៉ាម៉ា​ហ្កាតា (Yamagata) និង​ខេត្ត​អាគីតាក់​ (Akita) ដើម្បីឱ្យ​ប្រុង​​ប្រយ័ត្ន​ខ្ពស់​​ចំពោះ​ទឹក​ជំនន់​នៅ​រដូវ​វស្សា​ឆ្នាំ​នេះ​ដោយ​សារ​ភ្លៀង​បន្ត​ធ្លាក់​ខ្លាំង​។ អាជ្ញាធរ​ឲ្យដឹង​ថា​ភ្លៀង​ធ្លាក់​ត្រឹម​តែ​មួយ​ម៉ោង​ប៉ុណ្ណោះ​​នៅ​ខេត្ត​យ៉ាម៉ា​ហ្កា​តាធ្វើ​ឱ្យ​ទី​នោះ​ទទួល​បាន​​របប​ទឹក​ភ្លៀង​​ជាង​១០​​សង់​ទី​ម៉ែត្រ​។ ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ក្នុង​ស្រុក​​ឱ្យ​ដឹង​ថា​​អាជ្ញាធរ​ត្រូវ​តែ​បង្ខំ​ចិត្ត​​​ជម្លៀស​​ប្រជា​ជន​ជា​បន្ត​បន្ទាប់​ទៅ​កាន់​ទី​កន្លែង​សុវត្ថិ​ភាព​​។

អាជ្ញាធរ​បញ្ជាក់​បន្ថែម​ថា​ចំនួន​អ្នក​ដែល​ត្រូវ​ជម្លៀស​ទូទាំង​ប្រទេស​អាច​នឹង​កើន​ឡើង​ដល់​ជាង​២​សែន​នាក់​​ឯណោះ​ដោយ​សារ​ទំហំ​នៃ​ទឹក​ជំនន់​នៅ​ពេល​នេះ​ឡើង​ហៀរ​ល្ហ​ល្ហាច​យ៉ាង​ខ្លាំង​​​។ ដំណឹង​នេះ​បាន​លេច​ឮ​ទៅ​ដល់​នាយក​រដ្ឋ​មន្ត្រី​ជប៉ុន​ លោក​គីស៊ីដាក់រួច​ហើយ​។ លោក​បា​​ន​​ជំរុញ​ឲ្យ​ប្រជា​ជន​នៅ​តំបន់​រង​គ្រោះ​​​​គិត​​អំពី​ជីវិត​រស់​នៅ និង​សុវត្ថិ​ភាព​ជា​រឿង​សំខាន់​បំផុត​។ ​លោក​ចង់​មាន​ន័យ​ថា​សូម​កុំ​ស្ដាយ​ស្រណោះ​ទ្រព្យ​សម្បត្តិ​។ ​ពួកគេ​ត្រូវ​តែ​បន្ត​តាម​ដាន​សភាព​ការណ៍​វិវត្ត​ថ្មី​តាម​ការ​ជូន​ដំណឹង​របស់​អាជ្ញា​ធរ​។ បើ​ស្ថាន​ការណ៍​បង្ខំ​ឲ្យ​ពួក​ចាក​ចេញ​ជាបន្ទាន់​គឺ​ត្រូ​វតែ​ចាក​ចេញ​ភ្លាម​។

ទី​ភ្នាក់​ងារ​សង្គ្រោះ និង​ពន្លត់​អគ្គិភ័យ​​ប្រកាស​ថា​មុន​ដំបូង​ ​មនុស្ស​ម្នាក់​បាត់​ខ្លួន​នៅ​ទី​ក្រុង​យូ​ហ្សា​វ៉ា (Yuzawa) នៃ​ខេត្ត​អាគីតា (Akita) បន្ទាប់​ពី​មាន​ហេតុ​ការណ៍​​​បាក់​ដី​នៅ​ការដ្ឋាន​សំណង់​​។ សំណាង​ល្អ​ មនុស្ស​១១​នាក់​អាច​នៅ​រស់​រាន​មាន​ជីវិត​ដោយ​សារ​ក្រុម​អ្នក​ជួយ​សង្គ្រោះ​​​ប្រើ​ប្រាស់​ទូក​កៅស៊ូ​ចុះ​ទៅ​ស្រង់​ពួក​គេ​ចេញ​ពី​ទឹក​ជំនន់​ទាន់​ពេល​វេលា​។ ចំពោះ​អ្នក​បាត់​ខ្លួន​ម្នាក់​នោះ​ សមត្ថ​កិច្ច​បាន​ចាត់​កម្លាំង​២​នាក់​ទៅ​តាម​រក​។ ឥឡូវ​នេះ អ្នក​ទៅ​ជួយ​គេ​នោះ​ក៏​បាត់​ខ្លួន​​ផង​ដែរ​។ ដូច្នេះ ចំនួន​អ្នក​បាត់​ខ្លួន​សរុប​កើន​ឡើង​ដល់​បី​នាក់​។

​​​នៅ​តំបន់​ដែល​មាន​ទឹក​ជំនន់​ធ្ងន់​ធ្ងរ ការ​ធ្វើ​ដំណើរ និង​សេវា​ដឹក​ជញ្ជូន​ត្រូវ​ជួប​បញ្ហា​លំបាក​យ៉ាង​ខ្លាំង ឬ​ត្រូវ​ជាប់​គាំង​នៅ​មួយ​កន្លែង​។ ​សេវា​ដឹក​ជញ្ជូន​តាម​រថ​ភ្លើង​ល្បឿន​លឿន​របស់​ជប៉ុន​ត្រូវ​ផ្អាក​ដំណើរ​ការ​។ ការិយាល័យ​ឧតុ​និយម​​ព្យាករ​ថា​ចាប់​ពី​ពេល​នេះ​រហូត​ដល់​យប់​ថ្ងៃ​សុក្រ​ ភ្លៀង​នៅ​តែ​បន្ត​ធ្លាក់​​មក​ជា​រៀង​រហូត​។ ដូច្នេះ​ ​តំបន់​រង​គ្រោះ​អាច​នឹង​ទទួល​បាន​របប​​ទឹក​ភ្លៀង​រហូត​ដល់​ម្ភៃ​សង់​ទី​ម៉ែត្រ។ ​

បើ​គេ​ក្រឡេក​ទៅ​មើល​​ស្ថាន​ភាព​ទឹក​ទន្លេ​វិញ​ឃើញ​ថា​ទឹក​ទន្លេ​ហក់​ឡើង​ខ្ពស់​យ៉ាង​ឆាប់​រហ័ស​ដោយ​សារ​ភ្លៀង​​ធ្លាក់​ខ្លាំង​ផង និង​ទឹក​ជំនន់​ដែល​ហូរ​ចាក់​ពី​តំបន់​ខ្សែ​ទឹក​ខាង​លើ​ផង​។ អ្នក​ធ្វើ​ដំណើរ​នៅ​តាម​ផ្លូវ​ត្រូវ​តែ​បង្ខំ​ចិត្ត​ទុក​ចោល​​ឡាន​-ម៉ូតូ​របស់​ខ្លួន​​ដើម្បី​រំ​ដោះ​ខ្លួន​ចេញ​ពី​គ្រោះ​ថ្នាក់​​។ សូម្បី​តែ​រថ​យន្ត​នគរ​បាល​ក៏​ត្រូវ​រសាត់​ទៅ​តាម​ខ្សែ​ទឹក​ហូរ​ផង​ដែរ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ