ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មកររោងចក្រកាត់ដេរ ប្រមាណជិត២០០នាក់ មិនព្រមធ្វើការបាននាំគ្នាតវ៉ា សុំបើកប្រាក់ខែ

1 អាទិត្យ មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ កម្មករ​កម្មការិនី​រោងចក្រ​កាត់ដេរ​ប្រមាណ​ជិត​២០០​នាក់ មិន​ព្រម​ធ្វើការ នាំ​គ្នា​តវ៉ា​សុំ​បើក​ប្រាក់ខែ ដោយ​ក្រុមហ៊ុន​អឹ​ម​អិ​ល​មិន​ព្រម​បើក​ប្រាក់ខែ​អោយ ដែល​ធ្វើការ​តវ៉ា នៅ​ថ្ងៃ​ទី​០៦ ខែកញ្ញា ឆ្នាំ​២០២៤…

បន្ទាយ​មាន​ជ័យ ៖ កម្មករ​កម្មការិនី​រោងចក្រ​កាត់ដេរ​ប្រមាណ​ជិត​២០០​នាក់ មិន​ព្រម​ធ្វើការ នាំ​គ្នា​តវ៉ា​សុំ​បើក​ប្រាក់ខែ ដោយ​ក្រុមហ៊ុន​អឹ​ម​អិ​ល​មិន​ព្រម​បើក​ប្រាក់ខែ​អោយ ដែល​ធ្វើការ​តវ៉ា នៅ​ថ្ងៃ​ទី​០៦ ខែកញ្ញា ឆ្នាំ​២០២៤ នៅ​ភូមិ​អូរ​នាង សង្កាត់​អូរ​ឫស្សី ក្រុង​ប៉ោយ​ប៉ែ​ត ។

តំណាងកម្មករកម្មការិនីបានប្រាប់ថា ៖ មូលហេតុដែលពួកគាត់សម្រេចចិត្តមិនធ្វើការ ហើយនាំគ្នាតវ៉ានៅមុខរោងចក្រ គឺសុំអោយក្រុមហ៊ុន(ML INTIMATE APPAREL.CAMBODIA.LTD)បើកប្រាក់ខែអោយពួកគាត់អោយបានទៀងទាត់ និងកំណត់អោយបានច្បាស់លាស់ ព្រោះកន្លងមកក្រុមហ៊ុនបានបើកប្រាក់ខែដល់កម្មករ និងកម្មការិនីមិនបានច្បាស់លាស់នោះទេ ខែខ្លះបើកប្រាក់ខែ នៅថ្ងៃទី០៨ ឬថ្ងៃ១០ ហើយខែខ្លះបើក នៅចុងខែក៏មានដែរ ទើបកម្មករកម្មការិនីនាំគ្នាសម្រេចមិនធ្វើការ ហើយនាំគ្នាតវ៉ាមុខក្រុមហ៊ុនសុំអោយដោះស្រាយដល់ពួកគាត់ដោយនិងកំណត់ពេលវេលាបើកប្រាក់ខែអោយបានទៀងទាត់ និងច្បាស់លាស់ ។

កម្មករ​កម្មការិនី​បាន​បញ្ជាក់​ថា ៖ ក្រោយ​ពេល​ដែល​កម្មករ​កម្មការិនី​នាំ​គ្នា​ធ្វើការ​តវ៉ា សុំ​អន្តរាគមន៍​ដោះស្រាយ​ឃើញ​មាន​វត្តមាន​អភិបាលរង​ខេត្តបន្ទាយមានជ័យ និង​មន្ទី​ជំនាញ​អាជ្ញាធរ​មូលដ្ឋាន មាន​ក្រុង​ប៉ោយ​ប៉ែ​ត និង​សមត្ថកិច្ច​មាន​នគរបាល និង​កងរាជអាវុធហត្ថ បាន​ចុះ​មក​ធ្វើ​សម្របសម្រួល​រវាង​កម្មករ និង​កម្មការិនី​ជាមួយ​ក្រុមហ៊ុន​ខាងលើ​ដែល​ជា​រោងចក្រ​កាត់ដេរ​ខោអាវ ដោយ​សម្រេច​កំណត់​ថ្ងៃ​បើក​ប្រាក់ខែ នៅ​ថ្ងៃ​ទី​១០ រៀង​រាល់​ខែ​ទើប​ពួក​គាត់​សម្រេចចិត្ត​រំសាយ​ការ​តវ៉ា ហើយ​សន្យា​ចូល​ធ្វើការ​វិញ ។

លោក ញឹ​ម ផឿ​ង អភិបាលរង​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ប្រាប់​ថា ៖ កម្មករ​កម្មការិនី ប្រមាណ​ជាង​១០០​នាក់ ដែល​ធ្វើការ​ក្រុមហ៊ុន​អឹ​ម​អិ​ល ដែល​ជា​ក្រុមហ៊ុនកាត់ដេរ​សំលៀក​បំពាក់​ខោអាវ នៅ​តំបន់ឧស្សាហកម្ម​អូរ​នាង ក្រុង​ប៉ោយ​ប៉ែ​ត បាន​នាំ​គ្នា​មិន​ធ្វើការ ហើយ​នាំ​គ្នា​តវ៉ា​សុំ​អោយ​ក្រុមហ៊ុន​បើក​ប្រាក់ខែ​អោយ​បាន​ទៀងទាត់ នៅ​ក្នុង​បរិវេណ​ក្រុមហ៊ុន​អឹ​ម​អិ​ល នៅ​ម៉ោង​៧​ព្រឹក រហូត​ដល់​ម៉ោង​១២​ទើប​រំសាយ​ក្រោយ​មានការ​សម្របសម្រួល​ពី​លោក យឹ​ម សំណាង អភិបាលរង​ខេត្តបន្ទាយមានជ័យ និង​មន្ទី​ជំនាញ​អភិបាលក្រុង​ប៉ោយ​ប៉ែ​ត ។

លោក​បាន​បញ្ជាក់​ថា ៖ មូលហេតុ​ដែល​កម្មករ​កម្មការិនី​មិន​ធ្វើការ ហើយ​នាំ​គ្នា​តវ៉ា​សុំ​អន្តរាគមន៍​ដោះស្រាយ​ជូន​ពួក​គាត់ ដែល​ក្រុមហ៊ុន​មួយ​នេះ រយៈពេល​កន្លង​មក បើក​ប្រាក់ខែ​មិន​ទៀងទាត់​ខែ​ខ្លះ​បើក​ដើមខែ និង​ខែ​ខ្លះ​បើក​ចុងខែ​ក៏​មាន​ទើប​អាជ្ញាធរ​ខេត្តបន្ទាយមានជ័យ និង​មន្ទីរ​ជំនាញ និង​ក្រុង​ប៉ោយ​ប៉ែ​ត​ធ្វើការ​សម្របសម្រួល ទាំង​កម្មករ និង​កម្មការិនី និង​ភាគី​ក្រុមហ៊ុន​បាន​សម្រេច​បើក​ប្រាក់ខែ​អោយ​បាន​ទៀងទាត់ នៅ​ថ្ងៃ​ទី​១០ តាម​កំណត់​ទើប​កម្មករ​កម្មការិនី​យល់ព្រម និង​រំសាយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ