ខេត្តបន្ទាយមានជ័យ ៖ ករណីកម្រកើតមានមួយ ខណៈម្ចាស់រថយន្តបានបញ្ឆេះទុកចោល ដោយអោយម្តាយនិងកូននៅក្នុងរថយន្ត ក៏ត្រូវចោរមកចូលបើកយកទៅ ដោយទម្លាក់ម្តាយនិងកូនចោល ។ ប៉ុន្តែពេលនេះ បានរកឃើញរថយន្តវិញហើយកាលពីម៉ោង១០យប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ ស្ថិតភូមិចាន់គីរី សង្កាត់.ក្រុងប៉ោយប៉ែត ដោយចោរយកទៅប្លុងចោល ។
កម្លាំងសមត្ថកិច្ចបានប្រាប់ថា នៅវេលាម៉ោងប្រមាណ៨យប់ មានករណីចោរលួចរថយន្តឡិចស៊ីសRX.330 ពណ៌.ស ពាក់ផ្លាកលេខបន្ទាយមានជ័យ2C.4361 នៅចំណុចចំណតរថយន្តក្បែរផ្សារអគ្គ ស្ថិតភូមិប៉ាលិលេយ្យមួយ សង្កាត់.ក្រុងប៉ោយប៉ែត ។ នៅពេលបញ្ឆេះរថយន្តទុកចោល ឱ្យម្តាយចំណាស់និងកូនប្រុសអង្គុយនៅកៅអីក្រោយឈប់រថយន្តចតទុករវល់ចុះទិញអីវ៉ាន់មួយប្រព្រិចភ្នែកត្រូវបានចោរលួចបើកទៅបាត់ទាំងម្តាយចាស់និងកូនប្រុសនៅក្នុងរថយន្តទៅទំលាក់ចោលនៅភូមិព្រៃគប់ សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត ។
កម្លាំងសមត្តកិច្ចបានបញ្ជាក់ថា ក្រោយចោរលួចរថយន្តលុចស៊ីស RX.330 បានយកទូរស័ព្ទ១គ្រឿងរបស់កូនប្រុសដែលជាប់អាយក្លោត ហើយបើកគេចទៅផ្លូវជាតិលេខ៥៨ ទៅបុកអ្នកជិះម៉ូតូម្នាក់
បណ្តាលរបួស ត្រូវបានក្រុមសង្គ្រោះបញ្ជូនទៅកាន់មន្ទីរពេទ្យ ។ ហើយចោរដែលលួចរថយន្តក៏បានគេចចូលទៅក្រុងវិញ ដោយសមត្ថកិច្ចមានកម្លាំងកងរាជអាវុធហត្ថ និងកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតបានតាមចាប់ខ្លួនផងដែរ ហើយត្រូវចោរយករថយន្តទុកចោលនៅភូមិចាន់គីរី សង្កាត់.ក្រុងប៉ោយប៉ែត។
សមត្ថកិច្ចបានបញ្ជាក់ថា ក្រោយរកឃើញរថយន្ត ត្រូវបានទំនាក់ទំនងទៅម្ចាស់ ដើម្បីហៅជាងធ្វើសោប្រគល់ជូនម្ចាស់វិញ និងកំពុងស្រាវជ្រាវរកខ្លួនចោរមកផ្តន្ទាទោសតាមច្បាប់ ។
ចែករំលែកព័តមាននេះ