ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋ​មន្ត្រី​ថៃ​បញ្ជា​ឱ្យ​ផ្ដាច់​អគ្គិស​នី​ទៅ​ឱ្យ​ក្រុម​ឆ​បោ.ក​នៅ​ព្រំ​ដែន​ភូមា

1 អាទិត្យ មុន

ទី​ក្រុង​បាង​កក៖ ប្រទេស​ថៃ​សម្រេច​កាត់​ផ្ដាច់​ប្រព័ន្ធ​ផ្គត់​ផ្គង់​ថាម​ពល​ដែល​មាន​ជា​អាទិ៍​ប្រេង​ និង​ភ្លើង​អគ្គិស​នី​ទៅ​ឱ្យ​តំបន់​ជាប់​ព្រំ​ដែន​ប្រទេស​ភូមា​ និង​ថៃ​​​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ជន​ឆ​បោក​តាម​អន​ឡាញ​ដែល​បើ​ក​ប្រតិ​បត្តិ​ការ​​នៅ​ទី​នោះ​​​។ នេះ​ជា​បទ​បញ្ជា​របស់​នាយក​រដ្ឋ​មន្ត្រី​ថៃ លោក​ស្រី​ផែ​ថង​ថាន ​តប​ទៅ​នឹង​ការ​ចោទ​ប្រកាន់​ពី​របប​សឹក​ភូមា​ដែល​ថា​ក្រុម​ឆ​បោក​អាច​បើក​ដំណើរ​ការ​ដោយ​សារ​ប្រទេស​ថៃ​លក់​ភ្លើង​អគ្គិស​នី​ទៅ​ឱ្យ​ពួកគេ​។ លោក​ស្រី​ផែ​ថង​ថាន​​ថ្លែង​ថា​​ប្រ​សិន​បើ​​មាន​ភស្តុ​តាង​គ្រប់​គ្រាន់​បញ្ជាក់​ថា​ទី​តាំង​ណា​មួយ​បើក​មជ្ឈ​មណ្ឌល​ឆ​បោក​តាម​អន​ឡាញ​ខុស​ច្បាប់​ពេល​នោះ​​អាជ្ញា​ធរ​ថៃ​ត្រូវ​តែ​កាត់​ផ្ដាច់​ការ​ផ្គត់​ផ្គង់​ជា​បន្ទាន់​។ តាម​ពិត​ ក្រៅ​ពី​ក្រុម​ឆ​បោក​​ដែល​ប្រើ​ប្រាស់​ភ្លើង…

ទី​ក្រុង​បាង​កក៖ ប្រទេស​ថៃ​សម្រេច​កាត់​ផ្ដាច់​ប្រព័ន្ធ​ផ្គត់​ផ្គង់​ថាម​ពល​ដែល​មាន​ជា​អាទិ៍​ប្រេង​ និង​ភ្លើង​អគ្គិស​នី​ទៅ​ឱ្យ​តំបន់​ជាប់​ព្រំ​ដែន​ប្រទេស​ភូមា​ និង​ថៃ​​​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ជន​ឆ​បោក​តាម​អន​ឡាញ​ដែល​បើ​ក​ប្រតិ​បត្តិ​ការ​​នៅ​ទី​នោះ​​​។ នេះ​ជា​បទ​បញ្ជា​របស់​នាយក​រដ្ឋ​មន្ត្រី​ថៃ លោក​ស្រី​ផែ​ថង​ថាន ​តប​ទៅ​នឹង​ការ​ចោទ​ប្រកាន់​ពី​របប​សឹក​ភូមា​ដែល​ថា​ក្រុម​ឆ​បោក​អាច​បើក​ដំណើរ​ការ​ដោយ​សារ​ប្រទេស​ថៃ​លក់​ភ្លើង​អគ្គិស​នី​ទៅ​ឱ្យ​ពួកគេ​។

លោក​ស្រី​ផែ​ថង​ថាន​​ថ្លែង​ថា​​ប្រ​សិន​បើ​​មាន​ភស្តុ​តាង​គ្រប់​គ្រាន់​បញ្ជាក់​ថា​ទី​តាំង​ណា​មួយ​បើក​មជ្ឈ​មណ្ឌល​ឆ​បោក​តាម​អន​ឡាញ​ខុស​ច្បាប់​ពេល​នោះ​​អាជ្ញា​ធរ​ថៃ​ត្រូវ​តែ​កាត់​ផ្ដាច់​ការ​ផ្គត់​ផ្គង់​ជា​បន្ទាន់​។ តាម​ពិត​ ក្រៅ​ពី​ក្រុម​ឆ​បោក​​ដែល​ប្រើ​ប្រាស់​ភ្លើង និង​ប្រេង​របស់ថៃ ក្រុម​សហ​គមន៍​ជន​ជាតិ​ដែល​រស់​នៅ​តាម​ព្រំ​ដែន​ក៏​ត្រូវ​ការ​ថាម​ពល​ទាំង​នេះ​ដូច​គ្នា​​​។

​ហេតុ​នេះ លោក​ស្រី​ផែ​ថង​ថាន​យល់​ថា​ការ​កាត់​ផ្ដាច់​សង្វាក់​ផ្គត់​ផ្គង់​នេះ​ត្រូវ​តែ​ធ្វើ​ឡើង​ដោយ​ប្រុង​ប្រយ័ត្ន​។ សកម្ម​ភាព​ឆ​បោក​តាម​អន​ឡាញ​ប៉ះ​ពាល់​ជីវិត​រស់​នៅ​របស់​ប្រជា​រាស្ត្រ​ថៃ​ខ្លាំង ហើយ​ក៏​ប៉ះ​ពាល់​មុខ​មាត់​របស់​ប្រទេស​ថៃ​ផង​ដែរ​។ លោក​ស្រី​ថ្លែង​ថា​អាជ្ញា​ធរ​ត្រូវ​តែ​អនុវត្ត​វិធាន​ការ​នេះ​ដោយ​ម៉ឺង​ម៉ាត់​ព្រោះ​នេះ​ជា​បញ្ហា​ដែល​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ជា​ទី​បំផុត​។

ចំពោះ​សំណួរ​ថា​តើ​គួរ​​កាត់​ផ្ដាច់​ការ​ផ្គត់​ផ្គង់​នៅ​ពេល​ណា​?​ លោក​ស្រី​ផែថ​ង​ថាន​តប​ថា​ត្រូវ​ចាប់​ផ្ដើម​ធ្វើ​ពី​ថ្ងៃ​នេះ​ត​ទៅ​។ បើ​កិច្ច​ពិភាក្សា​អំពី​បញ្ហា​នេះ​ចប់​សព្វ​គ្រប់​នៅ​ថ្ងៃ​នេះ យើង​អាច​កាត់​ផ្ដាច់​នៅ​ថ្ងៃ​នេះ​តែ​ម្ដង​។ ដោយ​ឡែក លោក​ភុម​ថាម​ វិឆា​យ៉ាឆៃ ដែល​ជា​ឧប​នាយក​រដ្ឋ​មន្ត្រី​ថៃ និង​ជា​រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​ថ្លែង​ថា​អាជ្ញា​ធរ​អគ្គិស​នី​ថ្នាក់​ខេត្ត​អាច​កាត់​ផ្ដាច់​អគ្គិស​នី​ភ្លាម​ៗ​បើ​ពិនិត្យ​ឃើញ​ថា​ប៉ះ​ពាល់​សន្តិ​សុខ​ជាតិ​របស់​ថៃ​។​ លោក​ថ្លែង​ថា​នៅ​ក្នុង​កិច្ច​សន្យា​ក៏​មាន​និយាយ​អំពី​បញ្ហា​នេះ​ផង​ដែរ​។

លោក​ភុំ​ថាម​ថ្លែង​បន្ត​ទៀត​ថា​ចាប់​ពី​ខែ​មិថុនា ឆ្នាំ​២០២២​ដល់​ខែ​មិថុនា ឆ្នាំ​២០២៤ ប្រជា​រាស្ត្រ​ថៃ​ជាង​កន្លះ​លាន​នាក់​ក្លាយ​ជា​ជន​រង​គ្រោះ​នៅ​ក្នុង​អំពើ​ឆ​បោក​ និង​ខាត​បង់​ប្រាក់​អស់​៦០​ពាន់​លាន​បាត​។ លោក​យល់​ថា​បើ​ត្រឹម​តែ​កាត់​បន្ថយ​ការ​ផ្គត់​ផ្គង់​ថាម​ពល​ហាក់​ដូច​ជា​វិធាន​ការ​យឺត​យ៉ាវ​ទៅ​វិញ​ទេ​​ព្រោះ​ស្ថាន​ការណ៍​ឈាន​ដល់​ដំណាក់​កាល​ទុំ​ជោរ​ទៅ​ហើយ​។ ដូច្នេះ មិន​ចាំ​បាច់​កាត់​បន្ថយ​ ត្រូវ​តែ​កាត់​ផ្ដាច់​ឱ្យ​ដល់​ឫស​គល់​តែ​ម្ដង​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ