ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧកញ៉ា ឆេ​ង ស្រី​រ័​ត្ន ហៅ Love Riya ត្រូវ​​សមត្ថកិច្ច និង​សមាគម​ឧកញ៉ា​កម្ពុជា ហៅ​ចូល​បំភ្លឺ​នៅ​ម៉ោង​០៩​ព្រឹក​ស្អែក​ដូច​គ្នា

17 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ឧកញ៉ា ឆេ​ង ស្រី​រ័​ត្ន ហៅ Love Riya ត្រូវ​បាន​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ…

រាជធានី​ភ្នំពេញ ៖ ឧកញ៉ា ឆេ​ង ស្រី​រ័​ត្ន ហៅ Love Riya ត្រូវ​បាន​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ក្រសួងមហាផ្ទៃ និង​សមាគម​ឧកញ៉ា​កម្ពុជា បាន​ចេញ​លិខិត​ដាច់​ដោយឡែក​ពី​គ្នា កោះហៅ និង​អញ្ជើញ ចូល​បំភ្លឺ​នៅ​ម៉ោង​០៩​ព្រឹក​ថ្ងៃ​ទី​០៥ ខែកុម្ភៈ ឆ្នាំ​២០២៥ ស្អែក​នេះ​ដូច​គ្នា​។ ហើយ​ការ​កោះហៅ​នេះ នៅ​លើ​បណ្តាញ​សង្គម​មួយ​ចំនួន​បាន​ផ្សព្វផ្សាយ​ថា ឧកញ៉ា​រូប​នេះ បាន​លួច​សមិទ្ធផល​អ្នក​ដទៃ ដើម្បី​យក​ទៅ​ស្នើ​សុំ​គោរមងារ​ជា​«​ឧកញ៉ា​» ។

បើ​តាម​លិខិត​របស់​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​កោះហៅ ឧកញ៉ា ឆេ​ង ស្រី​រ័​ត្ន ចូល​ទៅ​បំភ្លឺ នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ នា​វេលា​ម៉ោង ៩​និង​០០​នាទី​ព្រឹកស្អែក​នេះ ។

ទទឹម​នឹង​គ្នា​នោះ សមាគម​ឧកញ៉ា​កម្ពុជា ក៏​បាន​អញ្ជើញ​ឧកញ៉ា ឆេ​ង ស្រី​រ័​ត្ន ទៅ​បំភ្លឺ​នេះ នៅ​ម៉ោង​៩​និង​០០​នាទី​ព្រឹកស្អែក​នេះ​ដូច​គ្នា​ផង​ដែរ នៅ​ការិយាល័យ​សមាគម​ឧកញ៉ា​កម្ពុជា (​សណ្ឋាគារ​ភ្នំពេញ​) ដើម្បី​ពិភាក្សា​លើ​ការ​ផ្សព្វផ្សាយ​នៅ​តាម​បណ្តាញ​សង្គម​មួយ​ចំនួន នា​ពេល​កន្លង​មក និង​ពេល​ថ្មី​ៗ​នេះ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស សីលធម៌ សុជីវធម៌ និង​សេចក្តី​ថ្លៃថ្នូរ​របស់​គោរមងារ​ឧកញ៉ា ។

សូម​ជម្រាប​ថា ព្រះករុណា​ព្រះបាទ​សម្ដេចព្រះ​បរមនាថ នរោត្ដម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទ្រង់​ត្រាស់​បង្គាប់​ផ្ដល់​គោរមងារ លោកស្រី ឆេ​ង ស្រី​រ័​ត្ន ជា «​ឧកញ៉ា​» កាលពី​ថ្ងៃ​ទី​០១ ខែកក្កដា ឆ្នាំ​២០២៤ តាម​សេចក្តី​ក្រាប​បង្គំ​ទូល​ថ្វាយ​របស់​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា ។

បន្ទាប់​ពី​ទទួល​បាន​គោរមងារ​ដ៏​ឧត្តុ​ង​ឧត្តម​នេះ កាលពី​ពេល​ថ្មី​ៗ​នេះ លោកស្រី ឆេ​ង ស្រី​រ័​ត្ន បាន​បង្ហោះ​សា​រលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក យ៉ាង​ដូច្នេះ​ថា ៖ “​ទូលព្រះបង្គំ​នាង​ខ្ញុំ ឆេ​ង ស្រី​រ័​ត្ន សូម​ក្រាបថ្វាយបង្គំ​សម្តែង នូវ​សេចក្តី​អំណរ​អរ​ព្រះ​គុណ យ៉ាង​ជ្រាលជ្រៅ​បំផុត ចំពោះ​ព្រះករុណា ព្រះបាទ​សម្តេច ព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ចេញ​ព្រះរាជក្រឹត្យ​ត្រាស់ បង្គាប់​ផ្តល់​គោរមងារ​ដល់​ទូលព្រះបង្គំ​នាង​ខ្ញុំ ជា «​ឧកញ៉ា​» ។ នាង​ខ្ញុំ​សូម​គោរព​អរគុណ ដល់​ឯកឧត្តម លោក​ជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នក​នាង កញ្ញា ជា​សាច់ញាតិ​បងប្អូន មិត្តភក្តិ ដែល​បាន​ផ្ញើ​សារ ចូលរួម​អបអរសាទរ​នាង​ខ្ញុំ​” ។

សូម​បញ្ជាក់​ដែរ​ថា លោកស្រី ឆេ​ង ស្រី​រ័​ត្ន ជា​សហគ្រិន​ស្ត្រី​ដ៏​លេចធ្លោរ​មួយ​រូប ក្នុង​វិស័យ​លក់​ផលិតផល​ថែរក្សា​សម្រស់​តាម​អន​ឡាញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ