ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាតុភូត​ចុះ​អ័ព្ទ​នៅ​កម្ពុជា នឹង​បន្ត​កើត​មាន​ឡើង​រហូត​ដល់​ពាក់កណ្តាល​ខែកុម្ភៈ ឆ្នាំ​២០២៥

17 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​បញ្ជាក់​ឲ្យ​ដឹង​ថា បាតុភូត​ចុះ​អ័ព្ទ​នៅ​កម្ពុជា នឹង​បន្ត​កើត​មាន​ឡើង​រហូត​ដល់​ពាក់កណ្តាល​ខែកុម្ភៈ ឆ្នាំ​២០២៥ ។ យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​បញ្ជាក់​ឲ្យ​ដឹង​ថា បាតុភូត​ចុះ​អ័ព្ទ​នៅ​កម្ពុជា នឹង​បន្ត​កើត​មាន​ឡើង​រហូត​ដល់​ពាក់កណ្តាល​ខែកុម្ភៈ ឆ្នាំ​២០២៥ ។

យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក នៅ​ថ្ងៃ​ទី​៤​កុម្ភៈ បាន​លើក​ឡើង​ថា ការ​អង្កេត ពិនិត្យ និង​វិភាគ​លើ​ស្ថានភាព​ធាតុអាកាស និង​អាកាសធាតុ​នៅ​ក្នុង តំបន់ និង​ព្រះរាជាណាចក្រ​កម្ពុជា និង​យោង​តាម​សេចក្តីជូនដំណឹង​ចុះ​ថ្ងៃ​ទី​២២ ខែមករា ឆ្នាំ​២០២៥ ស្តី​ពី​ស្ថានភាព​ចុះ​អ័ព្ទ ក្រសួង​ធនធានទឹក និង​ឧតុនិយម សូម​ជម្រាប​ជូនដំណឹង​ដល់​សាធារណជន​ឱ្យ បាន​ជ្រាប​ថា បាតុភូត​ចុះ​អ័ព្ទ​នេះ នឹង​បន្ត​កើត​មាន​ឡើង​រហូត​ដល់​ពាក់កណ្តាល​ខែកុម្ភៈ ឆ្នាំ​២០២៥ ។

ក្រសួង​បាន​បញ្ជាក់​ថា ៖ “​បាតុភូត​ចុះ​អ័ព្ទ​នេះ នឹង​មានការ​រំខាន​ដល់​ការ​ធ្វើ​ដំណើរ​របស់​បងប្អូន​ប្រជាពលរដ្ឋ ដែល​អាច​ធ្វើ​ឱ្យ​អ្នក ដំណើរ​មានការ​លំបាក​ខ្លះ​ៗ ក្នុង​ពេល​ធ្វើ​ចរាចរណ៍​” ។

ក្រសួង​ធនធានទឹក បាន​បន្ថែម​ថា អាស្រ័យ​ដូច​បាន​ជម្រាប​ជូន​ខាងលើ ក្រសួង​ធនធានទឹក និង​ឧតុនិយម សូម​ជូនដំណឹង​ដល់​សាធារណជន និង​អាជ្ញាធរ​ដែនដី មេត្តា​យកចិត្តទុកដាក់​ប្រុង​ប្រយ័ត្ន​ខ្ពស់ អំពី​ស្ថានភាព​ធាតុអាកាស ចុះ​អ័ព្ទ​នេះ ដើម្បី​ជៀសវាង​ពី​គ្រោះថ្នាក់​ផ្សេង​ៗ ដែល​អាច​កើត​មាន​ឡើងជា​យថាហេតុ ។

ក្រសួង​ធនធានទឹក និង​ឧតុនិយម នឹង​បន្ត​ធ្វើការ​តាមដាន និង​វិភាគ​អំពី​ស្ថានភាព​ធាតុអាកាស ដើម្បី​ជម្រាប​ជូន​ជា​បន្តបន្ទាប់ ក្នុង​ករណី​មានការ​ប្រែប្រួល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ