សុខភាព៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មានបរទេសបានឱ្យដឹងថា ខ្ទឹមសដែលយើងប្រើប្រាស់ក្នុងផ្ទះបាយរាល់ថ្ងៃ គឺជា “ឱសថធម្មជាតិ” ដ៏អស្ចារ្យសម្រាប់សុខភាពថ្លើម និងតុល្យភាពរាងកាយទាំងមូល។
ការសិក្សាស្រាវជ្រាវបានបង្ហាញថា ខ្ទឹមសមានសមត្ថភាពខ្ពស់ក្នុងការការពារថ្លើមពីជាតិពុលផ្សេងៗ ដែលមាននៅក្នុងចំណីអាហារដែលយើងទទួលទានជាប្រចាំថ្ងៃ។ ក្រៅពីការការពារថ្លើម ខ្ទឹមសក៏ដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយកាត់បន្ថយកម្រិតជាតិស្ករនៅក្នុងឈាមឱ្យមានតុល្យភាពផងដែរ។
អ្នកជំនាញបានបញ្ជាក់ថា នៅពេលដែលថ្លើមមានសុខភាពល្អ វានឹងក្លាយជាកម្លាំងចលករជួយឱ្យរាងកាយរបស់យើងដំណើរការបានកាន់តែរហ័ស និងមានប្រសិទ្ធភាពខ្ពស់ក្នុងការបន្សាប និងបញ្ចេញជាតិពុលចោល។ ហេតុដូច្នេះ ការបន្ថែមខ្ទឹមសទៅក្នុងរបបអាហារប្រចាំថ្ងៃ មិនត្រឹមតែផ្ដល់រសជាតិឆ្ងាញ់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្ដល់អត្ថប្រយោជន៍យ៉ាងមហាសាលដល់សុខភាពរាងកាយទាំងមូលទៀតផង។
បញ្ជាក់៖ ព័ត៌មាននេះផ្តល់ជូនសម្រាប់តែជាចំណេះដឹងទូទៅប៉ុណ្ណោះ។ ប្រសិនបើលោកអ្នកមានបញ្ហាសុខភាព ឬអាការៈមិនប្រក្រតីណាមួយ សូមមេត្តាទៅជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញ ដើម្បីទទួលបានការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលត្រឹមត្រូវ៕
ចែករំលែកព័តមាននេះ