ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនរួចខ្លួននោះទេ ! លួចគេបានវាគ្រាន់ ពេលសមត្ថកិច្ចចាប់បានទឹកភ្នែក

1 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​២២ ខែកក្កដា​នេះ នៅ​វេលា​ម៉ោង​ប្រហែល​០៤​និង ៣០​នាទី​ទៀប​ភ្លឺ នៅ​ចំណុច​តាម​បណ្តោយ​ផ្លូវ​លេខ​១០៤ ស្ថិត​នៅ​ភូមិ​កណ្តាល សង្កាត់​រលួស ខណ្ឌដង្កោ…

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​២២ ខែកក្កដា​នេះ នៅ​វេលា​ម៉ោង​ប្រហែល​០៤​និង ៣០​នាទី​ទៀប​ភ្លឺ នៅ​ចំណុច​តាម​បណ្តោយ​ផ្លូវ​លេខ​១០៤ ស្ថិត​នៅ​ភូមិ​កណ្តាល សង្កាត់​រលួស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ មាន​ករណី​អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស (​ប្រើ​កាំ​បិ​.​ត​ផ្គា​.​ក់​ដេញ​កា​.,​ប់​ប្ល​,.​ន់​យក​ម៉ូតូ​) មួយ​បាន​កើតឡើង ។​ នេះ​បើ​យោង​តាម​ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​រាជធាន​ភ្នំពេញ​បាន​បង្ហោះ​មុន​នេះ ។

ករណី​ខាងលើ​នេះ​បង្ក​ឡើង​ដោយ​ជនសង្ស័យ​ចំនួន​០២​នាក់ ជា​ជនជាតិ​ខ្មែរ មិន​ស្គាល់​អត្តសញ្ញាណ បាន​ជិះ​ម៉ូតូ​០១​គ្រឿង ឌូ​ក ពណ៌​ស មិន​ចាំ​ផ្លា​ក​លេខ បើក​កៀរ​ម៉ូតូ​ជន​រង​គ្រោះ​០១​គ្រឿង ម៉ាក WINNER X ពណ៌​ក្រហម ពាក់​ផ្លា​ក​លេខ ភ្នំពេញ 1JY-7164 ដែល​កំពុង​ជិះ​គ្នា​០២​នាក់​ឲ្យ​អែប​កៀន រួច​ធ្វើ​សកម្មភាព​ដោយ​ប្រើ​កាំ​បិ​.​ត​ផ្គា​.​ក់​០១​ដើម គំ​.,​រាម​កំហែង​រក​កា​,.​ប់​ទៅ​លើ​ជន​រង​គ្រោះ ព្រមទាំង​ស្រែក​ស​ម្លុ​.,​ត ធ្វើ​ឲ្យ​ជន​រង​គ្រោះ​មានការ​ភិតភ័យ រួច​ក៏​រត់​ចោល​ម៉ូតូ បន្ទាប់​មក​ជនសង្ស័យ​ទាំង​០២​នាក់​ក៏​បាន​យក​ម៉ូតូ​របស់​ជន​រង​គ្រោះ​តែ​ម្តង ។

ដោយ​ទទួល​បាន​បទបញ្ជា​ពី​ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង​ដោយ​មានការ​សម្របសម្រួល​នីតិវិធី​ពី​លោក សេង ហៀ​ង ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទាំង​១៤ ធ្វើការ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់ រហូត​ដល់​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០២៤ វេលា​ម៉ោង​២២​និង ០០​នាទី ទើប​ចាប់​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ទាំង​០២​នាក់ នៅ​ចំណុច​បន្ទប់​ជួល​គ្មាន​លេខ ផ្លូវ​បេតុង (​ច្រក​អគ្គិសនី​) ភូមិ​ព្រែក​តា​គង់ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ និង​ដកហូត​បាន​ម៉ូតូ​០១​គ្រឿង ម៉ាក WINNER X ពណ៌​ក្រហម ដែល​ជា​របស់​ជន​រង​គ្រោះ និង​សម្ភារ​មួយ​ចំនួន​។

ជន​រង​គ្រោះ​ឈ្មោះ ល ស ម ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​សន្តិសុខ មាន​ទីលំនៅ ភូមិ​សង្ខា ឃុំ​ព្រៃ​ស្លឹក ស្រុក​ត្រាំ​ង ខេត្តតាកែវ ។ សម្ភារ​បាត់បង់ ៖ ម៉ូតូ ០១​គ្រឿង ម៉ាក WINNER X ពណ៌​ក្រហម ពាក់​ផ្លា​ក​លេខ ភ្នំពេញ 1JY-7164 ។

ជនសង្ស័យ​ចំនួន​០២​នាក់ មានឈ្មោះ​ដូច​ខាងក្រោម​៖ ១-​ឈ្មោះ រ៉ា ស៊ី​ណា ហៅ រ៉ា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ផ្លូវ​បេតុង (​ច្រក​អគ្គិសនី​) ភូមិ​ព្រែក​តា​គង់ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។
២-​ឈ្មោះ ញ៉​ក់ បញ្ញា ហៅ រ៉ា​ក់ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ បើកឡាន​ដឹក​ដី មាន​ទីលំនៅ ផ្លូវ​បេតុង (​ច្រក​អគ្គិសនី​) ភូមិ​ព្រែក​តា​គង់ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។
ចំណែកវត្ថុ​តាង​ចាប់​យក​បាន​រួម​មាន​៖ -​ម៉ូតូ ០១​គ្រឿង ម៉ាក WINNER X ពណ៌​ក្រហម (​ពាក់​ផ្លា​ក​លេខ​ក្លែងបន្លំ ភ្នំពេញ 1HH-1837) ជា​ផល​នៃ​បទល្មើស

សោ​ច្នៃ​សម្រាប់​កាច់​បំបែក​សោក​ម៉ូតូ ០១​ដើម ។ សម្ភារ​មួយ​ចំនួន ។ ចំពោះ​ករណី​នេះ ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​កំពុង​បន្ត​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ