ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​យោធា​ម្នាក់ ​បើកឡានលឿន​ធ្លា.ក់​ផ្លូវ ​​៥ថ្ងៃ​ក្រោយ​​ទើប​ផ្អើល​ ដឹងដល់សាច់ញាតិ​

11 ខែ មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ​ ៖ ប្រពន្ធ ​ព្រមទាំង​ក្រុម​សាច់ញាតិ​បាន​បាត់​ដំណឹង​ ដោយ​មិន​អាច​ទាក់ទង​តាម​ទូរ​សព្ទ​បាន​រយៈពេល​៥​ថ្ងៃ ដោយ​បាន​សួរ​គេឯង​គ្រប់​ល្ហក តែ​មិន​មាន​តម្រុយ​ណា​បន្តិច​សោះ​ ។ តែនៅ​ទីបំផុត​សាក​សព​បុរស​រូបនេះ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ស្លាប់​នៅ​ក្នុង​រថយន្ត​ស៊េរី​ទំនើប​ម៉ាក​ហ្វ​ត​មួយ​គ្រឿង…

ខេត្ត​ត្បូងឃ្មុំ​ ៖ ប្រពន្ធ ​ព្រមទាំង​ក្រុម​សាច់ញាតិ​បាន​បាត់​ដំណឹង​ ដោយ​មិន​អាច​ទាក់ទង​តាម​ទូរ​សព្ទ​បាន​រយៈពេល​៥​ថ្ងៃ ដោយ​បាន​សួរ​គេឯង​គ្រប់​ល្ហក តែ​មិន​មាន​តម្រុយ​ណា​បន្តិច​សោះ​ ។ តែនៅ​ទីបំផុត​សាក​សព​បុរស​រូបនេះ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ស្លាប់​នៅ​ក្នុង​រថយន្ត​ស៊េរី​ទំនើប​ម៉ាក​ហ្វ​ត​មួយ​គ្រឿង ​នៅ​ចំណុច​ស្ពាន​បេតុង​មួយ​កន្លែង ស្ថិត​ក្នុង​ឃុំ​កក់ ស្រុក​ពញាក្រែក ។

​ដោយ​ខ្លាច​មានការ​ពាក់ព័ន្ធ​ទៅ​អំពើ​ឃាតកម្ម​ណាមួយ​នោះ ត្រូវ​បាន​លោក​ឧត្តមសេនីយ៍ទោ​ចិន នី ស្នងការ​នគរបាល​ខេត្ត​ឱ្យ​បង្កើត​គណៈកម្មការ​ចម្រុះ​មួយ ​ដើម្បី​ពិនិត្យ​សព​ទើប​ដឹង​ថា ​ជា​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ឈ្លក់ទឹក​ស្លាប់​ គឺ​មិន​មានការ​ពាក់ព័ន្ធ​និង​បទល្មើស​ណាមួយ​នោះ​ទេ​ ។

លោក​វរសេនីយ៍ឯក​ ថា​ញ់ សុខ​វ៉ា​ត ​អធិការ​នគរបាល​ស្រុក​ពញាក្រែក​ប្រាប់​ឲ្យ​ដឹង​ នា​ព្រឹក​ថ្ងៃ​ទី​២៦ ​កក្កដា​ឆ្នាំ​២០២៤ ​ថា មាន​ប្រជាពលរដ្ឋ​ម្នាក់​បាន​ទៅ​ស្ទូចត្រី​នៅ​ត្រង់​ចំណុច​ស្ពានបេតុងថ្លុក​ត្រាច ក្នុងភូមិ​ថ្លុក​ត្រាច ឃុំ​កក់ ស្រុក​ពញាក្រែក កាលពី​វេលា​ម៉ោង១១ និង​៣០​នាទីព្រឹក​ថ្ងៃ​ទី​២៥ ​កក្កដា ​ក៏​បាន​ប្រទះ​ឃើញ​ដំបូល​រថយន្ត​អណ្ដែត​លើ​ផ្ទៃ​ទឹក​ភ្លឹ​ម​ៗ បន្ទាប់​មក​ប្រជាពលរដ្ឋ​ល្អ​រូប​នោះ​ប្រញាប់​រាយការណ៍​ជូន​ប៉ុស្តិ៍​រដ្ឋបាល​មូលដ្ឋាន​ឃុំ​កក់ ដើម្បី​ឲ្យ​ចុះ​មក​ពិនិត្យ​មើល​ជា​បន្ទាន់​ ។

អធិការ​នគរបាល​ស្រុក​ពញាក្រែក​ប្រាប់​បន្ត​ឲ្យ​ដឹង​ទៀត​ថា តាម​រយៈ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​មូលដ្ឋាន​រាយការណ៍​មក​កាន់​រូប​លោក​និង​បាន​សុំ​គោលការណ៍​ពី​លោក​ឧត្តមសេនីយ៍​ស្នងការ​នគរបាល​ខេត្ត​ បាន​ចាត់​ឱ្យ​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​ខេត្ត ព្រមទាំង​ជំនាញ​បច្ចេកទេស​បាន​ចុះ​ទៅ​ដល់ទី​តាំង​កន្លែង​កើតហេតុ បាន​ស្ទូច​យក​រថយន្ត ​ford មក​ដាក់​លើគោក ​ដើម្បី​ត្រួតពិនិត្យ​គឺ​រថយន្ត​ខូចខាត​កម្រិត​ធ្ងន់ ​និង​មាន​បុរស​ម្នាក់​ស្លាប់​នៅ​ក្នុង​រថយន្ត​មាន​សភាព​ហើម ដំបូង​មិន​ស្គាល់​អត្តសញ្ញាណ​ថា​ នៅ​ទីណា​នោះ​ទេ​ ។

តាម​រយៈ​សាច់ញាតិ​ គឺ​បាន​បាត់​បុរស​ឈ្មោះ​កុយ សុ​ភ័​ណ្ឌ អាយុ​៦១​ឆ្នាំ​ តាំងពី​ថ្ងៃ​ទី​២០ ​កក្កដា មក​ម្ល៉េះ​ដោយ​សមាជិក​ក្រុម​គ្រួសារ​ មិន​អាច​ទាក់ទង​ទូរ​ស័ព្ទ​ចូល​បាន​នោះ​ទេ ​ហើយ​ក៏​បាន​សួរនាំ​កន្លែងធ្វើការ​ និង​សាច់ញាតិ​នៅ​ជិត​ឆ្ងាយ​ក៏​គ្មាន​នរណា​ម្នាក់​ដឹង​សោះឡើយ​ ។

សូម​បញ្ជាក់​ថា នៅ​លើ​ផ្លូវ​ក្រាល​កៅស៊ូត្រង់​ចំណុច​ផ្លូវកោង​លើ​ស្ពាន​ថ្លុក​ត្រាច​ខាងលិច​ភូមិ​ថ្លុក​ត្រាច ស្ថិត​នៅ​ភូមិ​ថ្លុក​ត្រាច ឃុំ​កក់ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ រថយន្ត​ម៉ាក​ហ្វ៊​ត ពណ៌​លឿងចាស់ ពាក់​ស្លាក​លេខ កម្ពុជា KSP.5969 បើកបរ​ដោយ​ឈ្មោះ​កុយ សុ​ភ័​ណ្ណ ភេទ​ប្រុស អាយុ​៦១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អភិវឌ្ឍន៍ ឃុំ​សង្ឃ័រ ស្រុក​ស្វាយ​ទាប ខេត្តស្វាយរៀង​ ។

មុន​ពេល​កើតហេតុ ​គេ​ឃើញ​ស្លាកស្នាម​ទិស​ដៅ​បើកបរ​រថយន្ត​បើកបរ​ពី​លិចទៅ​កើត លុះ​មក​ដល់​ចំណុច​កើតហេតុ​ដោយ​ស្ថានភាព​ផ្លូវ​កោង​មាន​ស្ពាន ក៏​ជ្រុល​ចង្កូត​ឆ្លាក់​ផ្លូវ​ចូល​ក្នុង​ទឹក​ក្រោម​ស្ពាន បណ្តាល​ឲ្យ​អ្នកបើកបរ​រថយន្ត​ឈ្លក់ទឹក​ស្លាប់​នៅ​ក្នុង​រថយន្ត​តែ​ម្តង ។ ​ការ​ខូចខាត​រថយន្ត​កម្រិត​ត​ធ្ងន់ ចំពោះមូលហេតុ ប្រើប្រាស់​ល្បឿន​ ។

អធិការ​នគរបាល​ស្រុក​ពញាក្រែក​បញ្ជាក់​ថា​ ដោយ​មានការ​ត្រួតពិនិត្យ​សាក​សព​ពី​គណៈកម្មការ​ចម្រុះ​ឃើញ​ថា​ បុរស​នេះ​ពិតជា​ស្លាប់​ដោយសារ​ឈ្លក់ទឹក​ពិតប្រាកដ​មែន តាម​រយៈ​ល្បី​ត​ៗ​គ្នា​ពី​មាត់​មួយ​ទៅ​មាត់​មួយ ក៏​បានឮ​ដល់​សាច់ញាតិ​នៅ​ឯ​ខេត្តស្វាយរៀង​ឯណោះ​។​ ដោយ​ទទួល​បាន​តម្រុយ​បែប​នេះ ​ពេល​មក​ជួប​សមត្ថកិច្ច​ទើប​ដឹង​ថា ​បុរស​ដែល​ស្លាប់​នេះ​គឺ​ពិតជា​សាច់ញាតិ​របស់​ខ្លួន​ពិតប្រាកដ​មែន ​។

នា​ល្ងាច​ថ្ងៃ​ដដែល សមត្ថកិច្ច​បន្ទាប់​ពី​ពិនិត្យ​សព​រួចរាល់​ ក៏​បាន​ប្រគល់​ទៅ​ឲ្យ​សាច់ញាតិ ដើម្បី​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ