ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំង​នគរបាល​ខណ្ឌទួលគោក ឃាត់ខ្លួន​២​នាក់ ជា​មុខសញ្ញា​កាច់ក​ម៉ូតូ​យ៉ាង​សកម្ម​ក្នុង​រាជធានី​ភ្នំពេញ

2 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក បាន​ឃាត់ខ្លួន​ជនសង្ស័យ​ពីរ​នាក់​ជា​មុខសញ្ញា​កាច់ក​ម៉ូតូ ក្នុង​រាជធានី​ភ្នំពេញ យ៉ាង​សកម្ម ។

ការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​នេះ ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​យប់​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​២ ខែកក្កដា ឆ្នាំ​២០២៦ ស្ថិត​នៅ​ក្រោម​ស្ពាន​អាកាស​៥​មក​រា ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​ទី​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។

ក្រោយ​ឃាត់ខ្លួន កម្លាំង​សមត្ថកិច្ច​បាន​បញ្ជូន​ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់ ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ដើម្បី​បន្ត​ទៅ​តាម​នីតិវិធី​ច្បាប់ ៕

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>

×