ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ញ៉ាំ​បាយ​ឆា​រាល់ថ្ងៃ អាច​នាំ​ឱ្យ​ខូច​ថ្លើម និង​តម្រងនោម គួរ​ប្រយ័ត្ន​!

2 អាទិត្យ មុន

យោង​តាម​ការ​ចុះ​ផ្សាយ​ពី​ប្រភព​បរទេស បុរស​វ័យ ៥០ ឆ្នាំ​ម្នាក់​នៅ​ប្រទេស​ចិន បាន​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់​រហូត​ខូច​ថ្លើម និង​តម្រងនោម​ស្រួច​ស្រាវ បន្ទាប់​ពី​ញ៉ាំ​បាយ​ឆា​ដែល​ធ្វើ​ពី​បាយកក​។

វេជ្ជបណ្ឌិត​បញ្ជាក់​ថា មូលហេតុ​បណ្តាល​មក​ពី​បាក់តេរី​ដែល​អាច​បង្កើត​ជាតិពុល​មិន​ងាយ​បាត់បង់​ដោយ​ការ​កម្ដៅ ទោះ​បាយ​ត្រូវ​បាន​ឆា​ឡើង​វិញ​ក៏​ដោយ​។

អ្នកជំនាញ​ណែនាំ​ឱ្យ​ទុក​បាយ​នៅ​ក្នុង​ទូទឹកកក​មិន​លើស ២៤ ម៉ោង កុំ​ទុក​នៅ​សីតុណ្ហភាព​ធម្មតា​លើស ២ ម៉ោង ហើយ​គួរ​កម្ដៅ​តែ​ម្តង​មុន​ទទួលទាន ដើម្បី​កាត់​បន្ថយ​ហានិភ័យ​ពុល​អាហារ​៕