ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បណ្ឌិតយង់ ពៅ ៖ កម្ពុជា-ថៃ មានព្រំដែនអន្តរជាតិរួចហើយ គ្មានភាគីណាមួយអាចផ្លាស់ប្តូរបានទេ

36 នាទី មុន

រាជធានី​ភ្នំពេញ ៖ លោក​បណ្ឌិត​យង់ ពៅ អគ្គលេខាធិការ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា បាន​បញ្ជាក់​ថា ប្រទេស​កម្ពុជា​-​ថៃ មាន​ព្រំដែន​អន្តរជាតិ​រួច​ហើយ គ្មាន​ភាគី​ណាមួយ​អាច​ផ្លាស់​ប្តូរ​បាន​ទេ ដូច្នេះ​ថៃ​បាន​កំពុង​ខិតខំ​កែប្រែ​ស្ថានភាព​លើ​ដី​ជាក់ស្តែង ។

លោក​បណ្ឌិត យង់ ពៅ សរសេរ​នៅ​លើ​បណ្តាញ​សង្គម​យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំ​សូម​បញ្ជាក់​ថា កម្ពុជា​-​ថៃ មាន​ព្រំដែន​អន្តរជាតិ​រួច​ហើយ គ្មាន​ភាគី​ណាមួយ អាច​ផ្លាស់​ប្តូរ​បាន​ទេ ថៃ​ខិតខំ​កែប្រែ​ស្ថានភាព​ជាក់ស្ដែង​លើ​ដី (Fait accompli) ប៉ុន្តែ​មិន​អាច​កែប្រែ​ច្បាប់​អន្តរជាតិ​ជា​ឯកតោភាគី​បាន​ឡើយ​» ។

រូបតំណាង

លោក​បណ្ឌិត បាន​បន្ថែម​ថា ៖ ព្រំដែន​កម្ពុជា​-​ថៃ ខុស​ពី​ព្រំដែន​រវាង​ប៉ា​ឡេ​ស្ទី​ន និង​អ៊ី​ស្រា​អែ​ល ហើយ​ថៃ​ក៏​មិនមែន​អ៊ី​ស្រា​អែ​ល ។ កម្ពុជា និង​ថៃ ជា​រដ្ឋ​សមាជិក​UN​ដូច​គ្នា ។ លោក​បណ្ឌិត​ថា ថៃ​ធ្វើ​ជា​ឆ្កួត មិន​ស្គាល់​ច្បាប់​អន្តរជាតិ កុំ​គិត​ថា អន្តរជាតិ ឬ​UN ឆ្កួត​តាម​ថៃ​ធ្វើ​ឆ្កួត​…​។

ជាមួយ​គ្នា​នោះ​ដែរ លោក​បណ្ឌិត បាន​សង្កត់ធ្ងន់​ថា​៖«​ខ្ញុំ​គាំទ្រ​រាជរដ្ឋាភិបាល​កម្ពុជា បន្ត​ប្រើ​យន្តការ​ច្បាប់​អន្តរជាតិ និង​ការទូត​ឱ្យ​សកម្ម​បំផុត ស្រប​ពេល​ជាមួយ​គ្នា​នេះ ត្រូវ​បង្កើន​សមត្ថភាព​យោធា​ឱ្យ​ខ្លាំង រួម​ទាំង​បំពាក់​យុទ្ធោបករណ៍​ទំនើប​ជា​ការ​ប្រញាប់ ដើម្បី​ការពារ​ជាតិ​ពី​សត្រូវ​ឈ្លានពាន​ទឹកដី​៕

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>