ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្គ្រាមអ៊ុយក្រែន៖ រុស្ស៊ីបើកការវាយប្រហារយ៉ាងខ្លាំង​ក្លា​បំផុត​លើក្រុងគៀវ បណ្ដាលឱ្យមនុស្សស្លា.ប់ និងរ.បួ.សជា​ច្រើននាក់

1 ម៉ោង មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ កាសែត​KYIV POST​រាយការណ៍​ថា រុ​ស្ស៊ីបាន​វាយប្រហារ​ដោយ​មី​ស៊ី​ល​បណ្ដែត​ និង​មី​ស៊ី​ល​​បាលី​ស្ទិ​ក​ច្រើន​​សិប​គ្រាប់​លើ​ក្រុង​គៀវ ​ព្រមទាំង​លើ​ទីក្រុង​ដទៃ​ៗ​ទៀត​​របស់​អ៊ុយ​ក្រែ​ន នា​យប់​ថ្ងៃ​ទី​១​ មក​ទី​២ ​កក្កដា​ ។ ការ​វាយប្រហារ​ខ្លាំងក្លា​នោះ​ កើត​មាន​បន្ទាប់​ពី​នា​វេលា​ល្ងាច រ​ស្ស៊ី​បាន​វាយប្រហារ​ដោយ​ដ្រូ​ន​ជា​ច្រើន​ចេញ​មក​ពី​គ្រប់​ទិស​ទី​លើ​ក្រុង​គៀវ​។

កាសែត​ KYIV INDEPENDENT កត់​សម្គាល់ថា នោះ​ជា​ការ​វាយប្រហារ​ចាត់​ទុក​ថា ​ខ្លាំងក្លា​បំផុត​របស់​រុ​ស្ស៊ី​​ប្រឆាំង​អ៊ុយ​ក្រែ​ន​។ អ្នក​ទទួលខុសត្រូវ​នៃ​រដ្ឋបាល​យោធា​ក្រុង​គៀវ​លោក​ទី​មួរ​ទី​កាត​ឆេ​ន​កូ​រៀបរាប់​ នា​ព្រឹក​ថ្ងៃ​ទី​២ ​កក្កដា ​ថា មនុស្ស​យ៉ាងតិច​៩​នាក់​បាន​ត្រូវ​ស្លាប់ ហើយ​មនុស្ស​ច្រើន​នាក់​ទៀត​រង​របួស​។

លោក​បញ្ជាក់​ថា​ ទីតាំង​២៨​កន្លែង​ រង​ការ​ប៉ះពាល់​ដោយ​ការ​វាយប្រហារ​ទាំងនោះ ពិសេស​បណ្ដា​អគារ​ស្នាក់​នៅ​និង​បណ្ដា​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ី​វិល​។ លោក​សរសេរ​តាម​តេ​ឡេ​ក្រាម​ថា ជា​ថ្មី​ទៀត​ សត្រូវ​វាយប្រហារ​សំដៅ​បណ្ដា​តំបន់​មនុស្ស​រស់នៅ​ច្រើន​។ ស្រុក​ចំនួន​១០​នៃ​ក្រុង​គៀវ​រង​ការ​ប៉ះពាល់​ដោយសារ​ការ​វាយប្រហារ​ទាំងនេះ​របស់​រុ​ស្ស៊ី ។

ការ​វាយប្រហារ​ខ្លាំំ​ង​ក្លា​ បណ្ដាល​ឲ្យ​ឆេះ​សណ្ឋាគារ​មួយ​ស្ថិត​នៅ​តាម​មហាវិថី​កណ្ដាល​នៃ​ក្រុង​គៀវ​ ។ នា​ថ្ងៃ​ទី​២​ កក្កដា​ មនុស្ស​ទាំងឡាយ​ក៏​ជាប់​ក្នុង​អគារ​កម្ពស់​៩​ជាន់​មួយ​ដែល​រង​ការ​ខូចខាត​ ហើយ​ដំបូល​នៃ​អគារ​មួយទៀត​កំពុង​ត្រូវ​ភ្លើង​ឆេះ​។ អគារ​ស្នាក់​នៅ​មួយ​ត្រូវរ​លំបាក់ ក្រោយ​រង​ការ​វាយប្រហារ​ ។

ចំនួន​ពិតប្រាកដ​នៃ​ជន​រង​គ្រោះ​ និង​ការ​ខូចខាត​នៅ​តែ​មិន​ទាន់​ច្បាស់ ហើយ​ការ​វាយប្រហារ​របស់​រុ​ស្ស៊ី ​ក៏​នៅ​មិន​ទាន់​បញ្ចប់​ដែរ​។ នា​ថ្ងៃ​ទី​១ ​កក្កដា​ ប្រជាជន​ក្រុង​គៀវ​​ច្រើន​នាក់ ស្ថិត​នៅ​គរ​គ្នា​ក្នុង​បណ្ដា​ស្ថានីយ​មេត្រូ​ ៕

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>