ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សញ្ញាវិជ្ជមាននៃការចរចា អាមេរិក-អ៉ីរ៉ង់ ជួយសម្រកកម្តៅតម្លៃប្រេងឆៅឱ្យធ្លាក់មកត្រឹម៧២ដុល្លារ

4 ម៉ោង មុន

សង្គ្រាម​អ៉ី​រ៉​ង់ ៖ លោក​ដូ​ណា​ល់​ត្រាំ​ កាលពី​ថ្ងៃ​ទី​១​ កក្កដា បាន​សម្ដែង​ការ​អបអរសាទរ ​ចំពោះ​ការ​រីក​ចម្រើន​ក្នុង​ការ​ចរចា​គ្នា​ដោយ​ប្រយោល​រវាងអ៉ី​រ៉​ង់ ​និង​អា​មេ​រិ​កដោយ​លើក​ឡើង​ថា​ នោះ​ជា​ការ​ពិភាក្សា​ដ៏​ល្អ​បំផុត​នៅ​ក្រុង​ដូ​ហា​។

អា​មេ​រិ​ក ​និងអ៉ីរ៉​ង់​សុទ្ធតែ​បញ្ជូន​គណៈ​ប្រតិភូ​មក​កាន់កា​តា ដែល​ជា​អាជ្ញាក​ណ្ដា​ល​សំខាន់​នៃ​ការ​ពិភាក្សា​គ្នា​ក្នុង​ស​ប្ដា​ហ៍​នេះ បន្ទាប់​ពី​ចុង​ស​ប្ដា​ហ៍​កំណត់​ពី​ការ​វាយប្រហារ​គ្នា​ជា​ច្រើន​ក្នុង​តំបន់​ ។ ពេល​លោក​ត្រៀម​ឡើង​យន្តហោះ​ថ្មី​របស់​ប្រធានាធិបតី ដែល​កា​តា​ជា​អ្នក​ផ្ដល់​ឲ្យ​ទៅ​កាន់​រដ្ឋ​ដា​កូតា​ខាងជើង លោក​ត្រាំ​ថ្លែង​ទៅ​កាន់​ក្រុម​អ្នកកាសែត​ថា ការ​ពិ​ក្សា​គ្នា​ពី​ការ​រំសាយ​នុយ​ក្លេអ៊ែរ​អ៉ី​រ៉​ង់​ដំណើរការ​ទៅ​មុខ​ដ៏​ល្អ​។ នោះ​ជា​កិច្ចប្រជុំ​ដ៏​ល្អ​បំផុត​មួយ អ្វី​ៗ​ប្រព្រឹត្ត​ទៅ​ដ៏​ល្អ​ហើយ​យើង​ចាំ​មើល​តទៅ​ទៀត​។

គណៈប្រតិភូ​អ៉ី​រ៉​ង់ ​និង​អា​មេ​រិ​ក​ត្រូវ​ពិ​ក្សា​គ្នា​ដាច់​ដោយឡែក ជាមួយ​អាជ្ញាកណ្ដាល​កា​តា បន្ទាប់​ពី​ការ​កើនឡើង​នៃ​ការ​ប៉ះទង្គិច​គ្នា នៅ​ច្រក​សមុទ្រ​ហ័​រ​មូស​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​។ ដោយ​ដកស្រង់​សម្ដី​អ្នក​ទទួលខុសត្រូវ​អា​មេ​រិ​កមួយ​រូប​កាសែត​ញូ​វ​យ៉​ក​ថែម​រាយការណ៍​ថា ភាគី​ទាំង​២​នឹង​ជួប​គ្នា​បន្ត​ទៀត​ជាមួយ​អាជ្ញាកណ្ដាល​កា​តា​និង​ប៉ា​គី​ស្ថាន​។ សម្រាប់​ពេល​នេះ​អ៉ី​រ៉​ង់​បាន​ទទូច
​លើ​ប្រការ​ដែល​ថា ខ្លួន​មិន​ទទួលយក​ការ​ជួប​គ្នា​ដោយ​ផ្ទាល់​ណាមួយ​ជាមួយ​សហរដ្ឋអាមេរិក​ឡើយ ទោះជា​ក្នុង​កម្រិត​ណា​ក្ដី​។

តាម​បណ្ដា​អ្នកវិភាគ​ថា​សេត​វិមាន​ពេល​នេះ​ ហាក់ដូចជា​ប្រកាន់​យក​ជំហរ​បង្រួបបង្រួម​ដែល​ពី​មុន​រៀង​មក​តែង​ប្រើ​ភាសា​គំរាម​ពី​សកម្មភាព​យោធា​ខ្លាំងក្លា ដែល​បង្កើន​គ្រោះថ្នាក់​នៃ​ប្រេង​ឡើងថ្លៃ មុន​ការ​បោះ​ឆ្នោត​ពាក់កណ្ដាល​អាណត្តិ​ប្រធានាធិបតី​នា​ខែកញ្ញា​ខាង​មុខ​នេះ​។ ដោយសារ​ការ​ប្រកាស​ពី​ការ​រីក​ចម្រើន​ក្នុង​ការ​ពិ​ភា​គ្សា​គ្នា​នៅ​ក្រុង​ដូ​ហា តម្លៃ​ប្រេង​ឆៅ​ក៏​កាន់តែ​ធ្លាក់​ចុះ​មក​នៅ​ត្រឹម​រង្វង់​៧២​ដុល្លារ​ក្នុង​មួយ​ធុង ​៕

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>