ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ឃាត់ខ្លួន​អ្នក​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​សរុប​១២.៥០០​នាក់

27 នាទី មុន

នៅ​ឆមាស​ទី​១​នៃ​ឆ្នាំ​២០២៦ សមត្ថកិច្ច​កម្ពុជា​បាន​ឃាត់ខ្លួន​ជនសង្ស័យ ​ពាក់ព័ន្ធ​នឹង​ករណី​គ្រឿង​ញៀន​សរុប​ប្រមាណ​ជា​១២.៥៨១​នាក់ ធ្លាក់​ចុះ​តិចតួច​ពោល​គឺ​ត្រឹម​១,១៥% ។

 ប្រភព​ពី​សមត្ថកិច្ច​ក៏​បាន​បង្ហើប​ផង​ដែរ​ថា  នៅ​ក្នុងអំឡុងពេល​នេះ សមត្ថកិច្ច​បាន​រឹបអូស​គ្រឿងញៀន​ខុសច្បាប់​ប្រហែល២,៣៨តោន និង​កញ្ឆា​ស្ងួត១២,៧គីឡូក្រាម ។

 ប្រភព​ដដែល​បាន​បន្ថែម​ថា គ្រឿងញៀន​ដែល​រឹបអូស​បាន​ក្នុង​ឆមាស​ទី​១​នៃ​ឆ្នាំ​នេះ​ បាន​កើនឡើង​ បើ​ប្រៀបធៀប​ទៅ​នឹង​គ្រឿងញៀន​ខុសច្បាប់​ចំនួន​១,៤៦​តោន និង​កញ្ឆា​ស្ងួត ៣៦៦​គីឡូក្រាម ​ដែល​រឹបអូស​បាន​ក្នុង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ​។

 គ្រឿងញៀន​ភាគច្រើន​ដែល​រឹបអូស​បាន ​គឺ​មាន​ដូច​ជា​កេ​តា​មីន អេ​ស្តា​ស៊ី ហេ​រ៉ូ​អ៊ី​ន ម៉ា​ទឹកកក មេ​តំ​ហ្វេ​តាមីន កូកាអ៊ីន​ជាដើម ។

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>