ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​ខេត្តកំពង់ឆ្នាំង​និង​រដ្ឋបាល​ស្រុក​ទឹក​កំពង់ត្រឡាច​ ចុះ​រុះរើ​សាប ខឿនបេតុង និង​ដែក​លើ​ផ្លូវជាតិ​លេខ ៥ សម្រាប់​ចេញ-ចូល​លំនៅ​ដ្ឋា​ន

2 នាទី មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ សាប​បេតុង ដុំ​ប៉េ​តុង និង​ដែក ដែល​ប្រជាពលរដ្ឋ​រស់នៅ​ដងផ្លូវ​ជាតិ​លេខ 5 ធ្វើ​ជា​ឧបករណ៍​សម្រាប់​ឡើង ម៉ូតូ​និង រថយន្ត ឆ្លង​ពី​ផ្លូវជាតិ​ចូល​លំនៅ​ដ្ឋា​ន ធ្វើ​ឡើង​ខុស​បច្ចេកទេស អាច​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង ជាយថាហេតុ ត្រូវ​បាន​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​ខេត្តកំពង់ឆ្នាំង សហការ​ជាមួយ​រដ្ឋបាល​ស្រុក​កំពង់ត្រឡាច ធ្វើការ​រុះរើ​ចេញ​ហើយ​នៅ​ថ្ងៃ​ទី 2 ខែកក្កដា ឆ្នាំ 2026 នេះ ។

លោក ឆាយ លា​ភា ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​ខេត្តកំពង់ឆ្នាំង​បាន​ឲ្យ​ដឹង​ថា លើ​កំណាត់​ផ្លូវជាតិ​លេខ 5 ត្រង់​ចំណុច​ទីរួមស្រុក​កំពង់ត្រឡាច មាន​ប្រជាពលរដ្ឋ​នាំ​គ្នា ដាក់​បេតុង ខ្លះ​ទៀត​ចាក់​បេតុង​តែ​ម្ដង​លើ​ផ្លូវជាតិ និង​ខ្លះ​ទៀត​ដាក់​ដែក សម្រាប់​ធ្វើ​ជា​ស្ពាន​ឆ្លង​ចូល​លំនៅ​ដ្ឋា​ន គឺ​ខុស​លក្ខណៈ​បច្ចេកទេស ដែល​នឹង​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ជាយថាហេតុ ។​លើស​ពី​នេះ ធ្វើ​ឱ្យ​បាត់បង់​សោ​ភណ្ឌ​ភាព ផ្លូវជាតិ​ដ៏​ស្រស់​ស្អាត ធ្វើ​ឲ្យ​មាន​ភាព​អាណា​ធិ​ប​តេ​យ្យ ត្រូវ​បាន​រុះរើ​ចេញ​ហើយ ដោយ​ខាង​មន្ទីរ​សាធារណការ​មាន​លោក ឈួ​រ ច័ន្ទ​ឬ​ទ្ធី អនុប្រធាន​មន្ទីរ​សាធារណៈការ​ដែល​ដឹក​ជញ្ជូន​ខេត្តកំពង់ឆ្នាំង បាន​ដឹកនាំ​ក្រុមការងារ សហការ​ជាមួយ​រដ្ឋបាល​ស្រុក​កំពង់ត្រឡាច ដឹកនាំ​ដោយ លោក កើត ម៉ាត់ អភិបាលរង​ស្រុក ដឹកនាំ​ក្រុមការងារ​និង​សមត្ថកិច្ច ចុះ​រើស​រើ​ចេញ​ទាំង​សងខាង​ផ្លូវជាតិ​លេខ 5 ចេញ​ហើយ​។

លោក​ប្រធាន​មន្ទីរ​សាធារណៈការ​និង​ដឹក​ជញ្ជូន​ខេត្តកំពង់ឆ្នាំង​បាន​បញ្ជាក់​ទៀត​ថា នៅ​មានការ​ធ្វើ​បែប​នេះ​តាម​បណ្ដា​ទីប្រជុំជន​ផ្សេង​ទៀត​ដូច​ជា ផ្សារ​ព្រៃ​ខ្មែរ ស្រុក​រលាប្អៀរ ផ្សារ​ពន្លៃ ស្រុក​បរិបូរណ៍ ជាដើម ប៉ុន្តែ​ទាំងនោះ​គឺ​មាន​តិចតួច​តែ​ប៉ុណ្ណោះ​មិន​ដូច​ស្រុក​កំពង់ត្រឡាច មាន​បរិមាណ​ច្រើន​លើសលប់ ដែល​ងាយ​នឹង​គ្រោះថ្នាក់​ចរាចរណ៍ ធ្វើ​ឱ្យ​បាត់បង់​សម្រាប់​ធ្នាប់ និង​សោ​ភ័​ណ្ឌ​ភាព ។​ជា​កិច្ច​បន្ត លោក​សំណូមពរ​ឲ្យ​អាជ្ញាធរ​ទាំងអស់​ចូលរួម​ទប់ស្កាត់ ការ​ធ្វើ​បែប​នេះ​ជា​បន្ត​ទៀត ព្រោះ​បើ​ពឹង​តែ​លើ​មន្ត្រី​ជំនាញ មិន​ងាយ​នោះ​ទេ ម្យ៉ាងវិញទៀត​ក៏​សូម​សំណូមពរ​បងប្អូន​ប្រជាពលរដ្ឋ​នៅ​តាម​ដងផ្លូវ ទី ប្រជុំជន​សូមកុំ​ដាក់​ដុំ​បេតុង ចាក់សាប​បេតុង និង​ដាក់​ដែក លើ​ដងផ្លូវ​ជាតិ​បែប​នេះ​គ្រោះថ្នាក់​ខ្លាំង​ណាស់​៕​

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>