អាសូរណាស់! ទើបមកទិញតុនិងពូកពីប៉ោយប៉ែតបម្រុងដឹកទៅផ្ទះ ស្រាប់តែជួបគ្រោះអកុសលក្រឡា.ប់រថយន្តសង្ក.ត់ស្លា.ប់អ្នកបើកបរ
- បន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ ៖ រថយន្តឆ្លាមដឹកពូកនិងកៅអី បើកលឿនធ្លាក់ផ្លូវ បណ្តាលឱ្យស្លាប់អ្នកបើកបរម្នាក់ នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៦ តាមផ្លូវជាតិលេខ៥ ស្ថិតភូមិសូរិយា ឃុំកូប ស្រុកអូរជ្រៅ។
មន្ត្រីនគរបាលចរាចរណ៍ស្រុកអូរជ្រៅបានប្រាប់ថា មុនពេលកើតហេតុ មានរថយន្តមួយគ្រឿងម៉ាកកាម៉ារីឆ្លាម ពាក់ស្លាក់លេខកំពង់ចាម 2C-7217 ដឹកកៅអី និងពូក បានបើកបរតាមផ្លូវជាតិលេខ៥ ក្នុងទិសដៅពីលិចមកកើត ក្នុងល្បឿនអាចរេចង្កូតធ្លាក់ផ្លូវ ទៅបុកដុំថ្មចិញ្ចើមផ្លូវ បណ្តាលឱ្យអ្នកបើកបរម្នាក់ស្លាប់ភ្លាមៗនិងកន្លែង ។
មន្ត្រីនគរបាលជំនាញបានបញ្ជាក់ថា៖ក្រោយពិនិត្យវាស់វែងគ្រោះថ្នាក់ចរាចរណ៍កើតឡើងបណ្តាលស្លាប់ម្នាក់និងខូចខាតរថយន្តធ្ងន់ធ្ងរគឺអ្នកបើកបររថយន្តមកពីទិញតុនិងពូកនៅក្រុងប៉ោយប៉ែត ក្នុងគោលបំណងដឹកទៅស្រុកបវិល ខេត្តបាត់ដំបង ស្រាប់តែជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍បើកឡានធ្លាក់ផ្លូវបណ្តាលក្រឡាប់សង្កត់ស្លាប់និងកន្លែង ។ ជនរងគ្រោះមិនស្គាល់អត្តសញ្ញាណនោះទេ តែត្រូវបានគេដឹងថា ជាអ្នកស្រុកបវិល។
មន្ត្រីនគរបាលជំនាញបានបញ្ជាក់ថា៖ក្រោយពិនិត្យវាស់វែងហើយសាកសពជនរងគ្រោះយកទៅទុកនៅវត្តទឹកថ្លា រង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យ ។ ដោយឡែករថយន្តយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោគ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមាជ័យ ៕




<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ