ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រញ្ជួយដី​នៅ​​វេណេ​ស៊ុយ​អេ​ឡា អ្នកស្លា.ប់កើនដល់២២៩៥នាក់​

3 ម៉ោង មុន

ប្រទេស​វេ​ណេ​ស៊ុ​យ​អេ​ឡា ៖ ក្រោយ​ការ​រញ្ជួយ​ដី​២​ស្ទើរ​ដំណាលគ្នា​កាលពី​ថ្ងៃ​ទី​២៤​មិថុនា​នៅ​ប្រទេស​វេ​ណេ​ស៊ុ​យ​អេ​ឡា យោង​តាម​អាជ្ញាធរ​ថា ចំនួន​អ្នក​ស្លាប់​ពេល​នេះ​បាន​កើន​ដល់​យ៉ាងតិច​២២៩៥​នាក់ និង​ជាង​១១.០០០​នាក់​រង​របួស​។ ចំណែក​មនុស្ស​ច្រើន​ពាន់​នាក់​នៅ​តែ​បាត់​ខ្លួន​។

ក្រោយ​ការ​រញ្ជួយ​ដី​នោះ​ពលរដ្ឋ​វេ​ណេ​ស៊ុ​យ​អេ​ឡា​ច្រើន​ពាន់​នាក់ កំពុង​ស្ថិត​ក្នុង​បណ្ដា​មជ្ឈមណ្ឌល​បណ្ដោះអាសន្ន ឬ​នៅ​ខាងក្រៅ​ទាំង​គ្មាន​ទឹក​ស្អាត​ក្នុង​ស្ថានភាព​លំបាកលំបិន​បំផុត​។ បណ្ដា​ពលករ​មនុស្សធម៌​ព្រមាន​ថា បណ្ដា​ផលវិបាក​នៃ​ការ​រញ្ជួយ​ដី​នេះ បណ្ដាល​ឲ្យ​ធ្ងន់ធ្ងរ​ដល់​វិបត្តិ​សុខាភិបាល​បើ​មិន​ត្រូវ​បាន​ដោះស្រាយ​ឲ្យ​បាន​ឆាប់រហ័ស​ទេ​នោះ​។ មនុស្ស​ច្រើន​នាក់​នឹង​ស្លាប់​ថែម​ទៀត​ក្នុង​បណ្ដា​ថ្ងៃ​និង​ស​ប្ដា​ហ៍​ខាង​មុខ​។

ក្នុង​ស្ថានភាព​សោកនាដកម្ម​អង្គការ​ស្បៀងអាហារ​ពិភពលោក​PAM កាលពី​ថ្ងៃ​ទី​៣០​មិថុនា បាន​អំពាវនាវ​រក​ជំនួយ​ដំបូង​ចំនួន​៥០​លាន​ដុល្លារ សម្រាប់​ចិញ្ចឹម​មនុស្ស​៥០០.០០០​នាក់ ក្នុង​រយៈពេល​៣​ខែ​។ ចំណែក​សហរដ្ឋអាមេរិក​បាន​បញ្ជូន​កង​ទាហាន​ច្រើន​នាក់​ទៅ​ជួយ​វេ​ណេ​ស៊ុ​យ​អេ​ឡា ដោយ​មក​ដល់​ថ្ងៃ​ទី​១​កក្កដា​ទាហាន​អា​មេ​រិ​ក​៩០០​នាក់​បាន​មក​ដល់​ប្រទេស​នេះ​រួច​ហើយ​។ អ្នកនាំពាក្យ​យោធា​អា​មេ​រិ​កមួយ​រូប​អះអាង​ថា​សមាជិក​១០០​នាក់​ថែម​ទៀត​នៃ​ក្រសួង​ការពារ​ប្រទេស​អា​មេ​រិ​ក ត្រូវ​បាន​ដាក់​ពង្រាយ​ដើម្បី​ជួយ​ក្នុង​ប្រតិបត្តិការ​សង្គ្រោះ​៕

epa13070217 Rescue workers search through a building damaged by an earthquake in La Guaira, Venezuela, 27 June 2026. EPA/Henry Chirinos (MaxPPP TagID: epalivenine175344.jpg) [Photo via MaxPPP]

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>

×