ប្រទេសក្រិក ៖ មនុស្សម្នាក់បានត្រូវស្លាប់ និង៤នាក់រងរបួសក្នុងការវាយប្រហារភេរវកម្ម កាលពីថ្ងៃទី១ កក្កដា ប្រឆាំងគេហដ្ឋានរបស់បណ្ដាមន្ត្រីនៃគណបក្សអភិរក្សនិយមកំពុងកាន់អំណាចក្រិក ។ ការស៊ើបអង្កេតមួយត្រូវបានបើកធ្វើដោយអយ្យការប្រឆាំងភេរវកម្ម។ មជ្ឈដ្ឋាននយោបាយក្រិកបានថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការវាយប្រហារទាំងនោះ ។

ការវាយប្រហារទាំងនេះ កើតមាននៅទីក្រុងTHESSALONIKE ភាគខាងជើងក្រិក។ ការវាយប្រហារធ្វើឡើងដោយគ្រឿងផ្ទុះច្នៃ ប្រឆាំងគេហដ្ឋានរបស់មន្ត្រី៣រូបនៃគណបក្សអភិរក្សនិយម គឺគណបក្សប្រជាធិបតេយ្យថ្មី កំពុងកាន់អំណាច។ តាមប៉ូលិសក្រិកថា ការវាយប្រកហារធ្វើឡើង នាព្រឹកព្រលឹមប្រឆាំងផ្ទះរបស់ប្រធានគណៈកម្មាធិការប្រតិបត្តិរបស់គណបក្សនោះ ផ្ទះរបស់អតីតសមាជិកសភាម្នាក់ និងផ្ទះរបស់អតីតបេក្ខនារីសភាមួយរូបនៃគណបក្ស។
តាមសេចក្ដីរាយការណ៍ថា ក្នុងការវាយប្រហារទាំងនេះ ក្រៅពីបណ្ដាលឲ្យមនុស្សម្នាក់ស្លាប់និងរបួស៤នាក់ រថយន្ត៤គ្រឿងក្នុងចំណតនៅផ្ទះរងការវាយប្រហារក៏ត្រូវភ្លើងឆាបឆេះដែរ ៕

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ