ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់នាយករង​សាលា​បឋម​សិក្សា​ថ្មពួក ពី​បទ​រំ.លោ.ភ.​សិស្ស​ថ្នូរ​​​នឹង​ពិន្ទុ​​ល្អចំណាត់​ថ្នាក់ខ្ពស់​​

3 អាទិត្យ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ មានការ​​ឃាត់ខ្លួន​នាយករង​សាលា​បឋម​សិក្សា​ថ្មពួក​ ជាប់ពាក់ព័ន្ធ​ពី​បទ​រំលោភ​ក្មេង​ស្រី​១២​ឆ្នាំ​ ជា​សិស្ស​ថ្នាក់​ទី​៦​ សម្រេច​រហូត១៣​ដង ថ្នូរ​នឹងការ​​ដាក់​ពិន្ទុ​ល្អ​ចំណាត់​ថ្នាក់ខ្ពស់​ រួម​និង​ទឹកប្រាក់ចំនួន​​៩​ម៉ឺន​រៀល​ ដែល​ការ​ឃាត់​ធ្វើឡើង​ថ្ងៃ​ទី​២៤ ខែឧសភា…

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ មានការ​​ឃាត់ខ្លួន​នាយករង​សាលា​បឋម​សិក្សា​ថ្មពួក​ ជាប់ពាក់ព័ន្ធ​ពី​បទ​រំលោភ​ក្មេង​ស្រី​១២​ឆ្នាំ​ ជា​សិស្ស​ថ្នាក់​ទី​៦​ សម្រេច​រហូត១៣​ដង ថ្នូរ​នឹងការ​​ដាក់​ពិន្ទុ​ល្អ​ចំណាត់​ថ្នាក់ខ្ពស់​ រួម​និង​ទឹកប្រាក់ចំនួន​​៩​ម៉ឺន​រៀល​ ដែល​ការ​ឃាត់​ធ្វើឡើង​ថ្ងៃ​ទី​២៤ ខែឧសភា ឆ្នាំ​២០២៤​នៅ​អធិ​ការ​ដ្ឋាន​​នគរបាល​ស្រុក​ថ្មពួក ​។

លោក​វរសេនីយ៍ទោ ឈឿ​ន គឹ​ម​ឈុ​ន អធិការ​នគរបាល​ស្រុក​ថ្មពួក​បាន​ប្រាប់​ថា​ ​ពិតជា​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ មន្ត សុ​មិត្ត ភេទ​ប្រុស​ អាយុ​៥៣​ឆ្នាំ ​(​ជា​នាយករង​សាលា​បឋម​សិក្សា​ថ្មពួក​)​​​រស់នៅ​ភូមិ​អណ្តូង​ខ្លុង ឃុំ​គំរូ ស្រុក​ថ្មពួក ដែល​ចោទប្រកាន់​ពី​បទ​រំលោភ​សេព​សន្ថវៈលើ​ក្មេង​ស្រី​រង​គ្រោះម្នាក់ ​​អាយុ​១២​ឆ្នាំ ​(​ជា​សិស្ស​ថ្នាក់​ទី​៦) ​។

លោកស្រី​ឧត្តមសេនីយ៍ត្រី ឌី សុ​ជាតិ ស្នងការ​រង​ទទួល​បន្ទុក​ការងារ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និង​ការពារ​អ​នី​ត​ជន​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថា ​៖​ក្រោយ​ទទួល​ពាក្យបណ្តឹង​ឈ្មោះ ទឹម ញ៉ា​ន ភេទ​ប្រុស ​អាយុ​៦២​ឆ្នាំ ​បាន​ប្តឹង​ឈ្មោះ មន្ត សុ​មិត្ត ភេទ​ប្រុស​ អាយុ​៥៣​ឆ្នាំ ​(​មុខ​របប​ជា​នាយករង​សាលា​បឋម​សិក្សា​ថ្មពួក​)​ រស់នៅ​ភូមិ​អណ្តូង​ខ្លុង ឃុំ​គំរូ ស្រុក​ថ្មពួក ពី​បទ​លួង​ចៅស្រី​របស់​គាត់​​មាន​អាយុ​១២​ឆ្នាំ ​រៀន​ថ្នាក់​ទី​៦​ សា​លាប​ឋ​សិក្សា​ថ្មពួក ​ដែល​ឪពុក​ធ្វើ​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ ​រស់នៅ​ជាមួយ​លោកតា​ និង​លោកយាយ​។

លោកស្រី​បាន​បញ្ជាក់​ថា ការប្តឹង​ចោទប្រកាន់​ពី​បទ​រំលោភ​សេព​ស​ន្ទ​វៈ​បាន​សម្រេច​ចំនួន​១៣​ដង​ដែល​ប្រព្រឹត្ត​នៅ​អំឡុង​ខែមេសា ឆ្នាំ​២០២៤ ​រំលោភ​បាន​ចំនួន​៦​ដង​នៅ​អំឡុង​ខែឧសភា ឆ្នាំ​២០២៤ រំលោភ​បាន​ចំនួន​៧​ដង ​ដែល​ទូរស័ព្ទ​ណាត់​ទៅ​រំលោភ​ក្នុង​បណ្តា​ល័យ​សាលា​បឋម​សិក្សា​ថ្មពួក​ដែល​ថ្នូរ​និង​ពិន្ទុ​ល្អ ចំណាត់​ថ្នាក់ខ្ពស់ និង​អោយ​លុយ​សរុប​៩​ម៉ឺន​រៀល​។

លោកស្រី​ឧត្តមសេនីយ៍ត្រី ឌី សុ​ជាតិ បាន​បញ្ជាក់​ថា​៖ ​ក្រោយ​ទទួល​ពាក្យបណ្តឹង​ពី​អាណា​ព្យា​បាល​ជន​រង​គ្រោះ​ កម្លាំង​អធិការ​នគរបាល​ស្រុក​ថ្មពួក​បាន​ឃាត់ខ្លួន​ជនសង្ស័យ​​​បញ្ជូន​មក​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ ​ដើម្បី​អនុវត្ត​នីតិវិធី​បន្ត ។

ក្នុងនោះ ​ខាងដើមបណ្តឹង​ប្តឹង​ បានទាមទា​រសំណង​ជា​ទឹកប្រាក់​ចំនួន​៦​ម៉ឺន​ដុល្លា​រ និង​អោយ​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ ។

មានព័ត៌មានបន្ថែម កោះសន្តិភាពនឹងផ្សាជូនបន្ត ។

អត្ថបទសរសេរ ដោយ