ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួនអតីតថៅកែលាង​ឡានយីហោ«ពេញចិត្ត»នៅក្រុងព្រះសីហនុ​

3 អាទិត្យ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ កម្លាំងកងអាវុធហត្ថ នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ បានចាប់ខ្លួនបុរសម្នាក់អតីតជាថៅកែលាងរថយន្តយីហោ «ពេញចិត្ត» នៅក្រុងព្រះសីហនុ បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ…

​រាជធានីភ្នំពេញ ៖ កម្លាំងកងអាវុធហត្ថ នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ បានចាប់ខ្លួនបុរសម្នាក់អតីតជាថៅកែលាងរថយន្តយីហោ «ពេញចិត្ត» នៅក្រុងព្រះសីហនុ បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីជួលរថយន្តអ្នកដទៃយកទៅប្រើប្រាស់ បើកបរធ្លាក់ចូលប្រឡាយទឹក បណ្តាលឲ្យខូចខាតខ្ទេចខ្ទីរ និងគេច​វេសមិនព្រមចូលខ្លួនដោះស្រាយចំពោះការខូចខាតរដ្ឋប្បវេណី ។

ជនជាប់ចោទឈ្មោះ ជ រដ្ឋា ភេទប្រុស អាយុ៣៩ ឆ្នាំ មុខរបរមុនចាប់ខ្លួន អតីតជាថៅកែលាងរថ​យន្តយីហោ «ពេញចិត្ត» នៅក្រុងព្រះសីហនុ មានទីលំនៅបច្ចុប្បន្នផ្ទះលេខ៦៦០ ផ្លូវជាតិលេខ៥ ភូមិគ្រោលគោ សង្កាត់គីឡូម៉ែត្រ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេ ញ ។

ការចាប់បញ្ជូនខ្លួនអតីតថៅកែ​លាងរថយន្តពេញចិត្តក្រុងព្រះសីហនុខាងលើនេះ គឺសមត្ថកិច្ចបានអនុវត្ថតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលា​ដំបូងរាជធានីភ្នំពេញ និងយោងទៅលើពាក្យបណ្តឹងរបស់ឈ្មោះ តេង ចាន់ ភេទប្រុស អាយុ៥៤ ឆ្នាំ ជាដើមបណ្តឹងរដ្ឋប្បវេណី ។

តាមពាក្យបណ្តឹងបានបញ្ជាក់ថា កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ ឈ្មោះ ជ រដ្ឋា បានទៅជួលរថយន្ត១ គ្រឿង ម៉ាក TOYOTA LANDCRUISER ពីដើមបណ្តឹង រួចហើយជនសង្ស័យបានជួលបន្តឲ្យទៅជនជាតិចិតម្នាក់ឈ្មោះ YU RENREN ដើម្បីយកទៅប្រើប្រាស់ជាប្រយោជន៍ផ្ទាល់ខ្លួន ។

តាមកិច្ចសន្យាជួលនោះបានកំណត់រយៈពេល៦ ខែ ដោយគិតចាប់ពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ និងបានព្រមព្រៀងគ្នាអំពីតម្លៃឈ្នួលចំនួន ១ ៥០០ ក្នុង១ ខែ ។ បន្ទាប់ពីធ្វើកិច្ចសន្យាជួលរួចហើយឈ្មោះ YU RENREN ដែលជាជាតិចិន បានយករថយន្តនោះទៅប្រើប្រាស់ជារៀងរាល់ថ្ងៃ ។

ក្រោយមកទៀតជនជាតិចិននោះ បានបើកបររថយន្តបង្កឲ្យមានគ្រោះថ្នាក់ចរាចរ ដោយក្រឡាប់ធ្លាក់ចូលប្រឡា យទឹក ធ្វើឲ្យខូចខាតរថយន្តយ៉ាងធ្ងន់ធ្ងរ ។ ពេលរថយន្តជួបគ្រោះ ថ្នាក់ក្រឡាប់ធ្លាក់ចូលប្រឡាយទឹកបែបនោះ ឈ្មោះ ជ រដ្ឋា និងឈ្មោះ YU RENREN មិនបានជូនដំណឹងឲ្យម្ចាស់រថយន្តដឹងទេ ដែលបុគ្គលទាំងពីរនាក់នេះបានសមគំនិតគ្នា ព្យាយាមលាក់បាំងពីការពិត ហើយបានយករថយន្តនោះទៅធ្វើការជួសជុលនៅយាន ដ្ឋានមួយកន្លែង មិនឲ្យម្ចាស់ដើមបានដឹងទៀតផង ។

ពាក្យបណ្តឹងបានបញ្ជាក់ទៀតថា ក្រោយពីរថយន្តជួសជុលរួចហើយឈ្មោះ ជ រដ្ឋា បានយករថយន្តនេះទៅប្រគល់ឲ្យម្ចាស់ដើមវិញ ដោយមិនបានប្រាប់ថា រថយន្តក្រឡាប់ធ្លាក់ចូលប្រឡាយទឹកនោះទេ ប៉ុន្តែដោយសារជាជនរងគ្រោះស្ទាត់ជំនាញ ខាងមើលទឹកថ្នាំនិងភិនភាគរថយន្តខុសរូបរាងពីធម្មតា ក៏ចាប់ផ្តើមសង្ស័យ និងបានស្រាវជ្រាវរហូតទាក់ទងដល់កន្លែងជួសជុល​រថយន្ត ទើបត្រូវបានក្រុមជាងប្រាប់ពីការពិត និងបង្ហាញរូបភាពពេលរថយន្តក្រឡាប់ទៀតផង ។

តាមរយៈសាក្សីជាងជួលជុលរថយន្តបញ្ជាក់យ៉ាងច្បាស់ថា ឈ្មោះ ជ រដ្ឋា និងឈ្មោះ YU RENREN ជាជនជាតិចិន ពិតជាបានធ្វើឲ្យខូចខាតដោយចេតនា និងសមគំនិតគ្នា លួចលាក់យករថយន្តទៅជួសជុល ដើម្បីបំភាន់ការពិត ដើមបណ្តឹងបានព្យាយាមទាក់ទងទៅភាគីទាំង២ នាក់ឲ្យចូលខ្លួនមកដោះស្រាយសំណងរដ្ឋប្បវេណីក្រៅប្រពន្ធច្បាប់ ប៉ុន្តែជនសង្ស័យមិនព្រមចូលខ្លួនទេ ថែមទាំងគេចវេសទៀតផង ដូច្នោះបានជាដើមបណ្តឹងប្តឹងសមត្តកិច្ចពីបទ”រំលោភលើទំនុកចិត្ត និងធ្វើឲ្យខូចខាតដោយចេតនា”ឲ្យជួយចាត់ការតាមផ្លូវច្បាប់តែម្តងទៅ ។

ពាក្យបណ្តឹងរបស់ជនរងគ្រោះ បានទាមទារប្រាក់ក្នុងការខូចខាតរថយន្តមួយគ្រឿងតម្លៃ ៥៥ ០០០ ដុល្លារអាមេរិក និង ជម្ងឺចិត្តបូកទាំងសេវាកម្មមេធាវីការពារក្តី ចំនួន ២០០ ០០០ ០០០ (ពីរយលានរៀល) ។ ជនសង្ស័យកំពុងស្ថិតក្នុងដំណាក់កាលបើកការស៊ើបសួរ ប៉ុន្តែទំនងគ្មានលទ្ធភាពអាចរកប្រាក់សងដើមបណ្តឹង ឬតម្កល់ដើម្បីធានាខ្លួនបាននៅក្រៅឃុំនោះទេ ដូច្នោះវាសនា និងអាចទៅដេកក្នុងពន្ធនាគារមួយរយៈ ៕ ​​

អត្ថបទសរសេរ ដោយ