ស្រុកព្រៃនប់ ៖ ក្រោយពីមានការយកចិត្តទុកដាក់ខ្ពស់ ជាពិសេស ការជំរុញនិងលើកទឹកចិត្តពីសំណាក់ថ្នាក់ដឹកនាំខេត្ត ស្រុក លោកគ្រូ អ្នកគ្រូ ភាពក្រីក្រមិនអាចកម្រិតវាសនាក្មេងស្រីម្នាក់ ឱ្យធ្លាក់ទៅក្នុងរណ្ដៅអវិជ្ជាឡើយ ។

ពីក្មេងក្រីក្រម្នាក់រៀននៅវិទ្យាល័យ ហ៊ុន សែនវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាងយក
ការសិក្សាជាធំប្រឹងតស៊ូ ទោះក្នុងជីវភាពគ្រួសារធ្លាក់ដល់កម្រិតណាក៏ដោយ ក៏នាងខំប្រឹងហូតប្រឡងជាប់និទ្ទេសA ធ្វើឲ្យថ្នាក់ដឹកនាំអាជ្ញាធរមូលដ្ឋានលោកគ្រូ អ្នកគ្រូ សម្ដែងការកោតសរសើរ និងគាំទ្រជាកម្លាំងចិត្តបន្តបន្ទាប់ រហូតបានទទួលលទ្ធផលវិជ្ជមាន ដោយនាងបានប្រឡងជាប់ជាគ្រូបង្រៀនកម្រិតមូលដ្ឋានកាលពីពេលថ្មីៗនេះ ។

ក្មេងស្រីកំសត់នោះ គឺកញ្ញា ភាព ស្រីណាត់ សព្វថ្ងៃនាងរស់នៅជាមួយជីដូន ដែលមានរបរស៊ីឈ្នួលលាងចានឱ្យគេ មានទីលំនៅភូមិវាលមាស ឃុំវាលរេញស្រុកព្រៃនប់ខេត្តព្រះសីហនុ ពាក្យមួយឃ្លាប្រកបទៅដោយអត្ថន័យខ្ពស់ចំពោះអ្នកក្រនោះគឺ «ការទៅរៀនមិនសំខាន់ទាល់តែមានលុយនោះទេ ឱ្យតែបានទៅរៀន.ទោះអត់អ្វីអត់ទៅ»។

នាងប្រឡងជាប់គ្រូឯកទេស ជីវវិទ្យា ១២បូក៤ ដែលត្រូវសិក្សានៅរាជធានីភ្នំពេញ៤ឆ្នាំ។ ពេលរៀនចប់គរុកោសល្យ នាងនឹងចេញទៅបង្រៀននៅអនុវិទ្យាល័យកោះតូច ស្ថិតក្នុងខេត្តព្រះសី
ហនុ។

សូមរំលឹកឡើងវិញថា បើតាម លោក ងៀម ស៊ីដារា នាយកវិទ្យាល័យ ហ៊ុន សែនវាលរេញ ដែលជាសាលានាងបានរៀនបានអោយដឹងថា ពេលដែលប្រឡងជាប់និទ្ទេសA ធ្វើឲ្យថ្នាក់ដឹកនាំអាជ្ញាធរមូលដ្ឋានលោកគ្រូអ្នកគ្រូ សម្ដែងការកោតសរសើរ ហើយក៏បានចុះទៅដល់លំនៅឋានដ៍កំសត់ផ្ទាល់ ជូនជាថវិកា ជាពិសេស ការផ្តល់កំលាំងចិត្តពីក្រុមការងារចុះជួយខេត្ត ថ្នាក់ដឹកនាំខេត្រស្រុក និងមូលដ្ឋានភូមិឃុំ ជាមួយ និងការផុសសសើរតាមរយៈហ្វេសបុកផ្ទុះកក្រើកពេញបណ្តាញសង្គម រហួតជាទីចាប់អារម្មណ៍តាមដានពីវាសនានាង រហូតមកដល់ពេលនេះនាងបានសំរេចបំណង ហើយក៍ជាការអស់ចំងល់ ពីក្រប់មជ្ឈានផងដែរ ។




ចែករំលែកព័តមាននេះ