ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ោង២រសៀលថ្ងៃនេះ នឹងបង្ហាញមុខ​ក្រុម​ក្មេង​ទំ.នើ.ង​ប្រើ​ដា.វចំនួន​​២០នាក់

3 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្តិចទៀត​នេះ ​វេលា​ម៉ោង​២រសៀល​ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០២៥ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ធ្វើការ​បង្ហាញមុខ​ក្មេង​ស្ទាវ​១​ក្រុម​ប្រមាណ​២០នាក់​ដែល​សមត្ថកិច្ច​មូលដ្ឋាន​តាម​បណ្តា​ខណ្ឌ និង​ការិយាល័យ​ជំនាញ​បង្ក្រាប​ក្នុង​ពេល​ថ្មី​ៗ​នេះ ។…

រាជធានី​ភ្នំពេញ ៖ បន្តិចទៀត​នេះ ​វេលា​ម៉ោង​២រសៀល​ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០២៥ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ធ្វើការ​បង្ហាញមុខ​ក្មេង​ស្ទាវ​១​ក្រុម​ប្រមាណ​២០នាក់​ដែល​សមត្ថកិច្ច​មូលដ្ឋាន​តាម​បណ្តា​ខណ្ឌ និង​ការិយាល័យ​ជំនាញ​បង្ក្រាប​ក្នុង​ពេល​ថ្មី​ៗ​នេះ ។

ការ​បង្ហាញមុខ​ក្រុម​ក្មេង​ទំនើង​នោះ ​ធ្វើ​ឡើង​ដោយ​លោក​ឧត្តមសេនីយ៍ត្រី ប៊ុ​ន សត្យា ស្នងការ​រង ទទួល​ផែន​ព្រហ្មទណ្ឌ ក្រោម​ការ​អនុញ្ញាតិ​ពី​លោក​ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​ទាំង​២០ នាក់​នោះ​ត្រូវ​បាន​សម្ត្ថកិច្ច​ជំនាញ​នគរបាល​រាជធានី​ភ្នំពេញ បើក​កិច្ច​ប្រ​តិ​បត្ត​ការ​បង្ក្រាប​ថ្ងៃ​ទី​២៣ និង ថ្ងៃ​២៤ ខែ​៥ ឆ្នាំ​២០២៤ ជាប់​ពាក់​ពន្ធ ក្រុម​ក្មេង​ទំនើង កាន់កាប់​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត និង​បង្ក​ឡើង​ដោយ​ហឹ​ង្សា ។
.​ទី​១ ខណ្ឌ​សែន​សុខ ១ ករណី ឃាត់ ២​នាក់
.​ទី​២ ខណ្ឌដង្កោ ១ ករណី ឃាត់ ៧​នាក់
.​ទី​៣ ខណ្ឌចំការមន ១ ករណី ឃាត់ ១​នាក់ (​កាន់កាប់​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត ដាវ )
.​ទី​៤ ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ១​ករណី ៨​នាក់
.​ទី​៥ ខណ្ឌ​ពោ​ធ​សែន​ជ័យ ១​ករណី ២​នាក់ (​កានកាប់​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត ដាវ )
ដកហូត​វត្ថុ​តាង ១​ចំនួន ដូច​ជា ដាវ កាំបិត ដំ​ថ្ម ។

ជាមួយ​នោះ​ផង​ដែរ​លោក​ឧត្តម​សេនី​ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​បន្ថែម​ថា តាម​សង្គម​តេ​ឡេ​ក្រាម​ប្រាប់​កោះសន្តិភាព​ដឹង​ថា ក្នុង​នាមរូប​លោក ជា​អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ដាក់​បទបញ្ជា​ទៅ​អធិការ​ខណ្ឌ​ទាំង​១៤ និង​ផែន​នគរបាល​សេដ្ឋកិច្ច​ឲ្យ​ចុះ​ស្រាវជ្រាវ​តាម​មូលដ្ឋាន ដែល​អាច​មាន​លួច​ផលិត​នាំ​ចូល លក់ ដាវ​សា​ម៉ូ​រ៉ាវ ដោយ​គ្មាន​ច្បាប់​អនុញ្ញាតិ គឺ​ឲ្យ​ណែនាំ​ប​ញ្ឍ​ប់ ឬ​មួយ​បើសិនជា​មានការ​ចាំបាច់​គោរព​ស្នើ​សុំ​ធ្វើការ​ដកហូត​ដាវ​សា​ម៉ូ​រ៉ាវ​នេះ ៕ ​

អត្ថបទសរសេរ ដោយ