ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនបរទេស​ម្នាក់​មិនដឹង​មាន​វិបត្តិ​អ្វី​ទេ លោត​ពីលើ​ជាន់​ទី​១៧ នៅ​សណ្ឋាគារ​មួយ​កន្លែងក្នុងសង្កាត់​វត្ត​ភ្នំ បាត់បង់​ជីវិត

6 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ជនបរទេស វ័យ​ចំណាស់​ម្នាក់ មិនដឹង​មាន​វិបត្តិ​អ្វី​នោះ​ទេ បាន​លោត​ពី​ជាន់​ទី​១៧ នៅ​សណ្ឋាគារ​មួយ​កន្លែង ចុះ​មក​ក្រោម បណ្ដាល​ឲ្យ​ស្លាប់​ភ្លាម​ៗ ។…

រាជធានី​ភ្នំពេញ ៖ ជនបរទេស វ័យ​ចំណាស់​ម្នាក់ មិនដឹង​មាន​វិបត្តិ​អ្វី​នោះ​ទេ បាន​លោត​ពី​ជាន់​ទី​១៧ នៅ​សណ្ឋាគារ​មួយ​កន្លែង ចុះ​មក​ក្រោម បណ្ដាល​ឲ្យ​ស្លាប់​ភ្លាម​ៗ ។

ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១​រសៀល​ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​២០២៥ ចំណុច​សណ្ឋាគារ អិ​ច វ័ន លើ​បណ្តោយ​ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ សង្កាត់​វត្ត​ភ្នំ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។

ជន​រង​គ្រោះ នៅ​មិន​ទាន់​ស្គាល់ឈ្មោះ​នៅឡើយ ភេទ​ប្រុស អាយុ​ប្រហែល​៥០​ឆ្នាំ ជនជាតិ​បរទេស មាន​សម្បុរ​ស ស្លៀកខោ​ជើង​ខ្លី ព​ណ៍​ត្រេ​អ៊ី ពាក់​អាវយឺត​ដៃខ្លី ព​ណ៍​ស ទើបតែ​មក​ជួល ដើម្បី​ស្នាក់​នៅ​ចំណុច​ទីតាំង​កើតហេតុ ។

ប្រភព​ព័ត៌មាន​ពី​មន្ត្រី​ជំនាញ បានអោយ​ដឹង​ថា មុន​កើតហេតុ មាន​ជនបរទេស វ័យ​ចំណាស់​ម្នាក់ គេ​មិនដឹង​ថា មាន​វិបត្តិ​អ្វី​នោះ​ឡើយ បាន​ដើរ​តាម​ផ្លូវ រួច​ក៏​ដើរ​ចូល​ទៅ​កាន់​សណ្ឋាគារ អិ​ច វ័ន ហើយ​ធ្វើការ​ជួល​បន្ទប់ ដើម្បី​ស្នាក់​នៅ​ជាន់​ទី​១៧ ។ លុះ​មួយសន្ទុះ​ក្រោយមក ក៏​លោត​ចុះ​មក​ក្រោម បណ្តាល​អោយ​បែកក្បាល​ស្លាប់​តែ​ម្តង​។ ភ្លាម​ៗ ប្រជាពលរដ្ឋ​បាន​ប្រញាប់​រាយការណ៍​ជូន​សមត្ថកិច្ច​មូលដ្ឋាន ដើម្បី​ចុះ​មក​ហ៊ុម​ព័ទ្ធ​ទីតាំង​ខាងលើ​ផង​ដែរ ។

ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន រួម​នគរបាល​ជំនាញ​កោសល្យវិច័យ​សព ដើម្បី​សន្និដ្ឋាន​ស្វែងរក​មូលហេតុ​ផង​ដែរ រួច​បាន​យក​ទៅ​វត្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ