ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លើង​ឆេះ​កុដិ​អស់​៤​ល្វែង​ស្មើ​​​៧​បន្ទប់ នៅ​​សល់​តែផេះ

3 អាទិត្យ មុន
  • សៀមរាប

ខេត្តសៀមរាប ​៖​ ករណី​អគ្គិភ័យ​ «ភ្លើង​ឆេះ​កុដិ​លោកសង្ឃ​» បណ្តាល​ឱ្យ​ខូចខាត​ទាំងស្រុង នៅ​អគារ​ឈើ​(​កុដិ​)​ចំនួន៤​ល្វែង ស្មើ​និង៧​បន្ទប់ ទំហំ​ទទឹង​៤​ម៉ែត្រ × បណ្ដោយ​៣០​ម៉ែត្រ…

ខេត្តសៀមរាប ​៖​ ករណី​អគ្គិភ័យ​ «ភ្លើង​ឆេះ​កុដិ​លោកសង្ឃ​» បណ្តាល​ឱ្យ​ខូចខាត​ទាំងស្រុង នៅ​អគារ​ឈើ​(​កុដិ​)​ចំនួន៤​ល្វែង ស្មើ​និង៧​បន្ទប់ ទំហំ​ទទឹង​៤​ម៉ែត្រ × បណ្ដោយ​៣០​ម៉ែត្រ កម្ពស់​សសរ ៧០​សង់ទីម៉ែត្រ ប្រក់​ស័ង្កសី បន្ទប់​ជា​ជួរ​ជាប់​ៗ​គ្នា (​មាន​ដាក់​សន្លឹក​ឈើ​ក្រោម​កុដិ​ផង​)​បង្ក​ការ​ភ្ញាក់ផ្អើល​ពេញ ក្នុង​វត្ត រហូត​ដល់​សមត្ថកិច្ច សំណាងគ្មានមនុស្សរង​របួស​ឡើយ​។

ហេតុការណ៍​ឆេះ​កុ​ដ្ឋ លោកសង្ឃ​នោះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​១៦​និង​០០​នាទីរសៀល​ថ្ងៃ​ទី​២៣ ខែឧសភា ឆ្នាំ​២០២៤ ត្រង់​ចំណុច​ទីតាំង​វត្ត​គោក​ខ្ពស់​ស្ថិត​ក្នុង ភូមិ​កំភេម ឃុំ​កែវ​ព​ណ៍ ស្រុក​ពួក ខេត្តសៀមរាប​។

បើ​តាម​ប្រសាសន៍​របស់ លោករ​សេនីយ៍​ឯក ទេព ពុំ សែន អធិការ​ស្រុក​ពួក បាន​ប្រាប់​នៅ​វេលា​ម៉ោង ៩ និង ៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៤​ខែឧសភា​ឆ្នាំ​២០២៤​នេះ​ថា ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​យើង​ទទួល​បាន​ព័ត៌មាន​ពី​ព្រះសង្ឃ និង​អាជ្ញាធរ​ភូមិ កម្លាំង​យើង​បាន​ចុះ​ត្រួតពិនិត្យ​នៅ​កន្លែង​កើតហេតុ ឃើញ​ថា​: មានការ​ឆេះ​ខូចខាត​ទាំងស្រុង អាគារ​ឈើ​(​កុដិ​)​ចំនួន ៤​ល្វែង ស្មើ​និង ៧​បន្ទប់ ទំហំ​ទទឹង​៤​ម៉ែត្រ × បណ្ដោយ​៣០​ម៉ែត្រ កម្ពស់​សសរ​៧០​សង់ទីម៉ែត្រ ប្រក់​ស័ង្កសី បន្ទប់​ជា​ជួរ​ជាប់​ៗ​គ្នា (​មាន​ដាក់​សន្លឹក​ឈើ​ក្រោម​កុដិ​ផង​)​។

លោក បញ្ជាក់​ថា ករណី​ឆេះ នេះ បណ្តាល​ឱ្យ​មាន​.​កា​ខូចខាត ដូច​ជា​ឆេះ​ឈើ​សម្រាប់​ទុក​ធ្វើ​ពិ​ដាន​សាលា ចំនួន ១២០០ សន្លឹក​។ -​ឆេះ​ចំរៀក​ឈើ​ត្នោតចំនួន ២០០​សន្លឹក​-​និង ឆេះ​សម្ភារៈ​របស់​ព្រះសង្ឃ​ប្រើប្រាស់​មួយ​ចំនួន​ទៀត​។ លោក បញ្ជាក់​ទៀត​ថា បន្ទាប់​ពី​មានការ​ឆេះ​កុ​ដ្ឋ​នោះ ត្រូវ​បានការ​អន្តរាគមន៍ ពី​ព្រះសង្ឃ​ក្នុង​វត្ត​បាន​ជួយ​ពន្លត់ភ្លើង ដោយ​ប្រើ​ម៉ូ​ទ័​រ​បូមទឹក​បាញ់​ពន្លត់
ភ្លើង​បាន​រលត់ ដោយ​រថយន្ត​អគ្គី​ភ័យ​ពុំ​បាន​ចេញ​អន្តរាគមន៍​ទេ​។

-​ផ្អែក​តាម​ស្ដាប់​ការ​បំភ្លឺ របស់​ព្រះសង្ឃ នៅ​ក្នុង​ទីនោះ មាន​សង្ឃដីកា ថា​: ការ​សន្និដ្ឋាន​បឋម​ភ្លើង​ឆេះ​ផ្ដើម​ចេញពី​ក្មេង​លេង​ភ្លើងទៀន​នៅ​លើ​កុ​ដ្ឋ​ឬ​ឆេះ​ចេញពី​កុដិ​ព្រះសង្ឃ​ដែល​បាន​សឹង​នៅ ដែល​មាន​ដោត​ជាប់​ឌុ​យ​កង្ហារ​ទៅ​ពីរ​ប្រ៊ី​ភ្លើង​ចំនួន​២ ហើយ​ព្រះសង្ឃ​ក៏​បាន​នៅ​មុខ​បន្ទប់​ឃើញ​ភ្លើង​ឆេះ​ដែរ​។

បច្ចុប្បន្ន សមត្ថកិច្ច​យើង​បន្ត​ការ​ស្រាវជ្រាវ​នៅ​ព្រឹក​ថ្ងៃ ទី​២៤​ខែ ឧសភា ឆ្នាំ​២០២៤ ឃើញ ថា ករណី ឆេះ កុ​ដ្ឋ លោក សង្ឃ នេះ បើ​គិត​ជា ទឹកប្រាក់ អស់​ទឹកប្រាក់ ប្រមាណជា៥ ម៉ឺន​ដុល្លារ សហ​អា​មេ​រិ​ក​៕​​

អត្ថបទសរសេរ ដោយ