ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចន្លោះ​ពេល​១​ម៉ោង​ ប្រទះ​ឃើញ​គ្រា.ប់​យុទ្ធ​ភ​ណ្ឌ​២កន្លែង​ក្នុង​ក្រុង​បាត់ដំបង

3 អាទិត្យ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​៖ គ្រាប់​យុទ្ធ​ភណ្ឌ​ជា​ច្រើន​គ្រាប់​ ត្រូវ​បាន​មន្ត្រី​ស៊ី​ម៉ាក់ និងកម្មករ​កាយ​ប្រព័ន្ធ​លូ​ប្រទះឃើញនៅ​កន្លែង​ផ្សេង​គ្នា កាលពី​ព្រឹក​ថ្ងៃ​ទី២៤ ឧសភា នៅ​ក្នុង​ក្រុង​បាត់ដំបង ​។ នេះ​បើ​តាម​សេចក្ដី​រាយ​ការ​ណ៍ពី​សមត្ថកិច្ច​។ សេចក្ដី​រាយ​ការ​ណ៍​បាន​ឲ្យ​ដឹង​ថា…

ខេត្តបាត់ដំបង​៖ គ្រាប់​យុទ្ធ​ភណ្ឌ​ជា​ច្រើន​គ្រាប់​ ត្រូវ​បាន​មន្ត្រី​ស៊ី​ម៉ាក់ និងកម្មករ​កាយ​ប្រព័ន្ធ​លូ​ប្រទះឃើញនៅ​កន្លែង​ផ្សេង​គ្នា កាលពី​ព្រឹក​ថ្ងៃ​ទី២៤ ឧសភា នៅ​ក្នុង​ក្រុង​បាត់ដំបង ​។ នេះ​បើ​តាម​សេចក្ដី​រាយ​ការ​ណ៍ពី​សមត្ថកិច្ច​។

សេចក្ដី​រាយ​ការ​ណ៍​បាន​ឲ្យ​ដឹង​ថា នៅ​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី ២៤ ឧសភា ក្រុម​កម្មករ ដែល​ប្រើ​គ្រឿង​ចក្រ​កាយ​ប្រព័ន្ធ​លូ​នៅ​ចំណុច​ភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ បាន​ប្រទះ​ឃើញ​គ្រាប់​យុទ្ធ​ភ​ណ្ឌ​ចំនួន​០៣​គ្រាប់ ដែល​ជា​ប្រភេទ​គ្រាប់ B-40​ ។

ដោយឡែក ​គ្រាប់​យុទ្ធ​ភណ្ឌដែល​មន្ត្រី​ជំនាញ​ស៊ី​ម៉ាក់​រាវរក​ឃើញ ស្ទើរតែ​ដំណាលគ្នា​ដែរ នៅ​ម៉ោង​៩​ព្រឹក​ថ្ងៃ​ដដែល កម្លាំង​អង្គភាព​ស៊ី​ម៉ាក់​បាន​រាវរក​ឃើញ​គ្រាប់កាំភ្លើង​នេះ​ជា​ច្រើន​គ្រាប់ នៅ​លើ​ដី​មួយ​កន្លែង ក្នុងភូមិ​រំចេក​៤ សង្កាត់​រតនៈ​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា គ្រាប់​យុទ្ធ​ភណ្ឌ​ដែល​មន្ត្រី​ជំនាញ​ស៊ី​ម៉ាក់​រក​ឃើញ​នោះ​មាន គ្រាប់​ធុន​៦០​ម​.​ម ចំនួន​១៥​គ្រាប់​, ក្បាល​បំផ្ទុះ​គ្រាប់​ធុន​៦០​ម​.​ម ចំនួន​១៥​គ្រាប់​, គ្រាប់បែក​ប្រភេទ ៨២-២ ចំនួន​០១​គ្រាប់ និង គ្រាប់​B-40 ចំនួន​០៣​គ្រាប់​។

បើ​តាម​សមត្ថកិច្ច​បាន​បញ្ជាក់​ថា គ្រាប់​យុទ្ធ​ភ​ណ្ឌ​ទាំង​នេះ ត្រូវ​បាន​កម្លាំង​ស៊ី​ម៉ាក់​រាវរក​ឃើញ​ពេលធ្វើការ​បោសសំអាត​លើ​ផ្ទៃដី​មួយ​កន្លែង ដើម្បី​សាងសង់​អគារ​សាល​ប្រជុំ​។ មន្ត្រី​ស៊ី​ម៉ាក់​បាន​ប្រមូល​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​ទាំងនេះ​ទៅ​រក្សា​ទុក ដើម្បី​រៀបចំ​កំទេច​ចោល​៕ ​

អត្ថបទសរសេរ ដោយ