ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លំនៅ​ឋាន​ប្រជាពលរដ្ឋ​៣​ឃុំ​រង​ការ​ខូចខាត​ដោយ​សារខ្យល់កន្ត្រាក់

2 ខែ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ នៅ​ថ្ងៃ​ទី​០៥ ខែឧសភា ឆ្នាំ​២០២៤ វេលា​ម៉ោង​១៥ និង៣០​នាទី​ដល់​ម៉ោ​ង​១៦ និង៣០​នាទីរសៀល នៅ​ក្នុងភូមិ​សាស្ត្រ​ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ…

ខេត្តបន្ទាយមានជ័យ ៖ នៅ​ថ្ងៃ​ទី​០៥ ខែឧសភា ឆ្នាំ​២០២៤ វេលា​ម៉ោង​១៥ និង៣០​នាទី​ដល់​ម៉ោ​ង​១៦ និង៣០​នាទីរសៀល នៅ​ក្នុងភូមិ​សាស្ត្រ​ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ មាន​ភ្លៀង​ធ្លាក់​មួយ​មេ​ធំ លាយឡំ​ជាមួយ​ខ្យល់​កន្ត្រាក់ បណ្តាល​អោយ​មាន​ផល​ប៉ះពាល់​របើក​ដំបូលផ្ទះ​ប្រជាពលរដ្ឋ ចំនួន​០៣​ឃុំ ។

​លោក​វរសេនីយ៍ទោ ឈឿ​ន គឹ​ម​ឈុ​ន អធិការ​នគរបាល ស្រុក​ថ្មពួក​បាន​ឲ្យ​ដឹង​ថា​ ​ភ្លៀង​កក់ខែ លាយឡំ​ជាមួយ​ខ្យល់​កន្ត្រាក់​ បង្ក​ឱ្យលំនៅ​ឋាន​របស់​ប្រជាពលរដ្ឋ​រង​ការ​ខូចខាត​មា​ន​ឃុំ​ថ្មពួក​
(​ប៉ះពាល់​ចំនួន​០៥​ភូមិ​៖-​វត្ត​ចាស់​,​ថ្មពួក​,​កសិណ​,​ភូមិ​ស្វាយ​,​អ្នកតា​) ​របើក​ដំបូលផ្ទះ​ចំនួន​=៤៣​ខ្នង​/​ក្នុង​នោះ​ធ្ងន់​=១២​ខ្នង រ​បេ​ី​ក​ស័ង្កសី​ចំនួន​=៨០៣​សន្លឹក​។

-​ឃុំ​គំរូ​(​ប៉ះពាល់​០៤​ភូមិ​៖-​គំរូ​,​អណ្តូង​ខ្លុង​,​ផ្សារ​ថ្មី​,​ស្វាយ​ជ្រុំ​) រ​បើក​ដំបូលផ្ទះ​ចំនួន​=១៩​ខ្នង​,​ជ​ម្រុ​កស្រូវ​=០១​ខ្នង​,​រោង​គោ​=០១​ខ្នង​,​បន្ទប់ទឹក​=០១​ខ្នង និង​រោង​ដាក់​ឡាន​=០១​ខ្នង​/​ក្នុង​នោះ​ធ្ងន់​=០០​ខ្នង រ​បើកស័ង្កសី​ចំនួន​=១៦២​សន្លឹក​។

-​ឃុំ​បន្ទាយឆ្មារ(​ប៉ះពាល់​ចំនួន​០១​ភូមិ​៖​ដងរ៉ែក​) រ​បើក​ដំបូលផ្ទះ​ចំនួន​=០៣​ខ្នង​/​ក្នុង​នោះ​ធ្ងន់​=០០​ខ្នង រ​បេ​ី​ក​ស័ង្កសី​ចំនួន​=៧៦​សន្លឹក​។

​​លោក​អធិការ​បញ្ជាក់​ថា​ សរុប​ការ​ខូចខាត​ទាំង​០៣​ឃុំ រ​បើក​ដំបូលផ្ទះ ចំនួន​=៦៥​ខ្នង ខ្នង​/​ក្នុង​នោះ​ធ្ងន់ =១២​ខ្នង និង​ជ​ម្រុ​ក​=០១​ខ្នង​,​រោង​គោ​=០១​ខ្នង​,​រោង​ដាក់​ឡាន​=០១​ខ្នង​,​បន្ទប់ទឹក​=០១ រ​បើក
ស័ង្ក​សី​សរុប​ចំនួន​=១០៤៣​សន្លឹក​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ