ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ចូលហ្គាសឡាន​​រួច ម្ចាស់បញ្ឆេះម៉ាស៊ីន ស្រាប់តែផ្ទុះ​ឆេះផ្អើលស្ថានីយប្រេង​

1 អាទិត្យ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ ៖ ​កាលពី​វេលា​ម៉ោងជិត៩ព្រឹកថ្ងៃទី៥ ឧសភា ឆ្នាំ​២០២៤ មានករណីរឆេះរថយន្តមួយ

ខេត្តព្រះសីហនុ ៖ ​កាលពី​វេលា​ម៉ោងជិត៩ព្រឹកថ្ងៃទី៥ ឧសភា ឆ្នាំ​២០២៤ មានករណីរឆេះរថយន្តមួយគ្រឿង​ នៅក្បែស្ថានីយប្រេង TELA សំរុង ជាប់ផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិសំរុង ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ ក្នុងហេតុការណ៍នេះដែរ មិនមានមនុស្សរងរបួសនោះទេ តែបណ្តាល​ឱ្យ​រថយន្ត១គ្រឿងនេះ​រងការខូចខាត​ផ្នែក​ខាងមុខអស់៣០ភាគរយ ។

រថយន្ដ១គ្រឿងដែលត្រូវភ្លើងឆេះខាងលើ​ម៉ាក TOYOTA CAMRY ពណ៌ប្រផេះ ពាក់ផ្លាកលេខ ភ្នំពេញ 2E-7727 បើកបរដោយឈ្មោះ ចៅ រាម ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិស្ទឹងច្រាល ឃុំអូរបាក់រទេស ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ។

​ចំពោះមូលហេតុគឺបណ្តាលមកពី​ផ្ទុះក្បាលអាគុយ ក្រោយពីបញ្ចូលហ្គាស ហើយម្ចាស់រថយន្តដេ ក៏ផ្ទុះក្បាលអាគុយ បង្ក​ឱ្យការឆាបឆេះតែម្ដង ។

​ក្នុងហេតុការណ៍ខាងលើនេះដែរ ក៏​មានការអន្តរាគមន៍ពីសមត្ថកិច្ចស្រុកនិងប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ១គ្រឿងរបស់អធិការដ្ឋាននគរបាលស្រុកផងដែរ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ