ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀង​លាយឡំ​ដោយ​ខ្យល់​កន្ត្រាក់បណ្តាល​ឲ្យ​ផ្ទះ​ពលរដ្ឋ​រំលំ ​និង​ប៉ើង​ដំបូល​​​​១៨​ខ្នង​ផ្ទះនៅ​ស្រុក​ថ្មពួក

1 អាទិត្យ មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ ភ្លៀង​លាយឡំ​ដោយ​ខ្យល់​កន្ត្រាក់​បណ្តាល​ប៉ះពាល់​២​ឃុំ ខូចខាត​ផ្ទះសម្បែង​ប្រជាពលរដ្ឋ​រំលំ និង​ប៉ើង​ដំបូលផ្ទះ​ចំនួន​១៨​ខ្នង​ផ្ទះ​នៅ​ល្ងាច​ថ្ងៃ​ទី​០៥ ខែឧសភា ឆ្នាំ​២០២៤ នៅ​ស្រុក​ថ្មពួក ។ លោក…

បន្ទាយ​មាន​ជ័យ ៖ ភ្លៀង​លាយឡំ​ដោយ​ខ្យល់​កន្ត្រាក់​បណ្តាល​ប៉ះពាល់​២​ឃុំ ខូចខាត​ផ្ទះសម្បែង​ប្រជាពលរដ្ឋ​រំលំ និង​ប៉ើង​ដំបូលផ្ទះ​ចំនួន​១៨​ខ្នង​ផ្ទះ​នៅ​ល្ងាច​ថ្ងៃ​ទី​០៥ ខែឧសភា ឆ្នាំ​២០២៤ នៅ​ស្រុក​ថ្មពួក ។

លោក អែម សុខា អភិបាលស្រុក​ថ្មពួក បាន​ប្រាប់​ថា ៖ ភ្លៀង​មួយ​មេ​ធំ​លាយឡំ​ដោយ​ខ្យល់​កន្ត្រាក់ បណ្តាល​ឲ្យ​ប៉ះពាល់​២​ឃុំ និង​ខូចខាត​ផ្ទះសម្បែង​ប្រជាពលរដ្ឋ​រំលំ​ទាំងស្រុង និង​ប៉ើង​ដំបូល​អស់​ចំនួន​១៨​ខ្នង ​ក្នុង​នោះ​មាន​ឃុំ​គំរូ ប៉ះពាល់​ចំនួន​៦​ខ្នង និង​ឃុំ​ថ្មពួក​ប៉ះពាល់​១២​ខ្នង​ដែល​រង​ការ​ខូចខាត​ធ្ងន់ធ្ងរ​មាន​បាក់ និង​រំលំ​ទាំងស្រុង​៨​ខ្នង​ផ្ទះ រង​ខូចខាត​គោ​យន្ត​កន្ត្រៃ​១​គ្រឿង​ដែល​ផ្ទះ​រំលំ​សង្កត់ ។

លោក​បាន​បញ្ជាក់​ថា ៖ ភ្លៀង​ធ្លាក់​មួយ​ធំ​រយៈពេល​ជាង​១​ម៉ោង​ក្រម​ដណ្តប់​២​ឃុំ មាន​ឃុំ​គំរូ ឃុំ​ថ្មពួក ដែល​មាន​ភ្លៀង​ធ្លាក់ ចាប់ពី​ម៉ោង​៣​រហូត​ដល់​ម៉ោង​៤​ល្ងាច ហើយ​មាន​លាយឡំ​ដោយ​ខ្យល់​កន្ត្រាក់ បណ្តាល​ប៉ះពាល់​ផ្ទះសម្បែង​ប្រជាពលរដ្ឋ​២​ឃុំ ចំនួន​១៨​ខ្នង​ផ្ទះ ដែល​រំលំ​និង​ប៉ើង​ដំបូល និង​ជញ្ជាំង​បណ្តាល​ខូចខាត ។

លោក អែម សុខា បាន​បញ្ជាក់​ថា ៖ ក្រោយ​ភ្លៀង​ធ្លាក់​លាយឡំ​ដោយ​ខ្យល់​កន្ត្រាក់​ប៉ះពាល់​ផ្ទះសម្បែង​ប្រជាពលរដ្ឋ​២​ឃុំ ស្រុក​ថ្មពួក លោក​និង​មន្ត្រី​ក្រោម​ឱវាទ​រួម​ជាមួយ​កម្លាំងយោធា​តំបន់​ប្រតិបត្តិការ​សឹក​រង​ស្រុក និង​កម្លាំង​នគរបាល​ស្រុក កម្លាំង​រាជ​អាវុធហត្ថ​ស្រុក​បាន​ចុះ​ទៅ​ពិនិត្យ និង​ជួយ​រុះរើ​រៀបចំ​ទុកដាក់​សម្ភារៈ​ជូន​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​ជិត​២០​ខ្នង​ផ្ទះ​អាច​ព្រឹក​ឡើង​សុំ​កម្លាំង​ចុះ​ជួយ​អន្តរាគមន៍​ជួសជុល​ឡើង​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ