ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​អប់រំ​ថៃ​ស្នើ​ឱ្យ​សា​លា​រៀន​កុំ​តឹង​រ៉ឹង​ពេក​ចំពោះ​ឯក​សណ្ឋាន​សិស្ស

1 ឆ្នាំ មុន

ទី​ក្រុង​បាងកក៖ ថ្មី​​ៗ​នេះ ក្រសួង​អប់​រំ​​​ថៃ​ទើប​តែ​ចេញ​សេច​ក្ដី​​ណែ​នាំ​​​មួយ​ជម្រាប​ទៅ​​គ្រឹះ​ស្ថាន​អប់​រំ​គ្រប់​ទម្រង់​ទាំង​អស់ទាំង​​សាលា​រៀន​ និង​​សាកល​វិទ្យា​ល័យ​​​ដែល​ស្ថិត​នៅ​ក្រោម​ចំណុះ​ក្រសួង​​សូម​មេ​ត្តា​សម្រប​សម្រួល​កុំ​សូវ​រឹត​បន្តឹង​ដាច់​ខាត​ខ្លាំង​ពេក​ចំពោះ​ការ​តម្រូវ​ឱ្យ​សិស្ស​ និង​និស្សិត​ស្លៀក​ពាក់​​ឯក​សណ្ឋាន​។ ​ចំណាត់​ការ​នេះ​ធ្វើ​ឡើង​ដើម្បីជួយ​សម្រួល​ជីវ​ភាព​របស់​ឪ​ពុក​-ម្ដាយ ឬ​អាណា​ព្យា​បាល​របស់​សិស្ស-​​និស្សិត​​​ដែល​គ្មាន​លទ្ធ​ភាព​គ្រប់​គ្រាន់​ដើម្បី​រ៉ាប់​រង​លើ​ថ្លៃ​ចំណាយ​​។ សេចក្ដី​ណែ​នាំ​​ដែល​ចុះ​ហត្ថ​លេខា​ដោយ​រដ្ឋ​មន្ត្រី​ក្រសួង​អប់​រំ​ថៃ​ លោក​​ផឺម​ភូន ឈីត​ឆុប…

ទី​ក្រុង​បាងកក៖ ថ្មី​​ៗ​នេះ ក្រសួង​អប់​រំ​​​ថៃ​ទើប​តែ​ចេញ​សេច​ក្ដី​​ណែ​នាំ​​​មួយ​ជម្រាប​ទៅ​​គ្រឹះ​ស្ថាន​អប់​រំ​គ្រប់​ទម្រង់​ទាំង​អស់ទាំង​​សាលា​រៀន​ និង​​សាកល​វិទ្យា​ល័យ​​​ដែល​ស្ថិត​នៅ​ក្រោម​ចំណុះ​ក្រសួង​​សូម​មេ​ត្តា​សម្រប​សម្រួល​កុំ​សូវ​រឹត​បន្តឹង​ដាច់​ខាត​ខ្លាំង​ពេក​ចំពោះ​ការ​តម្រូវ​ឱ្យ​សិស្ស​ និង​និស្សិត​ស្លៀក​ពាក់​​ឯក​សណ្ឋាន​។ ​ចំណាត់​ការ​នេះ​ធ្វើ​ឡើង​ដើម្បីជួយ​សម្រួល​ជីវ​ភាព​របស់​ឪ​ពុក​-ម្ដាយ ឬ​អាណា​ព្យា​បាល​របស់​សិស្ស-​​និស្សិត​​​ដែល​គ្មាន​លទ្ធ​ភាព​គ្រប់​គ្រាន់​ដើម្បី​រ៉ាប់​រង​លើ​ថ្លៃ​ចំណាយ​​។

សេចក្ដី​ណែ​នាំ​​ដែល​ចុះ​ហត្ថ​លេខា​ដោយ​រដ្ឋ​មន្ត្រី​ក្រសួង​អប់​រំ​ថៃ​ លោក​​ផឺម​ភូន ឈីត​ឆុប (Permpoon Chidchob) បាន​ស្នើ​សុំ​​​ឱ្យ​គ្រឹះ​ស្ថាន​អប់​រំ​​មេត្តា​ពិចារណ​តាម​ការ​គួរ​នៅ​ក្នុង​បញ្ហា​ឯក​សណ្ឋាន​​ដើម្បី​ជួយ​សម្រួល​​ឱ្យ​សិស្ស​-​​និស្សិត​ស្លៀក​ពាក់​ត្រឹម​ឯក​សណ្ឋាន​ក៏​បាន​។​​ ចំពោះ​ស្បែក​ជើង​ពាក់​ស្បែក​ជើង​ធម្ម​តា​ក៏​បាន​។ ​សំខាន់​ឱ្យ​តែ​មើល​ទៅ​ឃើញ​ថា​អាច​ទទួល​យក​បាន​។​

លោក​រដ្ឋ​មន្ត្រី​​បាន​ស្នើ​សុំ​ឱ្យ​សាលា​ និង​សាកល​វិទ្យាល័យ​ធ្វើ​របាយ​ការណ៍​​ជូន​ទៅ​ក្រសួង​ដើម្បី​ចង់​ដឹង​ថា​តើ​ការ​​​ស្លៀក​ពាក់​ឯក​សណ្ឋាន​អាច​អនុវត្ត​​​​បាន​កម្រិត​ណា​? និង​ថា​តើ​សិស្ស​-​​និស្សិត​ដែល​ត្រូវ​ការ​ការ​អនុ​គ្រោះ​​​លើ​បញ្ហា​ឯក​សណ្ឋាន​មាន​កម្រិត​ណា​? ក្រសួង​​បញ្ជាក់​ថា​សេចក្ដី​​ណែ​នាំ​នេះ​មិន​មែន​លើក​ទឹក​ចិត្ត​ឱ្យ​សិស្ស-​និស្សិត​ជិះ​សេះ​លែង​ដៃ​​ ឥត​វិន័យ​ និង​សណ្ដាប់​ធ្នាប់​ទេ​។ ក្រសួង​ចង់​ផ្ដោត​សំខាន់​ទៅ​​លើ​ការ​ធ្វើ​យ៉ាង​ណា​បង្ក​បរិយាកាស​ល្អ និង​រីក​រាយ​នៅ​ក្នុង​គ្រឹះ​ស្ថាន​សិក្សា​​​។

គោល​នយោបាយ​នេះ​ត្រូវ​ក្រសួង​ដាក់​ចេញ​តាំង​ពី​ខែ​កញ្ញា ឆ្នាំ​២០២៣ និង​​មាន​គោល​ដៅ​បន្ធូរ​បន្ថយ​បន្ទុក​របស់​លោក​​គ្រូ-​អ្នក​គ្រូ​, បុគ្គ​លិក​ផ្នែក​អប់​រំ, សិស្ស​-និស្សិត​ និង​ឪ​ពុក​ម្ដាយ​របស់​ពួក​គេ​។ ទាំង​នេះ​ធ្វើ​ឡើង​ដើម្បី​ធ្វើ​ឱ្យ​គុណ​ភាព​អប់​រំ​កាន់​តែ​ល្អ​ប្រសើរ​។​ ​លោក​រដ្ឋ​មន្ត្រី​​​ថ្លែង​ថា​សេចក្ដី​ណែ​នាំ​​របស់​ក្រសួង​មាន​គោល​ដៅ​កាត់​បន្ថយ​បន្ទុក​ផ្នែក​ថវិកា​ដែល​ឪ​ពុក​-​ម្ដាយ ឬ​អាណា​ព្យា​បាល​ត្រូវ​​ចំណាយ​​លើ​ការ​ទិញខោ​អាវ​​ឯក​សណ្ឋាន​ និង​ស្បែក​ជើងដើម្បី​​ឱ្យ​កូន​របស់​ខ្លួន​ចូល​រៀន​នៅ​ឆមាស​ថ្មី​​​។

លោក​រដ្ឋ​មន្ត្រី​រូប​នេះ​ក្រៅ​ពី​មាន​ជំនាញ​ខាង​វិស័យ​អប់​រំ​ លោក​ក៏​យល់​ដឹង​អំពី​វិស័យ​សេដ្ឋ​កិច្ច​ និង​ស្ថាន​ភាពគ្រួសារ​ផង​ដែរ​។ លោក​ថ្លែង​ថា​ដោយ​យោង​ទៅ​លើ​ស្ថាន​ភាពសេដ្ឋ​កិច្ច​សព្វ​ថ្ងៃ​នេះ​ឃើញ​ថា​ប្រជា​ជន​មាន​ជីវ​ភាព​ខ្វះ​ខាត​ ប្រាក់​ចំណូល​ធ្លាក់​ចុះ​។ ដូច្នេះ​​ ពួក​គេ​មិន​សូវ​មាន​លទ្ធ​ភាព​រ៉ាប់​រង​ទៅ​លើ​ថ្លៃ​​ចំណាយ​ទេ​។ និយាយ​នេះសំដៅ​លើ​​គ្រួសារ​ជន​ជាតិ​ថៃ​ភាគ​ច្រើន​។

សាលា​រៀន​​នៅ​ប្រទេស​ថៃ​ចាប់​ផ្ដើម​ចូល​រៀន​ឆមាស​ថ្មី​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​នេះ​​។ លោក​រដ្ឋ​មន្ត្រី​​​​​ថ្លែងបន្ត​ទៀត​​ថាក្រ​សួង​ផ្ដល់​សិទ្ធិ​ជូន​ទៅ​​គ្រឹះ​ស្ថាន​អប់​រំ​ដែល​ចំណុះ​ឱ្យ​ក្រសួង​​​ដើម្បី​ពិចារ​ណា​ទៅ​លើ​ការ​​​បន្ធូរ​បន្ថយ​ ឬ​អនុ​គ្រោះ​ខ្លះ​ៗ​​​ចំពោះ​អ្នក​​​ដែល​គ្មាន​លទ្ធ​ភាព​បំពេញ​ទៅ​តាម​​តម្រូវ​ការ​របស់​សាលា​ដែល​ចង់​ឱ្យ​សិស្ស​ស្លៀក​ពាក់​​ខោ​អាវ និង​ស្បែក​ជើង​​ឯក​សណ្ឋាន​។

ប៉ុន្តែ​លោក​សូម​បញ្ជាក់​ថាបញ្ហា​នេះ​​​​អាស្រ័យ​ទៅ​លើ​គណៈ​គ្រប់​គ្រង​សាលា​នី​មួយ​ៗ​ជា​អ្នក​សម្រេច​។ លុះ​ត្រា​តែ​ពួក​គេ​គាំទ្រ​សេចក្ដី​ណែ​នាំ​របស់​ក្រសួង​អប់​រំ​ដែរ​។ មាន​ន័យ​ថា​បើ​ពួក​គេ​មិន​យល់​ព្រម​ធ្វើ​តាម​ទេ​ ដាច់​ខាត​ត្រូវ​តែ​​ដាក់កំហិត​​ឱ្យ​សិស្ស​ស្លៀក​ពាក់​ឯក​សណ្ឋាន​១០០%​ ហ្នឹង​ស្រេចតែ​លើ​ការ​សម្រេច​របស់​ពួក​គេ​ទៅ​ចុះ។ មែន​ទែន​ទៅ​ សេចក្ដី​ណែនាំ​របស់​ក្រសួង​មិន​មែន​ជា​​ការ​បង្គាប់​បញ្ជា​​ ឬ​ជា​ការ​សម្រេច​ចិត្ត​ជំនួស​​ទេ​។ ប៉ុន្តែ​​ជា​​អនុ​សាសន៍​សម្រាប់​ពិចារ​ណា​តែ​ប៉ុណ្ណោះ​​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ