ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណើរ​ឆ្ពោះទៅ​កាន់ការ​ប្រកួត World Cup 2018 របស់​ក្រុម​ឥន្ទ្រី​ដែក​អា​ល្លឺ​ម៉​ង់

5 ឆ្នាំ មុន

ក្រុម​ម្ចាស់​ជើងឯក​រដូវ​កាល​មុន​អា​ល្លឺ​ម៉​ង់ (​ចំណាត់ថ្នាក់​លេខ​១​ក្នុង​តារាង ​FIFA Ranking) ​ដែល​ពេល​នេះ​ស្ថិត​នៅ​ពូ​ល ​F ​នៅ​តែ​ជា​ក្រុម​ជម្រើសជាតិ​ដ៏​គ្រោះថ្នាក់​បំផុត​សម្រាប់​គូប្រកួត បន្ទាប់​ពី​ពួក​គេ​ធ្វើ​បាន​យ៉ាង​ល្អ​នៅ​ក្នុង​ការ​ប្រកួត​ជម្រុះ​បឋម​ក្នុង​តំបន់​មុន​នឹង​ឡើង​មក​ដល់​វគ្គ​នេះ ដោយ​១០​ប្រកួត​ឈ្នះ​ទាំង​១០​ប្រកួត ។…

ក្រុម​ម្ចាស់​ជើងឯក​រដូវ​កាល​មុន​អា​ល្លឺ​ម៉​ង់ (​ចំណាត់ថ្នាក់​លេខ​១​ក្នុង​តារាង ​FIFA Ranking) ​ដែល​ពេល​នេះ​ស្ថិត​នៅ​ពូ​ល ​F ​នៅ​តែ​ជា​ក្រុម​ជម្រើសជាតិ​ដ៏​គ្រោះថ្នាក់​បំផុត​សម្រាប់​គូប្រកួត បន្ទាប់​ពី​ពួក​គេ​ធ្វើ​បាន​យ៉ាង​ល្អ​នៅ​ក្នុង​ការ​ប្រកួត​ជម្រុះ​បឋម​ក្នុង​តំបន់​មុន​នឹង​ឡើង​មក​ដល់​វគ្គ​នេះ ដោយ​១០​ប្រកួត​ឈ្នះ​ទាំង​១០​ប្រកួត ។ បរាជ័យ​ចុង​ក្រោយ​នៃ​ការ​ប្រកួត​ផ្លូវការ​របស់​ក្រុម​ឥន្ទ្រី​ដែក​មួយ​នេះ គឺ​ចាញ់​ក្រុម​មាន់គក​បារាំង​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ពានរង្វាន់​យូ​រ៉ូ​ឆ្នាំ​២០១៦ ​ក្នុង​លទ្ធ​ផល​០​ទល់​នឹង​២ ។

អា​ល្លឺ​ម៉​ង់​បាន​ប្រឡូក​ក្នុង​ព្រឹត្តិការណ៍ World Cup ចំនួន​១៨​លើក​មក​ហើយ​ចាប់តាំងពី​ឆ្នាំ​១៩៣៤ ដោយ​ឡើង​ដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​១៣​លើក និង​គ្រង​ជា​ម្ចាស់​ជើងឯក​៤​ដង​(១៩៥៤, ១៩៧៤, ១៩៩០ និង ២០១៤) ក្នុង​ចំណោម​ការ​ឈាន​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​៨​លើក ។ ក្រុម​ជើងឯក​ចាស់​មួយ​នេះ ត្រូវ​គេ​ដឹង​ថា ច្រើន​ប្រើ​ទម្រង់​លេង ៤-២-៣-១ ពេល​ប្រកួត​ផ្លូវការ​ក្នុង​កម្មវិធី​ផ្សេង​ៗ ។

ក្តី​រំពឹង ៖ ភាព​ចាស់វស្សា​ក្នុង​ការ​ប្រកួត​នៅ​ក្នុង​ព្រឹត្តិការណ៍​ធំ​ៗ និង​ជ័យជម្នះ​ជា​បន្តបន្ទាប់​របស់​អា​ល្លឺ​ម៉​ង់ គួប​ផ្សំ​នឹង​សមត្ថភាព​កូនក្រុម​របស់​ខ្លួន​កាន់តែ​រីក​ចម្រើន​នា​មួយ​រយៈ​ចុង​ក្រោយ​នេះ បាន​ធ្វើ​ឱ្យ​ក្រុម​ឥន្ទ្រី​ដែក​មាន​ប្រព័ន្ធ​លេង​រឹតតែ​រឹង​មាំ និង​ខ្លាំងក្លា​មួយ​កម្រិត​ថែម​ទៀត ។ ស្ថិត​ក្នុង​ពូ​ល F ជាមួយ​ម៉ិ​ក​ស៊ិ​ក កូរ៉េ​ខាងត្បូង និង​ស៊ុ​យ​អែ​ត ហាក់​ពុំ​ធ្វើ​ឱ្យ​អា​ល្លឺ​ម៉​ង់ព្រួយបារម្ភ​នោះ​ឡើយ ។ ក្នុង​នាម​ជា​ក្រុម​ជើងឯក​ចាស់ ពួក​គេ​សង្ឃឹមថានឹង​អាច​ឡើង​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ដើម្បី​ការពារ​តំណែង​ជើងឯក​របស់​ខ្លួន ។

គ្រូបង្វឹក ៖ ជាមួយនឹង​ភាព​ប៉ិន​ប្រសប់ និង​បច្ចេកទេស​ដឹកនាំ​របស់​លោក Joachim Low បាន​ធ្វើ​ឱ្យ​រូប​លោក​នៅ​តែ​ជា​គ្រូ​បង្គោល​ដ៏​មាន​ឥទ្ធិពល​បំផុត​របស់​ក្រុម​ជម្រើសជាតិ​អា​ល្លឺ​ម៉​ង់​ចាប់តាំងពី​ទទួល​បាន​តំណែង​នេះ​នៅ​ឆ្នាំ​២០០៦​មក​ម៉្លេះ ។ ក្រោម​ការ​បង្ហាត់បង្ហាញ​ក្នុង​សម័យកាល​របស់​គ្រូបង្វឹក​វ័យ​៥៨​ឆ្នាំ​រូប​នេះ បាន​ជួយ​អា​ល្លឺ​ម៉​ង់​គ្រង​ពាន​ជើងឯក World Cup 2014 និង​ពាន Confederations Cup 2017 ដែល​ប្រារព្ធ​នៅ​ទឹកដី​រុ​ស្ស៊ី ។

កីឡាករ Super Star ប្រចាំ​ក្រុម ៖ Toni Kroos គឺជា​ខ្សែបម្រើ​កណ្តាល​ដ៏​ល្អ​បំផុត​មួយ​រូប​ក្នុង​ជំនាន់​របស់​គាត់ ថែម​ទាំង​ជា​កីឡាករ​សំខាន់​ម្នាក់​ដែល​បាន​ជួយ​អា​ល្លឺ​ម៉​ង់​ឈ្នះ​ពាន World Cup​លើក​ទី​៤​កាលពី​ឆ្នាំ​២០១៤ ។ Toni Kroos ក៏​ធ្លាប់​ឈ្នះ​ពានរង្វាន់​យូ​ហ្វា​ឆេ​ម​ពាន​លី​គជា​មួយ​ក្លិប Bayern និង Real Madrid ផង​ដែរ ។ ការ​បង្ហាញខ្លួន​ឱ្យ​ក្រុម​ជម្រើសជាតិ​ឈុត​ធំ​តាំងពី​ឆ្នាំ​២០១០​ចំនួន​៨២​ប្រកួត​នា​ពេល​កន្លង​មក កីឡាករ​វ័យ​២៨​ឆ្នាំ​រូប​នេះ ស៊ុត​បាន​១២​គ្រាប់ ។ បច្ចុប្បន្ន Toni Kroos នៅ​តែ​ជា​តួអង្គ​សំខាន់​ទាំង​នៅ​ក្លិប Real Madrid និង​ក្រុម​ជម្រើសជាតិ ។ ចំណែកឯ​ប្រធាន​ក្រុម Manuel Neuer និង​ជា​អ្នកចាំទី​ដៃ​ស្អិត​ផង​នោះ ក៏​ត្រូវ​បាន​គេ​ទទួលស្គាល់​ថា​ជា​សមាជិក​ឆ្នើម​មួយ​រូប​ដែល​តែងតែ​ធ្វើ​ឱ្យ​គូប្រកួត​ខកចិត្ត​ច្រើន​លើក​ច្រើន​សា​ផង​ដែរ ។
បញ្ជី​ឈ្មោះ​សមាសភាព​កីឡាករ​សរុប (​បណ្តោះអាសន្ន​) ៖

-​អ្នកចាំទី ៖ Ter Stegen (Barcelona), Manuel Neuer (Bayern), Bernd Leno (Leverkusen), Kevin Trapp (Paris SG) ។

-​ខ្សែការពារ ៖ Jerome, Boateng, Hummels, Kimmich និង Niklas Sule (Bayern), Jonas Hector (Koln), Rudiger (Chelsea), Matthias Ginter (Gladbach), Plattenhardt (Hertha), Mustafi (Arsenal), Henrichs (Leverkusen), Halstenberg (Leipzig) ។

-​ខ្សែបម្រើ ៖ Toni Kroos (Real Madrid), Khedira (Juventus), Julian Draxler (Paris SG), Gundogan និង Leroy Sane (Man City), Sebastian Rudy (Bayern), Goretzka (Schalke), Julian Brandt (Leverkusen), Mesut Özil (Arsenal), Emre Can (Liverpool), Mario Götze (Dortmund), Amin Younes (Ajax), Serge Gnabry និង Demirbay (Hoffenheim), Diego Demme (Leipzig) ។

-​ខ្សែប្រយុទ្ធ ៖ Mario Gomez (Stuttgart), Timo Werner (Leipzig), Lars Stindl (Gladbach), Sandro Wagner និង Thomas Muller (Bayern) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ