ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុននេះ … ឡិចស៊ី470បុកជាមួយឡានសាំង ផ្ទុះឆេះទាំងមនុស្ស​

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​យ៉ាង​សាហាវនិង​រន្ធត់​មួយ កើតឡើង​កាល​វេលា​ម៉ោង​០៨ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៨ មេ​សា នេះ ស្ថិត​លើ​ផ្លូវជាតិ​លេខ​4ត្រង់​ចន្លោះ​គីឡូ​​ម៉ែត្រ​​​លេខ 141-142…

ខេត្ត​ព្រះ​សីហ​នុ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​យ៉ាង​សាហាវនិង​រន្ធត់​មួយ កើតឡើង​កាល​វេលា​ម៉ោង​០៨ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៨ មេ​សា នេះ ស្ថិត​លើ​ផ្លូវជាតិ​លេខ​4ត្រង់​ចន្លោះ​គីឡូ​​ម៉ែត្រ​​​លេខ 141-142 ក្នុងភូមិ​អូរ​ជ្រៅ ឃុំ​បឹង​ព្រាវ ស្រុកស្រែ​អំបិល ខេត្តកោះកុង រវាង​រថយន្ត​ឡិច​
ស៊ី​ស470 ពណ៌​ទឹកមាសមួយគ្រឿង មាន​ទិស​ដៅ​ពី​ខេត្ត​ព្រះ​សីហ​នុ​-​ទៅ​ភ្នំពេញ បុក​ជាមួយ​រថយន្ត​ដឹក​ប្រេង​សាំងដែល​មាន​ទិស​ដៅ​ពី​ភ្នំពេញ ទៅ​ខេត្ត​ព្រះ​សីហ​នុ បណ្តាល​ឱ្យ​ផ្ទុះ​ឆាបឆេះ​យ៉ាង​សន្ធោ​ស​ន្ឋៅ​​ពេញ​ផ្លូវ ។

សេចក្តីរាយការណ៍​បន្ត​ថា ស្ថិត​នៅ​កន្លែង​កើតហេតុ ត្រូវ​ប្រភព​ឱ្យ​ដឹង​ថា ហេតុការណ៍​នេះ គឺ​​មាន​មនុស្ស​ឆេះ​ស្លាប់​នៅ​ក្នុង​រថយន្ត ក៏​ប៉ុន្តែ​នៅ​មិន​ទាន់​ដឹង​ថា មាន​ប៉ុន្មាន​នាក់​នោះ​​ទេ ។

បច្ចុប្បន្ន គេ​ឃើញ​កំលាំង​អហ​ស្នាក់​ការ​សនិ្ត​សុខ ៤០២ កំលាំង​អធិការ​នគរបាល​ស្រុក​កំពង់​សីលា និង​កំលាំង​​អធិការ​នគរបាល​ស្រុកស្រែ​អំបិល​បាន​ចុះ​ទៅ​កន្លែង​កើតហេតុ និង​ធ្វើការ​សម្រួល​ចរាចរណ៍​ដើម្បី​កុំឱ្យ​កកស្ទះ ។ ក្នុង​នោះ ឃើញ​មាន​រថយន្ត​ចុះ​មក​អន្តរាគមន៍​បាញ់​ចំនួន​២​គ្រឿង ។

ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​ជូន​បន្ត​ទៀត ។

អត្ថបទសរសេរ ដោយ